Ad Code

លទ្ធផល​ត្រួតពិនិត្យ​ការអនុវត្ត​ច្បាប់​ចរាចរណ៍​ថ្ងៃទី​២២​កុម្ភៈ​ យានយន្ត​ល្មើស​៦៧១​គ្រឿង​



ភ្នំពេញ ​៖​ យោង​តាម​របាយការណ៍​ពី​នាយកដ្ឋាន​ ចរាចរណ៍​ និង​សណ្ដាប់ធ្នាប់ សាធារណៈ នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ប្រាប់​ឲ្យ​ដឹង​ថា លទ្ធផល​ត្រួតពិនិត្យ​ការអនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក គិត​ចាប់​វេលា​ម៉ោង​១៤​និង​០០​នាទី ថ្ងៃទី​២១ ខែកុម្ភៈ ឆ្នាំ​២០១៩ ដល់​វេលា​ម៉ោង១៤​និង​០០​នាទី ថ្ងៃ​ទី​២២ ខែ​កុម្ភៈ ឆ្នាំ​២០១៩ មធ្យោបាយ​យានយន្ត​ល្មើស សរុប​ចំនួន​៦៧១​គ្រឿង អប់រំ ចំនួន​២០៧​គ្រឿង និង​ពិន័យ ចំនួន៤៦៤​គ្រឿង។

សរុប​លទ្ធផល​យានយន្ត​ល្មើសច្បាប់​ចរាចរណ៍ រយៈពេល២២​ថ្ងៃ គិត​ចាប់ពី​ថ្ងៃទី​១ ដល់​ថ្ងៃទី​២២ ខែ​កុម្ភៈ ឆ្នាំ​២០១៩ ចំនួន១៨៥៧៦​គ្រឿង អប់រំ ចំនួន៦៩០៥​គ្រឿង និង​ពិន័យ ចំនួន១១៦៧១​គ្រឿង។​

ដោយឡែក លទ្ធផល​ត្រួតពិនិត្យ មួក និង​កញ្ចក់ នៅ​ក្នុង​រាជធានី​ភ្នំពេញ រយៈពេល​២២​ថ្ងៃ គិត​ចាប់ពី​ថ្ងៃ​ទី​១ ដល់​ថ្ងៃ​ទី​២២ ខែ​កុម្ភៈ ឆ្នាំ​២០១៩ សរុប​រួម ចំនួន​៥៥១៥៦​គ្រឿង អប់រំ ចំនួន​៤៣៣៨​គ្រឿង មធ្យោបាយ​ពិន័យ ចំនួន​៩២៦២​គ្រឿង ( មួក​៦៧០២​គ្រឿង និង​កញ្ចក់ ២០៥៤ គ្រឿង ស្រវឹង ចំនួន ២២​គ្រឿង និង​យាន​ផ្សេងៗ ចំនួន៤៨៤​គ្រឿង )។

លទ្ធផល​ត្រួតពិនិត្យ​ល្បឿន រយៈពេល២២​ថ្ងៃ គិត​ចាប់ពី​ថ្ងៃ​ទី​១ ដល់​ថ្ងៃ​ទី​២២ ខែ​កុម្ភៈ ឆ្នាំ​២០១៩ រក​ឃើញ​យានយន្ត​ល្មើស ចំនួន៥២៥​គ្រឿង។ ចំណែក លទ្ធផល ត្រួតពិនិត្យ​អ្នកបើកបរ​មាន​ជាតិ ស្រវឹង រយៈពេល២២​ថ្ងៃ គិត​ចាប់ពី​ថ្ងៃ​ទី​១ ដល់​ថ្ងៃ​ទី​២២ ខែ​កុម្ភៈ ឆ្នាំ​២០១៩ រក​ឃើញ​យានយន្ត​ល្មើស ចំនួន ៥០​គ្រឿង អប់រំ ចំនួន២៨​គ្រឿង និង​មធ្យោបាយ​ពិន័យ ចំនួន២២​គ្រឿង៕

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu