Ad Code

លោក Maduro និយាយថា សហរដ្ឋអាមេរិក​ចង់​ប្រឌិត​វិបត្តិ​វេ​ណេ​ហ្ស៊ូ​អេ​ឡា​ដើម្បី​ចាប់ផ្តើម​សង្គ្រាម​



នៅក្នុង​បទសម្ភាសន៍​មួយ​ដែល​ចាក់ផ្សាយ​កាលពី​ថ្ងៃ​ចន្ទ ប្រធានាធិបតី​ប្រទេស​វេ​ណេ​ហ្ស៊ូ​អេ​ឡា​លោក Nicolas Maduro បាន​ចោទប្រកាន់​រដ្ឋាភិបាល​អាមេរិក​ថា កំពុង​ប្រឌិត​វិបត្តិ​មួយ​ក្នុងការ​ប៉ុនប៉ង​ដើម្បី​ចាប់ផ្តើម​សង្គ្រាម​នៅក្នុង​ប្រទេស​អាមេរិក​ខាងត្បូង​មួយ​នេះ។

លោក Maduro បាន​និយាយប្រាប់​បណ្តាញ​ផ្សព្វផ្សាយ​អាមេរិក ABC News ពី​វិមាន​ប្រធានាធិបតី​នៅក្នុង​ទីក្រុង Caracas ថា “​អ្វីៗ​គ្រប់យ៉ាង​ដែល​រដ្ឋាភិបាល​អាមេរិក​ធ្វើ​គឺ​បាន​បរាជ័យ​ហើយ​។ ពួកគេ​កំពុង​ព្យាយាម​ប្រឌិត​វិបត្តិ​មួយ​ដើម្បី​បង្កើន​ភាព​តានតឹង​ផ្នែក​នយោបាយ​និង​អន្តរាគមន៍​យោធា​នៅ​វេ​ណេ​ហ្ស៊ូ​អេ​ឡា​ដើម្បី​នាំ​សង្គ្រាម​មកកាន់​ប្រទេស​អាមេរិក​ខាងត្បូង​មួយ​នេះ”។

នៅ​ព្រឹក​ថ្ងៃនោះ អនុ​ប្រធានាធិបតី​អាមេរិក​លោក Mike Pence បានប្រកាស​ផ្តល់ជំនួយ​ជា​ទឹកប្រាក់​ចំនួន​៥៦​លាន​ដុល្លារ​ដល់​ពលរដ្ឋ​វេ​ណេ​ហ្ស៊ូ​អេ​ឡា​និង​ទណ្ឌកម្ម​អាមេរិក​កាន់តែ​តឹងរ៉ឹង​ជាង​មុន​នៅពេល​លោក​ចូលរួម​ក្នុង​កិច្ចប្រជុំ Lima Group នៃ​បណ្តា​ប្រទេស​អាមេរិក​ឡាទីន​បូក​ប្រទេស​កាណាដា​ដែល​ក៏ត្រូវ​បាន​ចូលរួម​ដោយ​មេដឹកនាំ​បក្សប្រឆាំង​លោក Juan Guaido ផងដែរ។

លោក Maduro បាន​រិះគន់​កិច្ចពិភាក្សា​នៅ​ទីក្រុង Bogota ថា​ជា​នយោបាយ​ដើម្បី​ព្យាយាម​បង្កើត​រដ្ឋាភិបាល​ស្របគ្នា​នៅ​ប្រទេស​វេ​ណេ​ហ្ស៊ូ​អេ​ឡា។

លោក​បាន​និយាយថា រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​ចង់បាន​ប្រេង​របស់​វេ​ណេ​ហ្ស៊ូ​អេ​ឡា​ហើយ​មាន​ឆន្ទៈ​ក្នុងការ​ធ្វើសង្គ្រាម​សម្រាប់​ប្រេង​នោះ។

លោក Maduro បាន​និយាយថា “​រដ្ឋាភិបាល​ជ្រុលនិយម​ដែល​លោក Donald Trump ដឹកនាំ​គឺ​ចង់បាន​សង្គ្រាម​មួយ​លើ​ប្រេង​និង​លើសពី​ប្រេង​នេះ​ទៀត​”​។ ប៉ុន្តែ​លោក​ក៏បាន​និយាយ​ផងដែរ​ថា​លោក​ត្រៀមខ្លួន​ចូលរួម​ក្នុង​កិច្ចសន្ទនា​ដោយផ្ទាល់​ជាមួយ​រដ្ឋបាល​របស់លោក Trump ។

នៅពេល​សួរថា​តើ​គាត់​នឹង​អនុញ្ញាត​ឲ្យ​លោក Guaido វិលត្រឡប់​មកកាន់​ប្រទេស​វិញ​ដែរ​ឬ​អត់​នោះ​? លោក Maduro បាន​និយាយថា “​គាត់​ត្រូវតែ​គោរព​ច្បាប់​”​។​

លោក​បាន​អះអាងថា លោក Guaido អាច​ចាកចេញ​ហើយ​ត្រលប់​មកវិញ​ហើយនឹង​ត្រូវ​ប្រឈមមុខ​នឹង​យុត្តិធម៌​ពីព្រោះ​យុត្តិធម៌​បាន​ហាម​គាត់​មិន​ឲ្យ​គាត់​ចាក​ចេញពី​ប្រទេស​៕ AFP



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu