Ad Code

ពលរដ្ឋ​ក្នុង​ក្រុង​បាន​លុង ​បាន​សម្ដែង​នូវ​ការ​សាទរ​ចំពោះ​ការពង្រីក​ផ្លូវ​ ក្នុង​ក្រុង



​រតនគិរី ៖ ប្រជាពលរដ្ឋ​ក្នុង​ក្រុង​បាន​លុង ​ខេត្ត​រតនគិរី​ ជាពិសេស​ប្រជាពលរដ្ឋ​រស់​នៅតាម​ដង​ផ្លូវ​ ដែល​ត្រូវ​ពង្រីក ​បាន​សម្តែង​នូវ​ការ​សាទរ​យ៉ាងខ្លាំង​ចំពោះ​ លោក ថង សាវុន អភិបាលខេត្ត ដែល​បាន​ធ្វើ​ការពង្រីក​ផ្លូវ​ក្នុង​ក្រុង​ឲ្យ​កាន់តែ​ធំ​ជាង​មុន​។​

បងស្រី ណាក់ និង​បងស្រី​ គ​ន្ធា ដែលមាន​លំនៅឋាន​សងខាង​ផ្លូវ​ បាន​លើកឡើង​ស្រដៀង​គ្នា​ថា ពួក​គាត់​សប្បាយរីករាយ​ណាស់ ​ដែល​បាន​ផ្លូវ​ធំ​ងាយស្រួល​ក្នុងការ​ធ្វើដំណើរ ជាពិសេស​សម្រួល​ដល់​ការ​ស្ទះ​ចរាចរណ៍​ជាដើម ​និង​សូម​ថ្លែងអំណរគុណ​ចំពោះ​លោក​អភិបាលខេត្ត​ ដែល​បាន​ខិតខំ​ប្រឹង​ប្រែង​អភិវឌ្ឍន៍​ទីក្រុង​ឥត​ឈប់ឈរ​ធ្វើ​ឲ្យ​ទីក្រុង​បាន​លុង​មាន​ភាព​ស្រស់​បំព្រង ​ពីមួយថ្ងៃ​ ទៅមួយថ្ងៃ។

លោក ផាត់ សុភា នាយក​ហិរញ្ញវត្ថុ​សាលាខេត្ត​បាន​ឲ្យ​ដឹង​ថា ការពង្រីក​ផ្លូវ​នេះ ​គឺ​ប្រើប្រាស់​ថវិកា​សាលា​ខេត្ត​​ ហើយ​ការពង្រីក ​គឺ​ចាប់ពី​កែង​ផ្លូវ​លេខ​២៣(​កែង​បំបែក​ជា​បួន​ ទល់មុខ​សាលា​គ្រូ​យើង​)​មកដល់​ផ្លូវកែង​លេខ​២៧(​កែង​បំបែក​ជា​បួន​បា​សាំង​ទឹក​)​ សរុប​ប្រវែង​៤៦០​ម៉ែត្រ​ ដោយ​ធ្វើការ​ពង្រីក​ទទឹង​១០​ម៉ែត្រ ​ក្រាល​កៅស៊ូ​ប្រភេទ​DBST​ លើផ្លូវ​កៅស៊ូ​ចាស់​៧​ម៉ែត្រ​។

​លោក ផាត់ សុភា បាន​បន្តថា គម្រោង​ចំណាយ​លើ​ការពង្រីក​ផ្លូវ​នេះ ​សរុប​ប្រមាណ​ជាង​៦០០​លាន​រៀល​៕


Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu