ភ្នំពេញ ៖ ក្រុមហ៊ុន DKSH ដែលជាក្រុមហ៊ុនផ្តល់សេវាកម្មពង្រីកទីផ្សារឈានមុខគេ ដោយផ្តោតចម្បង នៅតំបន់អាស៊ី ថ្មីៗនេះ បានទទួលការឧបត្ថម្ភ និងគាំទ្រពីក្រុមហ៊ុន អាហារូបត្ថម្ភ Abbott អន្តរជាតិ ក្នុងការរៀបចំកម្មវិធីជប់លៀងដល់ដៃគូពាណិជ្ជកម្មឆ្នើម Abbott នៅសណ្ឋាគារ សូហ្វីតែល ភ្នំពេញ ភូគីត្រា ដែលមានដៃគូពាណិជ្ជកម្មចូលរួមប្រមាណ 700 នាក់ពីគ្រប់បណ្តាខេត្តក្រុងនៃព្រះរាជាណាចក្រកម្ពុជា។
ដោយសង្កេតឃើញថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាមានការរីកចម្រើនយ៉ាងគួរឲ្យកត់សម្គាល់ ហើយទន្ទឹមនឹងនេះក៏យើងសង្កេតឃើញដែរថា តម្រូវការអាហារូបត្ថម្ភចំពោះកុមារ និងមនុស្សវ័យចំណាស់ ក៏មានការកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំផងដែរ។ នេះជាសញ្ញាវិជ្ជមានបញ្ជាក់ពីភាពកើនឡើងនូវការលក់នៅលើទីផ្សារសម្រាប់អាហារូបត្ថម្ភដែលមានគុណភាពខ្ពស់។
ឆ្នាំ 2018 គឺជាឆ្នាំដែលជោគជ័យសម្រាប់ ក្រុមហ៊ុន DKSH កម្ពុជា និងក្រុមហ៊ុន អាហារូបត្ថម្ភ Abbott ក្នុងការផ្គត់ផ្គង់អាហារូបត្ថម្ភដែលមានគុណភាពខ្ពស់ជូនដល់ប្រជាជនកម្ពុជា ហើយកម្មវិធីនេះដែរត្រូវបានធ្វើឡើងដើម្បី ថ្លែងអំណរគុណដល់ដៃគូពាណិជ្ជកម្ម និង អបអរសារទរភាពជោគជ័យនេះ ក៏ដូចជា ស្វាគមន៍ឆ្នាំថ្មី ឆ្នាំ 2019។ ក្នុងព្រឹត្តិការណ៍នេះមានការសម្តែងមុងសាយ ដែលតំណាងសុខភាពល្អ និងសិរីសួស្ដីនៅក្នុងឆ្នាំកុរនេះជូនដល់ដៃគូពាណិជ្ជកម្មឆ្នើម៕
Source: Kampuchea Thmey Daily
0 Comments