Ad Code

លទ្ធផល​ត្រួតពិនិត្យ​ការអនុវត្ត​ច្បាប់​ចរាចរណ៍​ថ្ងៃ​ទី​១៥​មករា ​យានយន្ត​ល្មើស​៦១៦​គ្រឿង​



ភ្នំពេញ ៖ យោង​តាម​របាយការណ៍​ពី​នាយកដ្ឋាន ចរាចរណ៍ និង​សណ្ដាប់ធ្នាប់ សាធារណៈ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​ប្រាប់​ឲ្យ​ដឹងថា លទ្ធផល​ត្រួតពិនិត្យ​ការអនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក គិត​ចាប់​វេលា​ម៉ោង​១៤​និង​០០​នាទី ថ្ងៃ​ទី​១៤ ខែ​មករា ឆ្នាំ​២០១៩ ដល់​វេលា​ម៉ោង​១៤​និង​០០​នាទី ថ្ងៃ​ទី​១៥ ខែ​មករា ឆ្នាំ​២០១៩ មធ្យោបាយ​យានយន្ត​ល្មើស សរុប​ចំនួន​៦១៦​គ្រឿង អប់រំ​ចំនួន​១៩១​គ្រឿង និង​ពិន័យ ចំនួន​៤២៥​គ្រឿង។​

សរុប​លទ្ធផល​យានយន្ត​ល្មើសច្បាប់​ចរាចរណ៍ រយៈពេល​១៥​ថ្ងៃ គិត​ចាប់ពី​ថ្ងៃទី​១ ដល់​ថ្ងៃទី​១៥ ខែ​មករា ឆ្នាំ​២០១៩ ចំនួន​៩៨១៥​គ្រឿង អប់រំ​ចំនួន​៣០០២​គ្រឿង និង​ពិន័យ ចំនួន​៦៨១០​គ្រឿង។​

ដោយឡែក លទ្ធផល​ត្រួតពិនិត្យ មួក និង​កញ្ចក់ នៅក្នុង​រាជធានី​ភ្នំពេញ រយៈពេល​១៥​ថ្ងៃ គិត​ចាប់ពី​ថ្ងៃទី​១ ដល់​ថ្ងៃទី​១៥ ខែមករា ឆ្នាំ​២០១៩ សរុប​រួម ចំនួន​៣៦១៦៨​គ្រឿង អប់រំ​ចំនួន​១៩៤២​គ្រឿង មធ្យោបាយ​ពិន័យ ចំនួន​៥៥២៣​គ្រឿង ( មួក​៤១៩២​គ្រឿង និង​កញ្ចក់​១១៩៦​គ្រឿង ស្រវឹង​ចំនួន​២​គ្រឿង និង​យាន​ផ្សេងៗ ចំនួន​២៥៥​គ្រឿង)។

លទ្ធផល​ត្រួតពិនិត្យ​ល្បឿន រយៈពេល​១៥​ថ្ងៃ គិត​ចាប់ពី​ថ្ងៃ​ទី​១ ដល់​ថ្ងៃ​ទី​១៥ ខែ​មករា ឆ្នាំ​២០១៩ រក​ឃើញ​យានយន្ត​ល្មើស ចំនួន​២៩២​គ្រឿង។ ចំណែក លទ្ធផល ត្រួតពិនិត្យ​អ្នកបើកបរ​មាន​ជាតិ ស្រវឹង រយៈពេល​១៥​ថ្ងៃ គិត​ចាប់ពី​ថ្ងៃ​ទី​១ ដល់​ថ្ងៃ​ទី​១៥ ខែ​មករា ឆ្នាំ​២០១៩ រក​ឃើញ​យានយន្ត​ល្មើស ចំនួន​៩​គ្រឿង អប់រំ​ចំនួន​៣​គ្រឿង និង​មធ្យោបាយ​ពិន័យ ចំនួន​៦​គ្រឿង៕

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu