Ad Code

អតីត​អ្នកកាសែត​កម្ពុជា រម្លឹក​ខួប​ថ្ងៃ​ចេញផ្សាយ​កាសែត​កម្ពុជា​លើកដំបូង​របស់ខ្លួន



ភ្នំពេញ ​៖ អតីត​អ្នកកាសែត​កម្ពុជា នៅ​ព្រឹក​ថ្ងៃទី ២៥ ខែមករា​នេះ បានមក​ជួបជុំគ្នា​នៅ​ភោជនីយដ្ឋាន​ឡោ​វ​ទី​ហ្វា​ង ដើម្បី​អបអរ​សា ទរ​ខួប​លើក​ទី ៤០​ឆ្នាំ ថ្ងៃ​ចេញ ផ្សាយ​កាសែត​កម្ពុជា​លើកដំបូង​របស់ខ្លួន ( ២៥-០១-១៩៧៩/ ២៥-០១- ២០១៩)​។​

លោក រដ្ឋមន្ត្រីក្រសួង ព័ត៌មាន ខៀវ កាញារីទ្ធ និង​ជា​អតីត​អគ្គនាយក​កាសែត​កម្ពុជា និង​លោកជំទាវ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការបរទេស សហប្រតិបត្តិការ​អន្តរជាតិ និង​ជា​អតីត​និពន្ធ​នាយក​កាសែត​កងទ័ព លោក ឱម យ៉ិនទៀង ទេសរដ្ឋមន្ត្រី ប្រធាន​អង្គភាព​ប្រយុទ្ធ ប្រឆាំង​អំពើពុករលួយ និង​ជា​អតីត​និពន្ធ​នាយក​កាសែត​ភ្នំពេញ លោក ប៉ាវ ហមផាន រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ លោក ថុង អ៊ុយប៉ាង ចាងហ្វាង​កាសែត​កោះសន្តិភាព​ក៏បាន​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​រម្លឹក​ខួប​នេះ​ផងដែរ។

តាម​ប្រសាសន៍​លោកស្រី ឃួន កូ​វី​សុខា ទីប្រឹក្សា​ក្រសួង ព័ត៌មាន​បានលើកឡើង​ឱ្យដឹងថា កាសែត​កម្ពុជា គឺជា​កាសែត​មុនគេ​បំផុត ដែល​បានចេញ​ផ្សាយ​លើកដំបូង​របស់ខ្លួន​នៅ​ថ្ងៃទី ២៥ ខែមករា ឆ្នាំ ១៩៧៩ ក្រោយពី​រណសិរ្ស​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា​រំដោះ​បាន​រាជធានី​ភ្នំពេញ​ពីរបប​ប្រល័យពូជសាសន៍​កម្ពុជា​ប្រជាធិបតេយ្យ ប៉ុល ពត នៅ​ថ្ងៃទី ៧ ខែមករា ឆ្នាំ​១៩៧៩ ហើយ​នេះ​គឺជា​ខួប​លើក​ទី ៤០​ឆ្នាំ នៃ​ការចេញផ្សាយ​កាសែត​កម្ពុជា​ផងដែ​។

មានមតិ​សំណេះសំណាល​នាឱកាស​នោះដែរ​លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​បាន​មានប្រសាសន៍​បញ្ជាក់ថា ពិតមែនតែ​អ្នកកាសែត​កម្ពុជា យើង​បាន​បែក​គ្នា​ទៅធ្វើ​ការងារ​កន្លែង​ផ្សេង តែ​យើង​នៅតែ​រក្សា​ស្មារតី​សាមគ្គី​គ្នា​ល្អ​ដូច​ថ្ងៃនេះ​។ ៤០​ឆ្នាំ​មកនេះ តាមរយៈ​ការខិតខំ​ប្រឹងប្រែង​រប​ស់​យើង​ឃើញថា មិត្ត​របស់​យើង​ខ្លះ​បាន​ក្លាយជា​អ្នកដឹកនាំ ក្លាយជា​អ្នកកាន់ការ​ងារ​សំខាន់ៗ​នៅតាម​ស្ថាប័នរដ្ឋ​រួមចំណែក​ដ៏​សំខាន់​ក្នុងការ​រស់រានមានជីវិត នៃ​ប្រជាជន​យើង​។ លោក​រដ្ឋមន្ត្រី​បញ្ជាក់​បន្ថែមថា ការជួបជុំ​ថ្ងៃនេះ​គឺ​យើង​ស្ថិតនៅក្នុង​ស្ថានភាព​ប្រឈម​ថ្មី ជាពិសេស​ក្នុងសម័យ​អ៊ី​ន​ធើ​ណេ​ត សម័យ​ហ្វេ​ស​ប៊ុ​ក សម័យ​ធី​វី​អន​ឡាញ បានធ្វើឱ្យ​កាសែត​បោះពុម្ព​គេ​មិនសូវ​មើល​ច្រើន ដែល​ទាមទា​ឱ្យ​យើង​ប្រឹងប្រែង​លើ​រណសិរ្ស​សតិអារម្មណ៍​ខ្លាំងក្លា​ថែមទៀត​។ ដំណាក់កាល​ប្រយុទ្ធ​ថ្មី​មួយ គឺ​ទាមទារ​ឱ្យ​យើង​សហការគ្នា​ធ្វើយ៉ាងណា​ប្រយុទ្ធប្រឆាំង​វាយបក​នឹង​ដំណឹង​ក្លែងក្លាយ​ឱ្យបាន​ទាន់ពេលវេលា ដូច​ប្រសាសន៍​របស់​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​រម្លឹក​ក្នុងជំនួប​សំណេះសំណាល​ជាមួយ​អ្នកសារព័ត៌មាន កាលពី​ថ្ងៃទី​១១ ខែមករា​ថ្មីៗ​មកនេះ​៕

​ 

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu