Ad Code

ជនរងគ្រោះ​ នៃ​ការ​បាញ់​ប្រហារ​នៅ​សាលា​ក្នុង​ទីក្រុង Parkland ប្រារព្ធ​ពិធី​រម្លឹក​ខួប​មួយឆ្នាំ



កាលពី​ព្រលឹម​ថ្ងៃ​ព្រហស្បតិ៍ សិស្ស​និស្សិត ឪពុកម្តាយ​និង​អ្នកនយោបាយ​បាន​ប្រារព្ធ​ខួប​លើក​ទី​១​នៃ​ការបាញ់ប្រហារ​ចំ​ថ្ងៃ​ទិវា​នៃ​ក្តី​ស្រឡាញ់​នៅឯ​វិទ្យាល័យ​រដ្ឋ Florida ដោយ​អ្នកខ្លះ​បាន​យំ​ខ្សឹកខ្សួល អធិស្ឋាន​និង​អំពាវនាវ​ឲ្យ​មាន​សកម្មភាព​។​

វិទ្យាល័យ Marjory Stoneman Douglas ដែលជា​កន្លែង​អតីត​សិស្ស​ម្នាក់​បានសម្លាប់​សិស្ស​ចំនួន​១៤​នាក់​និង​បុគ្គលិក​បីនាក់​កាលពី​ឆ្នាំមុន​បាន​ផ្អាក​ការសិក្សា​ពេញ​មួយថ្ងៃ​និង​ផ្តល់​សេវា​លួងលោម​ជំនួស​វិញ​។​

ការ​ស្មឹង​ស្មា​ធ​មួយ​ភ្លែត​បានធ្វើ​ឡើង​នៅ​ម៉ោង​១០:១៥​នាទី​ដោយ​សិស្ស​មួយចំនួន​នៅ​សាលា​ក្នុង​ទីក្រុង Parkland នៃ​រដ្ឋ Florida​។​

កញ្ញា Victoria Gonzalez អាយុ​១៨​ឆ្នាំ​ដែល​ឈរ​នៅជាប់​សួនផ្កា​បាន​និយាយថា “​វា​ជា​ថ្ងៃ​ដ៏​ពិបាក​”​។ នាង Gonzalez បាន​និយាយ​អំពី Joaquin Oliver អាយុ​១៨​ឆ្នាំ​ដែល​ស្ថិតក្នុង​ចំណោម​អ្នក​ត្រូវបាន​សម្លាប់​ដោយ​អតីត​សិស្សសាលា Stoneman Douglas ថា “​ខ្ញុំ​បាន​បាត់បង់​មិត្ត​ល្អ​របស់ខ្ញុំ​”​។​

ក្រោយមក មនុស្ស​រាប់ពាន់នាក់​បាន​ប្រមូលផ្តុំ​គ្នា​នៅ​ឧទ្យាន Pine Trails Park សម្រាប់​ពិធី​សាសនា​ដ៏​ខ្លី​មួយ​ដែល​ក្នុងនោះ​ឈ្មោះ​របស់​ជនរងគ្រោះ​ត្រូវបាន​គេ​អាន​។​

មាន​មនុស្ស​ជាច្រើន​បាន​ពាក់អាវ​ពណ៌​ក្រហម​របស់​សាលា Marjory Stoneman Douglas ខណៈដែល​អ្នកផ្សេង​ទៀត​បាន​ពាក់​អាវយឺត​ដែលមាន​ឈ្មោះ​អ្នកស្លាប់​នៅក្នុង​ការបាញ់ប្រហារ​នោះ​។​

កញ្ញា Julia Brighton អាយុ​១៦​ឆ្នាំ​ដែលជា​អ្នក​រស់រានមានជីវិត​ម្នាក់​ប៉ុន្តែ​បាន​បាត់បង់​មិត្តភក្តិ​និង​អ្នកជិតខាង​ដ៏​ល្អ​បំផុត​របស់​នាង​ក្នុងការ​វាយប្រហារ​នោះបាន​និយាយថា “​ការមើលឃើញ​មនុស្ស​ទាំងអស់​ចេញមក​ហើយ​យកចិត្តទុកដាក់​គឺមាន​ន័យ​ណាស់​”​។​

សិស្សសាលា Stoneman Douglas បានក្លាយ​ទៅជា​អ្នក​ប្រឆាំងនឹង​អំពើហិង្សា​ដោយ​កាំភ្លើង​នៅក្រោម​ផ្ទាំង​បដា “​ដើរ​ដើម្បី​ជីវិត​របស់​យើង​” ដោយ​ពួកគេ​បាន​បញ្ចុះបញ្ចូល​ឲ្យ​មានច្បាប់​កាំភ្លើង​តឹងរ៉ឹង​ជាង​មុន​ហើយ​បានរៀបចំ​ការតវ៉ា​និង​ការប្រមូល​ផ្តុំគ្នា​។​

ប៉ុន្តែ​លោកស្រី Emma Gonzalez ដែលជា​មេដឹកនាំ​ម្នាក់​ក្នុង​ចលនា “​ដើរ​ដើម្បី​ជីវិត​របស់​យើង​” នេះ​បាន​និយាយថា ចលនា​នេះ​នឹងមិន​ដំណើរការ​ទេ​ហើយ​នៅ​ស្ងៀម​ចាប់​ពីថ្ងៃ​ព្រហស្បតិ៍​រហូតដល់​ចុង​សប្តាហ៍​៕ AFP





Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu