Ad Code

នៅ​ថ្ងៃអាទិត្យ​ទី​១០ កុម្ភៈ​ខាងមុខនេះ ស្ថាន​ឯកអគ្គរាជទូត​កូរ៉េ​នឹង​រៀបចំ​កម្មវិធី​ពិនិត្យ​សុខភាព​ទូទៅ ពិនិត្យ​មាត់ ធ្មេញ ច្រមុះ ត្រចៀក ភ្នែក ពិនិត្យ​បេះដូង និង​ថត​X-Ray ជូន​ប្រជាពលរដ្ឋ​ខ្មែរ​ដោយ​ឥតគិតថ្លៃ



​ប្រទេស​កូរ៉េ ​៖ នៅ​ថ្ងៃអាទិត្យ ទី ១០ ខែ កុម្ភៈ ឆ្នាំ ២០១៩​ខាងមុខនេះ ក្រោម​កិច្ចសហការ​រវាង ស្ថាន​ឯកអគ្គរាជទូត​កម្ពុជា​ជាមួយ​មូលនិធិ​គាំពារ​សុខភាព​កូរ៉េ​-​អន្ដរជាតិ (KOFIH) នឹង​រៀបចំ​កម្មវិធី​ពិនិត្យ​សុខភាព​ទូទៅ ពិនិត្យ​មាត់ ធ្មេញ ច្រមុះ ត្រជៀក ភ្នែក ពិនិត្យ​បេះដូង និង​ថត​X-Ray ជូន​ប្រជាពលរដ្ឋ​ខ្មែរ​ដោយ​ឥតគិតថ្លៃ។



មន្ត្រី​ស្ថាន​ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​នៅ​បរទេស​កូរ៉េ បាន​ឲ្យ​ដឹង​ថា ក្នុង​គោលបំណង​លើកកម្ពស់​សុខមាលភាព ឆ្លើយតប​នឹង​សំណូមពរ ក៏ដូចជា​ការការពារ​ទប់ស្កាត់​នូវ​ហានិភ័យ​ផ្សេងៗ​ដែល​អាចធ្វើ​ឲ្យ​ប៉ះពាល់​ដ​ល់​សុខភាព និង​អាយុជីវិត​ដ៏​មានតម្លៃ​របស់​ប្រជាពលរដ្ឋ​ខ្មែរ​យើង ស្ថាន​ឯកអគ្គរាជទូត​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ប្រចាំ​សាធារណរដ្ឋ​កូរ៉េ មាន​កិត្តិយស សូម​ជម្រាប​ជូនដំណឹង​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​កំពុង​រស់នៅ ធ្វើការ និង​សិក្សា នៅ​សាធារណរដ្ឋ​កូរ៉េ ជាពិសេស​តំបន់ ហ្វា​សង និង​ផា​រ៉ា​ន បាន​ជ្រាបថា នៅ​ថ្ងៃអាទិត្យ ទី ១០ ខែ កុម្ភៈ ឆ្នាំ ២០១៩ ក្រោម​កិច្ចសហការ​រវាង ស្ថាន​ឯកអគ្គរាជទូត​កម្ពុជា​ជាមួយ​មូលនិធិ​គាំពារ​សុខភាព​កូរ៉េ​-​អន្ដរជាតិ (KOFIH) នឹង​រៀបចំ​កម្មវិធី​ពិនិត្យ​សុខភាព​ទូទៅ ពិនិត្យ​មាត់ ធ្មេញ ច្រមុះ ត្រជៀក ភ្នែក ពិនិត្យ​បេះដូង និង​ថត​X-Ray ជូន​ប្រជាពលរដ្ឋ​ខ្មែរ​ដោយ​ឥតគិតថ្លៃ នៅ​មជ្ឈមណ្ឌល​គាំពារ​សុខភាព​នៃ​ទីក្រុង​ហ្វា​សង ដោយ​ចាប់ពី​ម៉ោង ១២​និង​០០​នាទី ដល់​ម៉ោង ១៧​និង​០០​នាទី រសៀល​។



អាស្រ័យ​ដូច​បាន​ជម្រាប​ជូន​ខាងលើ សូម​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ​ទាំងអស់​អញ្ជើញ​មក​ទទួល​សេវា ពិនិត្យ​សុខភាព​ដោយ​ឥត​បង់ថ្លៃ​ឲ្យ​បាន​ច្រើន​កុះករ៕




Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu