Ad Code

លោក​ឡេង សុខ​ ៖ ​ ​ករណី​ដែល​ថា​លោក​កេង​ប្រវ័ញ្ច​លុយ​រដ្ឋ​ជា​រឿង​មិន​ពិត ​​ដែល​បង្កើត​ឡើង​​ដើម្បី​ចង់​បាន​អំណាច​ពី​លោក



បាត់ដំបង​ ៖ ​ក្រោយពី​កម្ពុជា​ថ្មី​ បាន​ចុះផ្សាយ​អត្ថបទ​១​ ដែល​ដាក់​ចំណងជើង​ថា «​បែក​ធ្លាយ​រឿង​មេ​គយ​ច្រក​ទ្វារ​អន្តរជាតិ​ដូង​ក្នុងស្រុក​កំរៀង​ខេត្ត​បាត់ដំបង​កេងប្រវ័ញ្ច​ថវិកា​រដ្ឋ​តាមរយៈ​ទំនិញ​គេច​ពន្ធ​ឬ​បង់ពន្ធ​មិន​គ្រប់​»​នោះ,​ លោក​ឡេង​.​សុខ ​ដែល​ជា​អតីត​អនុ​ការិយាល័យ​ទទួលបន្ទុក​ប្រមូល​ថវិកា​ចូល​រដ្ឋ​ បាន​ប្រតិកម្ម​ថា​ ការ​ចុះផ្សាយ​នេះ​ មិន​ពិត​ដូច​ប្រភព ​ដែល​ចេញពី​ផ្ទៃក្នុង​របស់​លោក​​​មួលបង្កាច់​​នោះ​ឡើយ ​ពោល​គេ​ធ្វើ​ឡើង​ក្នុង​គោលបំណង​ចង់បាន​អំណាច​ពី​លោក​តែប៉ុណ្ណោះ​ ​​លោក​មិនបាន​ប្រព្រឹត្ត​ដូច​ការចោទប្រកាន់​នោះ​ទេ។

លោក​ឡេ​ង ​.​សុខ​ ​​​ ​ ​​​​បាន​​បញ្ជាក់ ​​នៅ​រសៀល​ថ្ងៃ​ទី​១៨ ខែ​កុម្ភៈ ​ឆ្នាំ​២០១៩​​នេះ​ថា ​រឿងរ៉ាវ​ ដែល​កម្ពុ​ជាថ្មី​​​ចុះផ្សាយ​ កាលពី​​ប៉ុន្មាន​ម៉ោង​មុន​នេះ​ វា​ជា​រឿង​មន្ត្រី​នៅ​បម្រើការ​ជាមួយ​លោក​ បាន​កាច់​កុង​មួលបង្កាច់​បែប​ទំនាស់​ផ្ទៃក្នុង​តែប៉ុណ្ណោះ។

លោក​ថា​ចំពោះ​រូបលោក​ផ្ទាល់​មិនបាន​ប្រព្រឹត្ត​បែបនេះ​ទេ​ ផ្ទុយទៅវិញ​អ្នក​ដែល​បកអាក្រាត​លោក​ទៅវិញ​ទេ​គឺជា​អ្នក​លោភលន់​ចង់បាន​អំណាច​ ដោយ​លោក​និយាយ​ចំៗ​ឈ្មោះ​មន្ត្រី​នោះ​តែ​ម្ដង។ លោក​បន្ត​ថា​ ហេតុ​អី​ បាន​មន្ត្រី​រូប​នោះ ​ចង​កម្មពៀរ​ឈ្នានីស​ជាមួយ​លោក​ទៀត​ បើ​លោក​បាន​ផ្លាស់​ពី​កន្លែង​ចាស់​ទៅ​​ហើយ​កាលពី​ពាក់​កណ្តាល​ខែ​១២ ​ឆ្នាំ​២០១៨​មក​ម្ល៉េះ គឺ​ដូរ​ទៅ​ខេត្ត​កំពង់ធំ។

លោក​បន្ត​ថា ​មន្ត្រី​រូប​នោះ​មានការ​ឈ្នានីស​លោក​តាំងពី​លោក​នៅ​កាន់​តំណែង​ចាស់​មក​ម្ល៉េះ​ដោយសារ​តែ​មន្ត្រី​រូប​នោះ​ចង់បាន​តំណែង​ស្ដីទី​ពេក​ ទើប​អ្វី​ក៏​ហ៊ាន​និយាយ​មួល​បង្កាច់​លោក​ដែរ។ ករណី​នេះ ​បើ​​​​ទោះជា​​ ​លោក​ឡេង​.​សុខ​បាន​ប្រាប់​ឈ្មោះ​មន្ត្រី​នោះ​ចំៗ​ក៏ដោយ​ចុះ ​តែ​កម្ពុជា​ថ្មី​ពុំ​យកឈ្មោះ​មន្ត្រី​នោះ​ដាក់​ក្នុង​អត្ថបទ​ឆ្លើយ​បំភ្លឺ​ឡើយ ​ដោយ​រក្សា​សិទ្ធិ​បុគ្គល​១​រយៈ​សិន​ព្រោះ​ភ្លាមៗ​កម្ពុ​ជា​ថ្មី​មិន​អាច​ស្វែងរក​លេខ​ទូរស័ព្ទ​មន្ត្រី​រូប​នោះ​បាន​នៅឡើយ៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu