វ៉ូវីណាម ៖ សហព័ន្ធកីឡាវ៉ូវីណាមកម្ពុជា បានរៀបចំការប្រឡងតំឡើងខ្សែក្រវាត់ជូនទៅដល់កីឡាករ- កីឡាការិនីជម្រើសជាតិ និងជម្រើសជាតិថ្នាលរបស់ខ្លួនជាលើកដំបូង ក៏ដូចជាសិស្សដែលកំពុងហ្វឹក ហាត់កីឡាវ៉ូវីណាមកម្ពុជា នៅក្នុងពហុកីឡដ្ឋានជាតិអូឡាំពិក កាលពីពេលថ្មីៗនេះ។
ការប្រឡងខ្សែក្រវាត់នេះ ធ្វើឡើងក្រោមការត្រួតពិនិត្យយ៉ាងម៉ត់ចត់ពីសំណាក់លោកគ្រូអន្តរជាតិផ្ទាល់ គឺMaster Nguyen Van Coung និង Master DaoManh Nghia។
ជាមួយគ្នានេះ ក៏មានធ្វើពិធីបំពាក់ខ្សែក្រវាត់ថ្មី ដែលមានការចូលរួមពី លោក អ៊ូ រតនា អនុ ប្រធានទី១សហព័ន្ធ និងលោក កែវ ហុកលី អគ្គលេខាធិការសហព័ន្ធផងដែរ។
លោក កែវ ហុកលី បានមានប្រសាសន៍ថា ការប្រឡងតំឡើងខ្សែក្រវាត់មាន កីឡាករ-កីឡាការិនីជម្រើសជាតិ និងជម្រើសជាតិថ្នាលរបស់ខ្លួនចំនួន២៥នាក់ ត្រូវប្រឡងតំឡើងខ្សែក្រវាត់ពីខៀវ ទៅលឿង មួយឆ្នូត ពីខៀវ ទៅលឿង២ ឆ្នូត និង ខៀវទៅលឿងតែម្ដង។ ហើយការប្រកួតប្រឡងនេះ ក៏ជាចំណុចចាប់ផ្តើម នៃការសំឡឹងរកមើលកីឡាករ-កីឡាការិនីឆ្នើមឲ្យក្លាយជាជម្រើសជាតិបន្តពីសិស្សច្បងរបស់ពួកគេនាអនាគត៕
Source: Kampuchea Thmey Daily
0 Comments