Ad Code

អ្នក​លេង​​អាប៉ោង​២​នាក់​ ត្រូវ​បាន​សមត្ថកិច្ច​ស្រុក​ត្រពាំង​ប្រាសាទ​ចាប់​ឃាត់ខ្លួន​



​​ឧ​ត្ត​រ​មានជ័យ​ ៖​ កម្លាំង ​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ត្រពាំង​ប្រាសាទ​ ដឹកនាំ​ដោយ​ លោក វរសេនីយ៍ឯក អិន កាយ អធិការ​នគរបាល​ស្រុក បាន​ចុះ​បង្ក្រាប​ល្បែងស៊ីសង (​អាប៉ោង​) មួយ​កន្លែង កាលពី​វេលា​ម៉ោង​៥​និង​៣០​នាទី​រសៀល ថ្ងៃ​ទី​១៨ ខែ​មករា ឆ្នាំ​២០១៩ ស្ថិត​ក្នុង​ភូមិ​ពពេល ឃុំ​ផ្អាវ ស្រុក​ត្រពាំង​ប្រាសាទ ខេត្ត​ឧ​ត្ត​រ​មានជ័យ។

ក្នុង​នោះ​ សមត្ថកិច្ច​ឃាត់ខ្លួន​មនុស្ស​បាន​ចំនួន​០២​នាក់ យកមក​ធ្វើ​ការអប់រំ ៖
១.ឈ្មោះ អ៊ឹម សិទ្ធិ ភេទប្រុស អាយុ៦០​ឆ្នាំ ទីលំនៅ ភូមិ​ជាំ ឃុំ​ត្រពាំង​ប្រិ​យ៍ ស្រុក​អន្លង់វែង ខេត្ត​ឧ​ត្ត​រ​មានជ័យ។
២.ឈ្មោះ ខាំ វី ភេទប្រុស អាយុ៤០​ឆ្នាំ ទីលំនៅ ភូមិ​ចារ​ការ ឃុំ​ចារ​ឈូក ស្រុក​អង្គរជុំ ខេត្ត​សៀមរាប ។​
​ក្នុងការ​ចុះបង្ក្រាប​ល្បែង​ស៊ីសង​ខាងលើ​ សមត្ថកិច្ច​បា​ន​ដកហូត​វត្ថុតាង​រួមមាន ម៉ូតូ​០១​គ្រឿង ម៉ាក​ហុងដា​ឌ្រី​ម សេ​១២៥ ​ស៊េរី​ឆ្នាំ​២០១០ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ សៀមរាប​1K.2281 មេអាប៉ោង​ចំនួន ១០​គ្រាប់ ទូរស័ព្ទ​ដៃ​ចំនួន០២​គ្រឿង លុយ​ខ្មែរ​ចំនួន​២២០,០០០​រៀល (​ម្ភៃ​ពីរ​ម៉ឺន​រៀល​គត់)។

បច្ចុប្បន្ន ​សមត្ថកិច្ច​ បាន​ធ្វើការ​អប់រំ រួច​​​ឲ្យ​វិល​ទៅ​លំនៅដ្ឋាន​វិញ​រៀងៗ​ខ្លួន​៕




Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu