Ad Code

ស្រវឹង​ស្រា​ ដើរ​រក​រឿង​គេ លទ្ធផល​បែកក្បាល​ហូរឈាម​ពេញ​ខ្លួន​



​រតនគិរី ៖ បុរស​ម្នាក់ ​បាន​រង​របួស​ធ្ងន់ធ្ងរ បន្ទាប់ពី​ផឹកស្រា​ស្រវឹង​ ដើរ​រក​រឿង​គេឯង​ គេ​ទ្រាំ​មិនបាន​ដាក់​មួយ​ដៃ​មួយ​ជើង​ហូរ​ឈាម​ពេញ​ខ្លួន​ ហើយ​រត់​គេច​ខ្លួន​បាត់​។​

​ករណី​អំពើ​ហិង្សា​នេះ​ បាន​កើតឡើង​នៅ​វេលា​ម៉ោង​៧​និង​៣០​នាទី​យប់​ ថ្ងៃ​អង្គារ ២​រោច ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព​.​ស​២៥៦២ ត្រូវ​នឹង​ថ្ងៃ​ទី​២២ ខែ​មករា ឆ្នាំ​២០១៩​កន្លងទៅ ស្ថិតនៅ​ក្នុង​ភូមិ​កា​តែ ឃុំ​ម៉ា​លិ​ក ស្រុក​អណ្ដូង​មាស​។​

មន្ត្រី​នគរបាល​ស្រុក​អណ្តូង​មាស​បាន​ឲ្យ​ដឹង​ថា ជនរងគ្រោះ​មាន​ឈ្មោះ ហម ហាន ភេទ​ប្រុស អាយុ​៣១​ឆ្នាំ របួសធ្ងន់ មាន​មុខរបរ​មេការ​ចម្ការកៅស៊ូ។

លោក​ ជាតិ សុផាន់​ណា (ម្ចាស់​ចម្ការ) ដែល​រស់នៅ​ភូមិ​/​ឃុំ​កើតហេតុ​ខាង​លើ​បាន​ឲ្យ​ដឹង​ថា ​ជនរងគ្រោះ​ ត្រូវបាន​អ្នកភូមិ​កា​តែ ឃុំ​ម៉ា​លិ​ក ចំនួន​ប្រហែល​៥​នាក់​ព្រួត​គ្នា​វាយ​នឹង​ដៃ ​និង​ខ្សែក្រវាត់​ជា​ច្រើន បណ្ដាល​ឲ្យ​បែក​ក្បាល​ហូរ​ឈាម​ស្រោច​ពេញ​ខ្លួន ហើយ​ជន​បង្ក​ក្រោយពី​ធ្វើ​សកម្មភាព​បា​ន​នាំគ្នា​រត់​គេចខ្លួន​បាត់អស់​។​

ចំណែក​ជនរងគ្រោះ​ បាន​ស្គាល់មុខ​ជនដៃដល់​ទាំងនោះ​ហើយ ​ទុក​ឲ្យ​សមត្ថកិច្ច​ចាត់វិធានការ​ទៅ​តាម​ផ្លូវច្បាប់​បង្ក​ឲ្យ​មាន​របួសស្នាម​។​

​ក្រោយពី​កើតហេតុ​រួច ​សមត្ថកិច្ច​បាន​ចុះ​មកដល់​កន្លែងកើតហេតុ ​ដឹកបញ្ជូន​ជនរងគ្រោះ​ទៅ​សម្រាក​ព្យាបាល​នៅ​មណ្ឌល​សុខភាព​ស្រុក​អណ្តូង​មាស​។​

​បច្ចុប្បន្ន​ សមត្ថកិច្ច​ជំនាញ ​កំពុង​ចុះ​ស្រាវជ្រាវ​រកមុខ​ជនដៃដល់​យកមក​ផ្ដន្ទាទោស​ទៅតាម​ផ្លូវច្បាប់​៕

 

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu