Ad Code

គណៈ​បញ្ជាការ​ខណ្ឌ​ឫស្សី​កែវ ​ចុះ​រដ្ឋបាល ​ដកហូត​ទូ​ហ្គេម​៦​គ្រឿង និង​​ឃាត់​ខ្លួន​ក្មេង​ប្រុស/​ស្រី​៣​នាក់ យក​មក​អប់រំ​



​ភ្នំពេញ ៖ កម្លាំង​គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌ​ឫស្សី​កែវ ​ដឹកនាំ​ដោយ ​លោក ប្រាជ្ញ​ សីហា ​អភិបាល​រងខណ្ឌ​ ចុះ​រដ្ឋបាល​នៅ​តំបន់​មិន​រៀបរយ ហើយ​បានធ្វើការ​បង្ក្រាប ​និង​ដកហូត​ទូ​ហ្គេម​២​ទីតាំង ​ស្ថិត​នៅ​ខាងក្រោយ​ប៉ុស្តិ៍​ទួល​សង្កែ។​

ការចុះ​ធ្វើ​រដ្ឋបាល​ខាងលើ​ ធ្វើឡើង​កាលពី​វេលា​ម៉ោង​៤​រសៀល ​ថ្ងៃទី​១៤​ ខែ​កុម្ភៈ ​ឆ្នាំ​២០១៩ ខាង​ក្រោយ​ប៉ុស្តិ៍​ទួល​សង្កែ​១ ភូមិ​ផ្សារ​តូច​ សង្កាត់​ទួល​សង្កែ​១​ ខណ្ឌ​ឫស្សីកែវ។

អាជ្ញាធរ​បាន​ឲ្យ​ដឹង​ថា ក្នុង​ការចុះ​រដ្ឋបាល​ខាងលើ ​បាន​ដកហូត​ទូ​ហ្គេម​ចំនួន​៦​គ្រឿង​ ក្នុង​នោះ​៤​គ្រឿង​ ជា​ប្រភេទ​ហ្គេម​បៀរ​ ​ ​២​គ្រឿង​ទៀត​ ជា​ប្រភេទ​ហ្គេម​បាញ់​ត្រី ​និង​ឃាត់​ខ្លួន​​មនុស្ស ​ប្រុស​ ស្រី​៣​នាក់​ យក​​មក​អប់រំ​ ដោះលែង​វិញ។

បច្ចុប្បន្ន​ សម្ភារៈ​ដែល​បាន​ដកហូត​ បាន​នាំខ្លួន​ទៅ​អធិការ​ខណ្ឌ​ឫស្សី​កែវ ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់។​

សូម​បញ្ជាក់​ថា ​ម្ចាស់​ល្បែងស៊ីសង​២​ទីតាំង​ខាងលើ​ ដោយ​អាងខ្នង​ធំ​នៅ​ពីក្រោយ​ មិនដែល​ខ្លាច​អ្នក​ណា​ឡើយ ​សូម្បីតែ​ប៉ូលិស ​ក៏​គេ​មិន​ខ្លាច​ដែរ៕





Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu