Ad Code

ជន​សង្ស័យ​ម្នាក់ ចែកចាយ​ និង​ប្រើប្រាស់​សារធាតុ​ញៀន ត្រូវ​​ចាប់​ឃាត់ខ្លួន



​ឧ​ត្ត​រ​មានជ័យ ​៖ ​កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​អន្លង់វែង បាន​ចុះ​ស្រាវជ្រាវ​ និង​បង្ក្រាប​ករណី​ចែក​ចាយ និង​ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​១​ករណី កាលពី​វេលា​ម៉ោង​១៦​និង​៣០​នាទី​ល្ងាច ថ្ងៃទី​២១ ខែ​មករា ឆ្នាំ​២០១៩ នៅ​ចំណុច​ភូមិ​ស្លែង​ពណ៌ ឃុំ​ត្រពាំង​តាវ ស្រុក​អន្លង់វែង ក្នុង​នោះ ​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​០១​នាក់​ ឈ្មោះ ធី ប៊ី ភេទ​ប្រុស អាយុ​២១​ឆ្នាំ រស់នៅ​ភូមិ​ទំនប់ ឃុំ​ត្រពាំង​តាវ ស្រុក​អន្លង់វែង ខេត្ត​ឧ​ត្ត​រ​មានជ័យ។

សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា វត្ថុតាង​ឆែកឆេរ​ដកហូត​បានរួម​មាន ៖ ម៉ា​ទឹកកក (ICE ) ចំនួន​០២​កញ្ចប់​តូច
ម៉ូតូ​ចំនួន​០១​គ្រឿង ទូរស័ព្ទ​ដៃ​ចំនួន​០២​គ្រឿង។

បច្ចុប្បន្ន ជនសង្ស័យ ត្រូវបាន​សាកសួរ និង​កសាង​សំណុំរឿង​បញ្ជូន​ទៅកាន់​ស្នងការដ្ឋាន​នគរបាល​ខេត្ត ចាត់ការ​បន្ត​តាម​នីតិ​វិធី​ច្បាប់​៕

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu