Ad Code

ហិរញ្ញិក​បុរី​វ៉ា​ទី​កង់​ ត្រូវបាន​រកឃើញ​មានទោស​ពីបទ​រំលោភបំពាន​ក្មេងប្រុស​ពីរ​នាក់​ក្នុង​ទសវត្សរ៍​ឆ្នាំ​១៩៩០



តុលាការ​អូស្ត្រាលី​បាន​រកឃើញថា សម្តេច​សង្ឃ​កាឌីណាល់ George Pell ដែលជា​អ្នកទទួលបន្ទុក​ផ្នែក​ហិរញ្ញវត្ថុ​របស់​បុរី​វ៉ា​ទី​កង់​និង​ជា​អតីត​ទីប្រឹក្សា​ជាន់ខ្ពស់​របស់​សម្តេច​ប៉ាប Francis មានទោស​ពីបទ​ចោទប្រកាន់​ចំនួន​ប្រាំ​ករណី​អំពី​បទល្មើស​ផ្លូវភេទ​លើ​កុមារ​ដែល​បាន​ប្រព្រឹត្តឡើង​កាលពី​ជាង​ពីរ​ទសវត្សរ៍​មុន​លើ​ក្មេងប្រុស​អាយុ​១៣​ឆ្នាំ។

សាលក្រម​នេះ​ត្រូវបាន​ប្រកាស​ជា​សាធារណៈ​នៅ​ថ្ងៃ​អង្គារ​, ក្រោយ​ការដក​ដីកា​បង្គា​ប់រប​ស់​តុលាការ​លើ​ការកាត់ក្តី​បន្ទាប់ពី​ករណី​រំលោភបំពាន​លើក​ទី​ពីរ​ប្រឆាំងនឹង​លោក Pell ត្រូវបាន​ទម្លាក់ចោល​ដោយ​ព្រះរាជអាជ្ញា។

គណៈវិនិច្ឆ័យ​នៅ​តុលាការ​តំបន់ Victoria ក្នុង​ទីក្រុង​មែ​ល​ប៊​ន​បាន​រកឃើញ​កំហុស​របស់លោក Pell កាលពី​ថ្ងៃទី​១១​ខែធ្នូ​ឆ្នាំមុន​បន្ទាប់ពី​ការជំនុំជម្រះ​ក្តី​រយៈពេល​បួន​សប្តាហ៍​។​

លោក Pell បាន​ក្លាយជា​បព្វជិត​កាតូលិក​ជាន់ខ្ពស់​បំផុត​នៅ​ទូទាំង​ពិភពលោក​ដែល​ត្រូវបាន​ផ្តន្ទាទោស​ចំពោះ​បទល្មើស​ផ្លូវភេទ​លើ​កុមារ​។ ទោះបីជា​យ៉ាងណាក៏ដោយ លោក​បាន​ទទូចថា​មិន​មានទោស​ចំពោះ​ការចោទប្រកាន់​ទាំង​៥​ករណីនេះ​។​

គាត់​ត្រូវបាន​គេ​ផ្តន្ទាទោស​ពីបទ​ល្មើស​ផ្លូវភេទ​ចំនួន​៥​ករណី​ដែល​បាន​ប្រព្រឹត្ត​លើ​ក្មេងប្រុស​នៃ​ក្រុម​ចម្រៀង​អាយុ​១៣​ឆ្នាំ​កាលពី​២២​ឆ្នាំមុន​នៅក្នុង​ពិធី​របស់​បព្វជិត​នៃ​វិហារ St Patrick ក្នុង​ទីក្រុង​មែ​ល​ប៊​ន​ដែលជា​កន្លែង​លោក Pell កាន់តំណែង​ជា​សង្ឃនាយក​។ ជនរងគ្រោះ​ម្នាក់​ក្នុងចំណោម​ពីរ​នាក់​បាន​ស្លាប់​កាលពី​ឆ្នាំ​២០១៤។

បទល្មើស​នីមួយៗ​មានទោស​ជាប់ពន្ធនាគារ​អតិបរមា​១០​ឆ្នាំ​។ មេធាវី​របស់លោក Pell បានដាក់​ពាក្យបណ្តឹង​ប្រឆាំងនឹង​សាលក្រម​នេះ​លើ​មូលដ្ឋានចំនួន​បី​ហើយ​ប្រសិនបើ​ទទួលបាន​ជោគជ័យ​មែន​នោះ វា​អាច​នាំ​ឲ្យ​មានការ​កាត់ក្តី​ឡើងវិញ។

មេធាវី​របស់លោក Pell ឈ្មោះ Paul Galbally បាន​និយាយ​នៅ​ខាងក្រៅ​តុលាការ​ថា “​សម្តេច​សង្ឃ​កាឌីណាល់ Pell តែងតែ​រក្សា​ភាព​គ្មាន​ទោសកំហុស​របស់គាត់​ហើយនឹង​បន្តធ្វើ​ដូច្នេះ”។

លោក Pell ដែល​នៅតែ​ស្ថិតនៅ​ក្រៅ​ឃុំ​បាន​ចាក​ចេញពី​តុលាការ​កាលពី​ថ្ងៃ​អង្គារ​ដោយ​មិន​និយាយ​អ្វី​ទាំងអស់​ទៅកាន់​អ្នកយកព័ត៌មាន។

លោក Pell នឹង​វិល​ត្រលប់​ទៅកាន់​តុលាការ​វិញ​នៅ​ថ្ងៃ​ពុធ​ដើម្បី​ចាប់ផ្តើម​សវនាការ​កាត់ទោស​របស់​គាត់៕ REUTERS



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu