Ad Code

តូប​លក់​អីវ៉ាន់​មួយ​កន្លែង ត្រូវ​ភ្លើង​ឆាបឆេះ​ខ្ទេច​ទាំងស្រុង សង្ស័យ​គេ​លួច​ដុត​



ឧ​ត្ត​រ​មានជ័យ ​៖ មាន​ករណី​ភ្លើង​ឆាបឆេះ​តូប​លក់​អីវ៉ាន់​១​កន្លែង កាលពី​វេលា​ម៉ោង​២៣​និង​២០​នាទី​យប់ ថ្ងៃទី​១៤ ខែ​កុម្ភៈ ឆ្នាំ​២០១៩ នៅ​ភូមិ​ស្រែ​ល្អ ឃុំ​បាក់​អន្លូង ស្រុក​ត្រពាំង​ប្រាសាទ ខេត្ត​ឧ​ត្ត​រ​មាន​ជ័យ​។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា តូប​លក់​អីវ៉ាន់​​​ ដែល​ជនសង្ស័យ​លួច​ដុត​នោះ ​មាន​ទំហំ ៣​ ​x៤​ម៉ែត្រ​ ហើយ​សម្ភារៈ​ខូចខាត​រួម​មាន​ គ្រឿង​ឧបភោគ​បរិភោគ ដែល​គិត​ជា​ទឹកប្រាក់​ចំនួន​១,៧០០​ដុល្លារ។ ​ម្ចាស់តូប​មាន​ ​ឈ្មោះ ខេ​ត ផល្លា ភេទ​ស្រី អាយុ​៣៥​ឆ្នាំ មុខរបរ​កសិករ រស់នៅ​ភូមិ​ស្រែ​ល្អ ឃុំ​បាក់​អន្លូង ស្រុក​ត្រពាំង​ប្រាសាទ ខេត្ត​ឧ​ត្ត​រ​មានជ័យ។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ទៀត​ថា មូលហេតុ​ដែល​បណ្តាល​ឲ្យ​មាន​អគ្គិភ័យ​ខាង​លើ​នេះ​កើត​ឡើង សង្ស័យ​មាន​គេ​លួច​ដុត ហើយ​សមត្ថកិច្ច​កំពុង​ចុះ​ស្រាវជ្រាវ​តាម​ចាប់​ជនសង្ស័យ ដើម្បី​ចាត់ការ​ទៅ​តាម​នីតិ​វិធី​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu