ឧត្តរមានជ័យ ៖ កម្លាំងអធិការដ្ឋាននគរបាលស្រុកអន្លង់វែង ដឹកនាំដោយលោកវរសេនីយ៍ទោ ស៊ូ នូវ អធិការរងនគរបាលស្រុក បានចុះបង្ក្រាបករណីជួញដូរ និង ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន កាលពីវេលាម៉ោង៥និង៣០នាទីល្ងាច ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៩ នៅភូមិស្លែងពណ៌ ឃុំត្រពាំងតាវ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ដោយឃាត់ខ្លួនជនសង្ស័យ០១នាក់។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យជួញដូរប្រើប្រាស់ដោយខុសច្បាប់នោះ មានឈ្មោះ ធី វណ្ណ ភេទ ប្រុស អាយុ២៩ឆ្នាំ ស្នាក់នៅផ្ទះជួល ភូមិអភិវឌ្ឍន៍ ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។
ក្នុងការចុះបង្ក្រាបជនសង្ស័យខាងលើ សមត្ថកិច្ចបានដកហូតវត្ថុតាងបានរួមមាន ៖ ម៉ាទឹកកក១០ កញ្ចប់ ( ធំ២-តូច ៨ ), ម៉ូតូ១គ្រឿង និងទូរស័ព្ទដៃ១គ្រឿង។
នៅពេល បច្ចុប្បន្ន សមត្ថកិច្ចយើង កំពុងធ្វើការសាកសួរ និងកសាងសំណុំរឿងចាត់ការតាមផ្លូវច្បាប់៕
Source: Kampuchea Thmey Daily
0 Comments