Ad Code

អាជ្ញាធរ​ខណ្ឌ​ដូនពេញ​ បន្ត​ចុះ​រៀបចំ​សណ្ដាប់ធ្នាប់​នៅ​ក្នុង​មូលដ្ឋាន



ភ្នំពេញ​ ៖ ​រដ្ឋបាល​ខណ្ឌ​ដូនពេញ​ បាន​បន្ត​ចុះ​អនុវត្ត​​រៀបចំ​សន្តិសុខ​សណ្ដាប់ធ្នាប់​របៀបរៀបរយ​សាធារណៈ និង​អនាម័យ ក្នុង​មូលដ្ឋាន ចាប់ពី​ម៉ោង​០៧​និង​០០​នាទី​ព្រឹក ដល់​ម៉ោង​២២​និង​០០​នាទី​យប់ ជាប្រចាំ​។​

​ជាក់ស្ដែង​ទៀត​នោះ ​នៅ​ព្រឹក​ថ្ងៃទី​១៧​ ខែ​មករា ឆ្នាំ​២០១៩ នេះ លោក សុខ ពេញ​វុ​ធ អភិបាល នៃ​គណៈ​អភិបាលខណ្ឌ​ដូនពេញ​ បាន​បញ្ជា​ឲ្យ​ លោក យស យុ​ទ្ធី អភិបាលរងខណ្ឌ បន្ត​ដឹកនាំ​កម្លាំង​គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល​ខណ្ឌ ចុះ​រៀបចំ​សណ្ដាប់ធ្នាប់ របៀបរៀបរយ​សាធារណៈ និង​អនាម័យ តាម​ដងផ្លូវ និង​ទីតាំង​សំខាន់ៗ​មួយចំនួនទៀត​ក្នុង​មូលដ្ឋាន ដោយ​ចាប់ផ្ដើម​ពី​ម៉ោង​០៧​ព្រឹក ​ដល់​ម៉ោង​១១​និង​០០​នាទី និង ពី​ម៉ោង​១៥​និង​០០​នាទី ដល់​ម៉ោង​២២​និង​០០​នាទី​យប់ ជាប្រចាំ ដើម្បី​ធានាបាន​នូវ​សណ្ដាប់ធ្នាប់​របៀបរៀបរយ​សាធារណៈ និង​អនាម័យ ក្នុងនោះ បានធ្វើ​ការបាញ់​លាង​សម្អាត សួនច្បារ និង​ទីតាំង​សំខាន់ៗ​មួយចំនួនទៀត ព្រមទាំង​បាន​សហការ​ជាមួយ​កម្លាំង​អធិការដ្ឋាន​នគរបាល​ខណ្ឌ និង​សង្កាត់​ពាក់ព័ន្ធ ចុះ​រៀបចំ​សណ្ដាប់ធ្នាប់​ផ្លូវ​ជុំវិញ​អតីត​ទីលាន​ប្រជាធិបតេយ្យ (​ផ្លូវ​លេខ​១០៦-១០៨) មហាវិថី​ព្រះមុនីវង្ស មហាវិថី​ព្រះសីហនុ ផ្លូវ​សុធារស តីរវិថី​ស៊ី​សុវត្ថិ ផ្លូវ​ប៉ាស្ទ័រ​ ផ្លូវ​ត្រសក់​ផ្អែម ផ្លូវ​លេខ​១៩ ផ្លូវ​លេខ​១១០ ផ្លូវ​លេខ​១១៨ ផ្លូវ​លេខ​១៣០ ផ្លូវ​លេខ​១៣៦ ផ្លូវ​លេខ​១៤៤ ផ្លូវ​លេខ​១៤៨ ផ្លូវ​លេខ​១៥៤ និង​ផ្លូវ​សំខាន់ៗ​មួយចំនួនទៀត​ក្នុង​មូលដ្ឋាន ដើម្បី​បង្ក​លក្ខណៈ​ងាយស្រួល​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ធ្វើដំណើរ​ឆ្លងកាត់ និង​ទទួល​បាន​សណ្ដាប់ធ្នាប់​របៀបរៀបរយ​ល្អ​ប្រសើរ​ថែមទៀត។​

​មិនតែប៉ុណ្ណោះ​ ក៏បាន​ធ្វើការ​ផ្សព្វផ្សាយ ​និង​ណែនាំ​ដោយ​ផ្ទាល់ ដល់​បងប្អូន​ប្រជាពលរដ្ឋ អ្នក​លក់ដូរ ឲ្យ​រក្សាទុក​ចិញ្ចើម​ផ្លូវ​ទំហំ​១​ភាគ​៣ ដើម្បី​សម្រួល​ដល់​ការ​ធ្វើដំណើរ និង​បាន​ធ្វើ​ការ​ឃាត់​លើក​យាន​យន្ត​ដែល​ឈប់​ចត​គ្មាន​សណ្ដាប់ធ្នាប់ សរុប​ចំនួន​១១​គ្រឿង ក្នុងនោះ ម៉ូតូ​ចំនួន​០៧​គ្រឿង ម៉ូតូ​កង់​បី​០១​គ្រឿង និង រថយន្ត​ចំនួន​០៣​គ្រឿង បញ្ជូនមក​រក្សាទុក និង​អប់រំ​ណែនាំ​នៅ​សាលា​ខណ្ឌ​ដូនពេញ​ផងដែរ​៕​




Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu