ភ្នំពេញ ៖ បាល់សម្តេចតេជោហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានទាត់៥ជើងរួចទៅហើយដើម្បីត្រៀមEBA ។
លោកបណ្ឌិត្យសភាចារ្យសុខ ទូច បានលើកឡើងបែបនេះនៅក្នុងកិច្ចពិភាក្សាតុលមូលដែលបានធ្វើឡើងនៅរាជបណ្ឌិត្យសភាកម្ពុជាស្តីពីសេចក្តីសម្រេចរបស់គណៈកម្មការអឺរ៉ុប “ស្ដីពីការប្រកាសដំណើរការនីតិវិធីព្យួរជាបណ្ដោះអាសន្ននូវ EBA ពីកម្ពុជា»កាលពីពេលថ្មីៗនេះ។
បើទោះបីវាមិនមែនជាដំណាក់កាលសម្រេចចិត្តចុងក្រោយរបស់អឺរ៉ុប ចំពោះការដកប្រព័ន្ធអនុគ្រោះពន្ធរបស់អឺរ៉ុប(EBA) ពីកម្ពុជានៅឡើយ លោកបានបន្តថា បើសិនជាគេដកEBA មែនតើកម្ពុជាត្រូវធ្វើដូចម្តេច? EBAបានចូលជាធរមានក្នុងឆ្នាំ២០០១ និងមានប្រទេសចំនួន៤៩នៅលើពិភពលោក បានទទួលប្រព័ន្ធអនុគ្រោះពន្ធEBAនេះ ក្នុងនោះក៏មានប្រទេសកម្ពុជាដែរ។ និយាយដោយឡែកនៅអាស៊ានមាន៣ប្រទេសគឺ កម្ពុជា ឡាវ និងភូមា។ លោកថា តើប្រទេសចំនួន៧ទៀតដែលជាសមាជិកអាស៊ានដែលមិនមានEBAនោះតើគេអត់ការងារធ្វើឬយ៉ាងណា?ជាការពិតវាគឺជាកង្វល់ “យើងសូមអរគុណដល់អឺរ៉ុប ដែលបានប្រកាសអំពីការរៀបចំដំណើរការនីតិវិធីព្យួរជាបណ្ដោះអាសន្ននូវ EBA ពីកម្ពុជា ដែលបានរំឭកដល់រដ្ឋាភិបាលអាណត្តិទី៦នេះ ត្រៀមខ្លួនកុំឲ្យដេកលក់។ ក្នុងនោះលោកធ្វើការប្រៀបប្រដូចទៅនឹងស្រី្តដែលមានផ្ទៃពោះដែលមានរយៈពេលត្រឹមជាង៩ខែតែគាត់អាចត្រៀមសម្ភារៈ និងថវិកាគ្រប់បែបយ៉ាងដើម្បីដល់ថ្ងៃប្រសូតបុត្រ ចុះទម្រាំ១៨ខែវិញរឿងអីក៏រដ្ឋាភិបាលមិនត្រៀមខ្លួនឲ្យដូចជានារីផងទៅ”។
លោកបណ្ឌិតបានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលបានដើរ៥ជំហានរួចទៅហើយដើម្បីយើងប្រកួតប្រជែងស្មើមុខស្មើមាត់ជាមួយដៃគូ ក្នុងនោះមានការលុបបំបាត់រចនាសម្ព័ន្ធរដ្ឋ ដែលបង្កផលវិបាក និងជាឧបសគ្គសម្រាប់វិនិយោគិន ពិសេសអ្នករកស៊ីនៅតាមបណ្ដោយព្រំដែន ដើម្បីកាត់បន្ថយថ្លៃដើមឲ្យកាន់តែទាបនឹងមានឧិកាសក្នុងការប្រកួតប្រជែងនៅក្នុងទីផ្សារ លើកទឹកចិត្តអ្នកវិនិយោគជំរុញការវិនិយោគឲ្យបានកាន់តែច្រើន បញ្ចុះថ្លៃអគ្គិសនីឲ្យនៅកំរឹតទាបរួមនឹងសេវាដឹកជញ្ជូន ការិយាធិបតេយ្យត្រូវលុបបំបាត់ជាបណ្ដើរៗ។ លើសពីនេះទៅទៀត រាជរដ្ឋាភិបាលបាននិងកំពុងជំរុញឱ្យមានការរៀបចំរចនាសម្ព័ន្ធត្រួតពិនិត្យ និងការគ្រប់គ្រងច្រកចេញចូលតែមួយឱ្យបានកាន់តែប្រសើរ ខណៈដែលគម្រោងវិនិយោគធំៗជាច្រើនត្រូវបានក្រុមប្រឹក្សាអភិវឌ្ឍសេដ្ឋកិច្ចសម្រេចអនុញ្ញាតឱ្យដំណើរការជាបន្តបន្ទាប់។
លោក វ៉ាន់ ស៊ូអៀង ប្រធានសមាគមរោងចក្រកាត់ដេរនៅកម្ពុជាបានលើកឡើងថា នៅស្រុកខ្មែររោងចក្រ៩១%បានគោរពច្បាប់អន្តរជាតិខ្លាំងណាស់ក្រោមកិច្ចសហការជាមួយអង្គការILO ដែលបានទទួលស្គាល់ថា មានតែស្រុកខ្មែរតែ១គត់នឹងចង់យកគំរូពីកម្ពុជាទៅអនុវត្តនៅប្រទេសដទៃទៀតឲ្យធ្វើដែរ។ លោកយល់ថា បញ្ហាEBA គឺជារឿងនយោបាយ ដូចនេះលោកសង្ឃឹមថា លើវិស័យរោងចក្រកាត់ដេរសំលៀកបំពាក់និងស្បែកជើងនៅកម្ពុជាប្រព័ន្ធអនុគ្រោះពន្ធ័EBAនឹងនៅតែរក្សាភាពដដែល។ ដោយសារតែវិស័យនេះបានស្រូបយកកម្លាំងពលកម្មច្រើននៅកម្ពុជានិងបានធ្វើឲ្យកម្រិតជីវភាពប្រជាជនមានភាពល្អប្រសើរ។
លោក សុខ សុភ័ក្ត្រ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មនៃព្រះរាជាណាចក្រកម្ពុជាបានបញ្ជាក់ឲ្យថាក្រោយការបោះឆ្នោតក្នុងឆ្នាំ១៩៩៣ប្រទេសកម្ពុជាបានអនុវត្តសេដ្ឋកិច្ចទីផ្សារសេរី ក្នុងនោះក៏បានអនុវត្តគោលនយោបាយសមាហរណកម្មសេដ្ឋកិច្ចកម្ពុជាទៅក្នុងតំបន់និងពិភពលោក ក្នុងតំបន់មាន១០ប្រទេសក្នុងអាស៊ាន។ ពាណិជ្ជកម្មដំបូងគេគឺយើងធ្វើ១០ប្រទេសនិងក្រោយពីកម្ពុជាចូលជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោករួចកម្ពុជាមានជាង១០០ប្រទេស។ដូចនេះ មិនមែនមានតែសហគមន៍អឺរ៉ុប២៨ប្រទេសហ្នឹងទេ។
លោកបានរំលឹកថា កាលពីឆ្នាំ២០០១រដ្ឋាភិបាលកម្ពុជាបានទៅប្រទេសបែលហ្សីក ដើម្បីដាក់ឯកសារសុំEBA ជួយដល់ប្រទេសក្រីក្រ អភិវឌ្ឍន៍តិចតួចដែលមាន៤៧ប្រទេស ក្នុងនោះមាន៣៦ប្រទេសជាសមាជិកWTO។ តើហេតុអ្វីដែលEBAត្រូវជួយដោយសហភាពអឺរ៉ុបគឺមិនមែនជួយតែកម្ពុជាទេគឺជួយដល់ប្រទេសដែលក្រីក្រនៅក្នុងពិភពលោកទាំងអស់ដើម្បីអភិវឌ្ឍទៅជាជំហាន១ដែលជួយដល់វិស័យផ្សេងៗ។ នៅក្នុងច្បាប់ស្តីពីការផ្តល់EBAនេះគឺមានកំណត់ចែងច្បាស់លាស់មាន៤២មាត្រា។ លោកបានបញ្ជាក់ថា នៅក្នុងសេចក្តីផ្តើមនៃច្បាប់គេបាននិយាយច្បាស់អំពីការជួយដល់ប្រទេសអភិវឌ្ឍតិចតួច ដើម្បីបានចំណូលពីការនាំចេញ នាំចូលយកទៅជួយដល់វិស័យសង្គមកិច្ច និងការចាកចេញពីប្រទេសក្រីក្រ។
លោក សុខ សុភ័ក្ត្រ បានឲ្យដឹងថា ការធ្វើពាណិជ្ជកម្មសរុបកម្ពុជាគិតឆ្នាំ២០១៧កន្លងទៅដែលកត់ត្រាដោយប្រទេសនាំចូលគឺកម្ពុជានាំចេញ១៨កោដិដុល្លារ។ រីឯការនាំចេញទៅសហភាពអឺរ៉ុបមានប្រមាណ៧ពាន់លានដុល្លារជិត៤០ភាគរយនៃការនាំចេញសរុប។ ការនាំចូលពីសហភាពអឺរ៉ុបវិញមានប្រមាណជាង១ពាន់លានដុល្លារ ហើយការនាំចេញរបស់យើងបានកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំជាមធ្យមប្រមាណ១៥ភាគរយ។ លោកក៏បានបន្តថា បច្ចុប្បន្នយើងបានធ្វើតំបន់ពាណិជ្ជកម្មសេរីគ្រប់ជ្រុងជ្រោយជាមួយ អាស៊ានបូក៦រួមមានចិន កូរ៉េ ជប៉ុន ឥណ្ឌា អូស្រា្តលីនិងញូហ្សឺលែន ដូច្នេះគ្រាន់តែសេដ្ឋកិច្ច១៦ប្រទេសនឹងវាធំជាងជិត២ភាគ៣នៃសេដ្ឋកិច្ចពិភពលោក។ ហេតុនេះយើងបានងាកការនាំចេញទៅប្រទេសទាំង១៦ហ្នឹង វាមានការល្អប្រសើរ ជាការធ្វើពិពិធកម្មមួយ ។ដូចសម្តេចតេជោ បានមានប្រសាសន៍លើកឡើងថា យើងធ្វើកំណែទម្រង់ខាងក្នុង យើងបង្កើនមិត្តខាងក្រៅ ឈរលើមូលដ្ឋានឯករាជ្យនិងអធិបតេយ្យជាតិ។ ជារួមលោក រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មរំពឹងថា មិនមានការដកប្រព័ន្ធអនុគ្រោះពន្ធ(EBA)នៅកម្ពុជាច្រើនជាង៕
Source: Kampuchea Thmey Daily
0 Comments