Ad Code

គណៈ​ប្រតិភូ​ខណ្ឌ​សម្ព័ន្ធភាព​ចំនួន​៣​ បាន​ចុះ​សាកសួរ​សុខទុក្ខ​ដល់​វរ​កង​ទ័ព​ឈរជើង​ការពារ​ព្រំដែន​ខេត្តព្រះវិហារ



ភ្នំ​ពេ​ញ ៖ គណៈ​ប្រតិភូ​ខណ្ឌ​សម្ព័ន្ធភាព​ចំនួន​៣​ ក្នុង​នោះ​មាន​ខណ្ឌមានជ័យ ខណ្ឌ​ច្បារអំពៅ​និង​ខណ្ឌចំការមន​ កាលពី​ព្រឹក​ថ្ងៃទី​២៥​ ខែមករា​នេះ ​បាន​អញ្ជើញ​ចុះ​សាកសួរ​សុខទុក្ខ​ដល់​វរកង​ទ័ព​នៃ​វ​រសេនា​តូច​លេខ​៣៩២​ ចំណុះ​កងពលធំ​លេខ​៩​ដែល​ឈរជើង​ការពារ​ព្រំដែន​ខេត្តព្រះវិហារ​។

លោក​ពេជ្រ កែវ​មុនី អភិបាល​នៃ​គ​ណៈ​អភិបាលខណ្ឌ​មានជ័យ​បាន​មានប្រសាសន៍​ប្រាប់​កម្ពុជា​ថ្មី​ថា​ នៅ​ព្រឹក​ថ្ងៃទី​២៥​ ខែមករា​នេះ​ ប្រតិភូ​ខណ្ឌ​សម្ព័ន្ធភាព​ចំនួន​៣ ដែល​ដឹកនាំ​ដោយ​គណៈអភិបាលខណ្ឌ​ទាំង​៣​ ក្នុង​នោះ​មាន​ខណ្ឌមានជ័យ ច្បារអំពៅ និង​ខណ្ឌចំការមន​បាន​ធ្វើ​ដំណើរ​មកពី​រាជធានី​ភ្នំពេញ ​ដើម្បី​មក​សាកសួរ​សុខទុក្ខ​ដល់​បងៗ​កង​ទ័ព​ក្នុង​វរ​សេនា​តូច​លេខ​៣៩២​ចំណុះ​កងពលធំ​លេខ​៩​ដែល​កំពុង​ឈរជើង​ការពារ​ព្រំដែន​កម្ពុជា-ថៃ ក្នុងភូមិ​សាស្ត្រ​ខេត្តព្រះវិហារ​។



ហើយ​ការ​ចុះ​សាកសួរ​សុខទុក្ខ​ដល់​បងៗ​កង​ទ័ព​ គឺ​ធ្វើ​ឡើង​ជាប្រចាំ​មិន​តិច​ជាង​៣​ដង​ក្នុង​រយៈពេល​មួយឆ្នាំ​ដើម្បី​ពង្រឹង​សាមគ្គីភាព​រវាង​អាជ្ញាធរ​និង​ប្រជាពលរដ្ឋ​មន្ត្រីរាជការ ព្រះសង្ឃ​នៅក្នុង​មូលដ្ឋាន​ខណ្ឌ​ទាំង​៣​និង​វរកងទ័ព​យើង​ឲ្យ​កាន់តែ​ស្អិតល្មួត ​ហើយ​ពិសេស​ជាង​នេះ​ គឺ​សុខទុក្ខ​របស់បងៗ​កង​ទ័ព​ និង ​ប្រជាពលរដ្ឋ​ គឺ​តែមួយ​។​ ហើយ​ជានិច្ចកាល​ប្រតិភូ​ខណ្ឌ​សម្ព័ន្ធ​ភាព​តែងតែ​ផ្តល់​ការឧបត្ថម្ភ​ជូន​បងៗ​កង​ទ័ព​មិន​ឲ្យ​ខ្វះខាត​ឡើយ​ពិសេស​គឺ​ស្បៀងអាហារ​តែម្តង​ ដែល​យើង​ចង់​និយាយ​ថា ​ប្រជាពលរដ្ឋ​ហូប​ម្ហូប​អី​ គឺ​កង​ទ័ព​យើង​ក៏មាន​ហូប​ដូចគ្នា​។



ជាក់ស្តែង​ដូច​ថ្ងៃនេះ​ ខណ្ឌ​សម្ព័ន្ធភាព​ទាំង​៣​បាន​នាំយក​ថវិកា​មក​ផ្តល់​ជូន​បងៗ​កង​ទ័ព​ក្នុង​វរសេនា​តូច​លេខ​៣៩២​ចំនួន​៣៥៤​នាក់​ក្នុង​នោះ លោក​មេ​បញ្ជា​វរ​មួយ​រូប​ទទួលបាន​ថវិកា​៨០​ម៉ឺន​រៀល​។ ​លោក​មេបញ្ជាការ​វ​រ​ចំនួន​៦​នាក់​ក្នុង​ម្នាក់ៗ​ទទួល​បាន​ថវិកា​៤០​ម៉ឺន​រៀល​។ ​លោក​មេបញ្ជាការ​កងអនុសេនាធំ​ចំនួន​៤​នាក់​ ក្នុង​ម្នាក់ៗ​ទទួល​បាន​ថវិកា​ចំនួន​៤០​ម៉ឺ​ន​រៀល​។​ លោក​មេបញ្ជាការ​កងអនុសេនាតូច​ចំនួន​២០​នាក់​ក្នុង​ម្នាក់ៗ​ទទួល​បាន​ថវិកា​ចំនួន​២០​ម៉ឺន​រៀល​។ ដោយឡែក​ពលទាហាន​ចំនួន​៣២៣​នាក់​ក្នុង​ម្នាក់ៗ​ទទួល​បាន​ថវិកា​ចំនួន​១០​ម៉ឺន​រៀល​។

ក្នុង​នោះ​ផង​ដែរ​ រដ្ឋបាល​សាលាខណ្ឌ​ទាំង​៣​ បាន​ប្រគល់​ថវិកា​ជូន​លោក​វរសេនីយ៍ឯក ណន ធិ​ន ​មេបញ្ជាការ​វរ​សេនា​តូច​លេខ​៣៩២​ ក្នុងអំឡុងពេល​២​ខែ​មុន​នេះ​សរុប​ជា​ថវិកា​ចំនួន​១៤,៤០០,០០០​រៀល​ទៀត​ផង​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu