រតនគិរី ៖ ជនសង្ស័យ២នាក់ ត្រូវសមត្ថកិច្ចនគរបាលក្រុងបានលុងឃាត់ខ្លួន ពាក់ព័ន្ធករណីចោរកម្ម(លួចឈើ)របស់ប្រជាពលរដ្ឋមួយកន្លែង។
ការឃាត់ខ្លួនជនសង្ស័យខាងលើនេះ ធ្វើឡើងកាលពីវេលាម៉ោង៥និង៣០នាទីល្ងាច ថ្ងៃអង្គារ ១០កើត ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៩កន្លងទៅ នៅចំណុចផ្ទះ ឈ្មោះ ង៉ែត ឆាត ស្ថិតក្នុងភូមិថ្មដា សង្កាត់បឹងកន្សែង ក្រុងបានលុង។
សមត្ថកិច្ចនគរបាលបានឲ្យដឹងថា ជនសង្ស័យ២នាក់ ១-ឈ្មោះ ហឿង ដា ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិថ្មដា សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី។ ២-ឈ្មោះ ធឿន ធី ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិថារ៉ងជង ឃុំអូរជុំ ស្រុកអូរជុំ ខេត្តរតនគិរី។
បច្ចុប្បន្ន ជនសង្ស័យទាំង២នាក់ ត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលក្រុងបានលុង ដើម្បីចាត់ការទៅតាមនីតិវិធីច្បាប់៕
Source: Kampuchea Thmey Daily
0 Comments