Ad Code

បើកបរ​លឿន​ ជ្រុល​ចង្កូត​បុក​ដៃ​ស្ពាន​ខ្លួនឯង​ មិន​បណ្តាល​ឲ្យ​មនុស្ស​រង​របួស​ឡើយ​



​រតនគីរី​ ៖ រថយន្ត​បា​ឡែ​ន​មួយគ្រឿង ​បើកបរ​លឿន​ បាន​ជ្រុល​ចង្កូត​ទៅបុក​បង្កាន់​ដៃ​ស្ពាន​រង​ការ​ខូចខាត​ផ្នែក​ខាងមុខ តែ​មិន​បណ្តាល​ឲ្យ​មនុស្ស​រងគ្រោះថ្នាក់​ឡើយ​។​

​ករណី​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​ដោយ​ខ្លួនឯងបាន​កើតឡើង កាលពី​វេលា​ម៉ោង​៧​និង​៣០​នាទី​យប់​ថ្ងៃ​ព្រហស្បតិ៍ ៤​រោច ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព​.​ស​២៥៦២ ត្រូវ​នឹង​ថ្ងៃ​ទី​២៤ ខែ​មករា ឆ្នាំ​២០១៩​កន្លង​ទៅ តាម​ផ្លូវ​ជាតិ​លេខ​៧៨A ត្រង់ចំណុច​ស្ពានដែក​មួយកន្លែង ស្ថិតក្នុង​ឃុំ​អូរ​ជុំ ស្រុក​អូរ​ជុំ​។​

​មន្ត្រីនគរបាល​ស្រុក​អូរ​ជុំ​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​រថយន្ត​បា​ឡែ​ន​បើកបរ​ក្នុងទិសដៅ​ពី​ត្បូង​ទៅ​ជើង​ មកដល់​ស្ពាន​ទៅ​ស្រុក​វើ​ន​សៃ​ រថយន្ត​មួយគ្រឿង​នេះ​ ក៏បាន​បើក​គេច​ពី​គោយន្ត​កែច្នៃ​ជ្រុល​ចង្កូត​ទៅបុក​ចំពាក់​កណ្តាល​ដៃ​ស្ពាន​ បណ្តាល​ឲ្យ​រថយន្ត​រង​ការខូចខាត​យ៉ាង​ដំណំ​។​

​មន្ត្រី​នគរបាល​បន្តថា ​រថយន្ត​ខាង​លើ​នេះ​​ ពណ៌​ទឹកមាស ពាក់​ស្លាក​លេខ​ភ្នំពេញ ២Y-០៣៣២ នៅក្នុង​រថយន្ត​មាន​គ្នា​ចំនួន​២​នាក់ ​រួម​ទាំង​អ្នកបើកបរ​រថយន្ត​មិន​ត្រូវបាន​ស្គាល់​អត្តសញ្ញាណ​ឡើយ។​

បច្ចុប្បន្ន រថយន្ត ត្រូវបាន​ម្ចាស់​សណ្ដោង​យកទៅ​ជួសជុល​នៅ​ការ៉ាស់​ដោយ​ខ្លួនឯង​ មិន​រំខាន​ដល់​សមត្ថកិច្ច​មូលដ្ឋាន​នោះ​ទេ​។​

ដោយឡែក ​ម្ចាស់​រថយន្ត​បង្ក​ ធ្វើ​ឲ្យ​រង​ការ​ប៉ះពាល់​ដល់​ទ្រព្យសម្បត្តិ​របស់​រដ្ឋ​ខាងលើ​ មិនត្រូវ​បាន​ដឹង​ថា តើ​សមត្ថកិច្ច​ទាមទារ​សំណង​ប៉ុន្មាន​នោះឡើយ​៕

 

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu