ក្រសួង អប់រំ យុវជន និងកីឡា ដែលជាអាជ្ញាធរកីឡារបស់រដ្ឋាភិបាល និង គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) ដែលជាអង្គការសង្គមគ្រប់គ្រងលើសហព័ន្ធជាតិនានានោះ បានចេញសេចក្ដីប្រកាសទទួលស្គាល់សហព័ន្ធកីឡាលើកទម្ងន់កម្ពុជា ជាផ្លូវការ សម្រាប់អាណត្តិទី១ ឆ្នាំ២០១៨ -២០២២ យោងតាមសំណើរបស់សហព័ន្ធចុះថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៨។
ជាមួយនឹងការទទួលស្គាល់សហព័ន្ធកីឡាលើកទម្ងន់កម្ពុជាមានសិទ្ធិធ្វើសកម្មភាពប្រភេទកីឡានេះជាផ្លូវការ ដោយរៀបចំឲ្យមានលក្ខន្តិកៈត្រឹមត្រូវ ទី១-មានគណៈកម្មាធិការប្រតិបត្តិត្រឹមត្រូវ ស្របតាមលក្ខន្តិកៈរបស់សហព័ន្ធកីឡាលើកទម្ងន់កម្ពុជា ត្រូវអស់សុពលភាព ចាប់ពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២២ជាកំហិត។
គណៈកម្មាធិការប្រតិបត្តិសហព័ន្ធកីឡាលើកទម្ងន់កម្ពុជា ត្រូវគោរពតាមលក្ខន្តិកៈ និងបទបញ្ញត្តិផ្សេងៗរបស់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាគណៈកម្មាធិការប្រតិបត្តិសហព័ន្ធកីឡាលើកទម្ងន់កម្ពុជាអាណត្តិទី១ ត្រូវគោរពតាមលក្ខនិ្តកៈ និងបទបញ្ជាផ្ទៃក្នុងរបស់ខ្លួនឲ្យបានជាប់លាប់ និងធ្វើការអភិវឌ្ឍន៍វិស័យនេះ ឲ្យទទួលបានជោគជ័យ។
សូមបញ្ជាក់ថា សហព័ន្ធកីឡាលើកទម្ងន់កម្ពុជា ទើបតែបង្កើតនាពេលថ្មីៗនេះ ប៉ុណ្ណោះ។ ពេលនេះ សហព័ន្ធកីឡាមួយនេះបានទទួលនូវភាពស្របច្បាប់ ដើម្បីធ្វើសកម្មភាពទាំងក្នុង និងក្រៅប្រទេសហើយ៕
Source: Kampuchea Thmey Daily
0 Comments