Ad Code

ពេជ្រ ចរណៃ ប្រកាស​ស្វែងរក​ទីកន្លែង​រស់នៅ​របស់​ក្មេង​ប្រុស​ដែល​មាន​ជំងឺ​ចម្លែក​ ដើម្បី​នាំទៅ​ព្យាបាល​សង្គ្រោះ​ជីវិត​



ភ្នំពេញ ​៖ ​ពិតជា​គួរ​ឲ្យ​សរសើរ​ និង​រំភើបចិត្ត​ខ្លាំងណាស់​ សម្រាប់​មហាជន ​ក៏ដូចជា​ក្រុមគ្រួសារ​របស់​ក្មេងប្រុស​ដែលមាន​ជំងឺ​ចម្លែក​(​ធំ​ពោះ​) ខណៈដែល​តារា​សម្តែង​ស្រី​ កញ្ញា ពេជ្រ ចរណៃ ថ្មីៗ​នេះ​បានប្រកាស​ស្វែងរក​ទីកន្លែង​ស្នាក់​របស់គាត់​ដើម្បី​ជួយ​យកទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​។​

តារា​សម្តែង​ដែល​កំពុង​លេច​សកម្មភាព​ខ្លាំង​លើ​ការងារ​មនុស្សធម៌ ​កញ្ញា ពេជ្រ ចរណៃ បានប្រកាស​ជា​សាធារណៈ​នៅលើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ផ្ទាល់ខ្លួន​ភ្ជាប់​ជាមួយ​រូប​ដ៏​គួរ​ឲ្យ​អាណិត​របស់​ក្មេង​ប្រុស​រូបនោះ​ថា ​សូមកុំ​ដាច់ចិត្ត​អូស​រំលង​អី សូមជួយ​ស៊ែរ​ផង​ នាង​ខ្ញុំ​ប្រកាស​ស្វែងរក​ក្មួយប្រុស​ម្នាក់​នេះ បើ​មាន​បងប្អូន​ណា​ស្គាល់​ក្មួយប្រុស​ក្នុង​រូបនេះ​ទេ​ សូម​ជួយ​ទាក់ទង​មក​ខ្ញុំ​ផង ​តើ​ក្មួយ​កុំ​ពុង​តែ​យំ​យ៉ាង​ណាទេ​?។​

តារា​សម្តែង​រូប​ស្រស់ ​កញ្ញា ពេជ្រ ចរណៃ បានធ្វើការ​បញ្ជាក់បន្ថែម​ទៀតថា ​ក្មួយ​ពិបាក​ក្នុង​ខ្លួន​ខ្លាំង​ណាស់​មែន​ទេ? ទ្រាំ​ចាំ​បន្តិច​ណា ​មីង​ នឹង​ខំ​ស្វែងរក​ក្មួយ​ឲ្យ​ឃើញ​ក្នុងពេល​ឆាប់ៗ​នេះ​ ដើម្បី​យក​ក្មួយ​មក​ព្យាបាល​ណា​…..​។ ​យ៉ាងណាមិញ​ គិត​មកទល់ពេលនេះ​ គេ​ពុំទាន់​ដឹង​ច្បាស់​នៅ​ឡើយ​ទេ​ថា ​ក្មេង​ប្រុស​កម្សត់​ម្នាក់នេះ​មាន​ទីកន្លែង​ស្នាក់នៅ​ស្ថិត​ក្នុងភូមិ ស្រុក​ ឬ​ខេត្ត​ណា​នៅឡើយ​ទេ ​ខណៈ​មាន​ទស្សនិកជន​ជាច្រើន​ក៏បាន​បង្ហាញ​ការអាណិតអាសូរ​ផង​នោះ​។​

ស្របពេល​ជាមួយគ្នា​ នៃ​ការប្រកាស​របស់​ កញ្ញា ពេជ្រ ចរណៃ នេះដែរ​ ក៏មាន​អ្នកលេង​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​លើកឡើងថា តើ​ក្មួយ​ពិបាក​យ៉ាងណា​ទៅ​ តែ​ពេលនេះ ខ្ញុំ​សប្បាយចិត្ត​មាន​ប្អូនស្រី ពេជ្រ ចរណៃ កំពុង​ចង់​ជួយ​ក្មួយ​ តែ​មិនដឹង​ទាក់ទង​តាម​ណា​? ហើយ​នៅ​កន្លែង​ណា​? បើ​បងប្អូន​ដឹង​ថា ​ក្មួយ​នៅឯណា​ជួយ​ប្រាប់​ផង​។ ​ដូច្នេះ ​តាមរយៈ​ការប្រកាស​ខាងលើនេះ​ និង​ការ​ផ្តល់​ដំណឹង​ពី​ទីកន្លែង​ស្នាក់នៅ​របស់​ក្មេងប្រុស​រូបនេះ​ឆាប់ៗ​ ដើម្បី​បាន​នាំ​គាត់​យក​ជួយសង្គ្រោះ​ពី​ជំងឺ​ចម្លែក​បែប​នេះ​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu