Ad Code

រថយន្ត​Hino ​បុក​ស្ត្រី​អ្នក​ជិះ​ម៉ូតូ​ ស្លាប់​២​នាក់ ​នៅ​លើ​ផ្លូវជាតិ​លេខ​៤



​ព្រះសីហនុ​ ៖ មនុស្ស​ស្រី​ចំណាស់​ម្នាក់​ បាន​ស្លាប់​ភ្លាមៗ​នៅ​កន្លែងកើតហេតុ​ ខណៈ​មនុស្ស​ស្រី​ម្នាក់​ទៀត​បាន​រងរបួស​ធ្ងន់ ហើយ​បាន​ស្លាប់​នៅ​មន្ទីរពេទ្យ ​ក្នុង​ករណី​គ្រោះថ្នាក់​ចរាចរណ៍ ​រថយន្ត​បុក​ជា​មួយ​ម៉ូតូ​ ក្នុងទិសដៅ​បញ្ច្រាស​គ្នា​។

​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​គួរ​ឲ្យ​រន្ធត់​នេះ​បាន​កើតមានឡើង​នៅវេលា​ម៉ោង​១៧និង​៣០​នាទី ថ្ងៃ​ទី​១៤ ខែ​កុម្ភៈ ឆ្នាំ​២០១៩ លើ​ផ្លូវ​ជាតិ​លេខ​៤ ចន្លោះ​គីឡូម៉ែត្រ ១៨៩-១៩០ ស្ថិតនៅ​ក្នុងភូមិ​ព្រៃនប់​២ ឃុំ​ព្រៃនប់ ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ​។​

សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា គ្រោះថ្នាក់​នេះ​បង្កឡើង​ដោយ​រថយន្ត​១​គ្រឿង​ ម៉ាក HINO ពណ៌ ក្រហម ពាក់​ស្លាក​លេខ​ភ្នំពេញ​៣A-២២២៣ បើកបរ​ដោយ​ ឈ្មោះ ជឿន សាម​ឌី ភេទ​ប្រុស អាយុ​២២​ឆ្នាំ មុខ​របរ អ្នកបើកបរ​រថយន្ត មាន​ទីលំនៅ​ភូមិ​អង្គ​ក្លើ ឃុំ​ត្បែង ស្រុក​កណ្ដាលស្ទឹង ខេត្ត​កណ្ដាល ​ទិសដៅ​ពី​ភ្នំពេញ ឆ្ពោះ​មក​ខេត្ត​ព្រះសីហនុ លុះដល់​ចំណុច​ខាងលើ​ បាន​បុក​នឹង​ម៉ូតូ​០១​គ្រឿង​ ម៉ាក WAVE ពណ៌​ក្រហម គ្មាន​ស្លាក​លេខ បើកបរ​ដោយ ​ឈ្មោះ ថាច់ ញឹ​ង ភេទ​ស្រី អាយុ​៦៨​ឆ្នាំ មុខរបរ​នៅផ្ទះ មាន​អ្នករួមដំណើរ​ម្នាក់​ ឈ្មោះ ថាច់ សៀន ភេទ​ស្រី អាយុ​៦៥​ឆ្នាំ មុខរបរ​នៅផ្ទះ អ្នក​ទាំងពីរ​មាន​ទីលំនៅ​ភូមិ​បែក​ក្រុង ឃុំ​ព្រៃនប់ ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ​។​

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ទៀតថា ស្ត្រី​រងគ្រោះ​ទាំង​២​នាក់​នេះ ម្នាក់​ដែល​ស្លាប់​នៅ​កន្លែងកើតហេតុ ដៃ ជើង និង​ដងខ្លួន ត្រូវ​រថយន្ត​កិន​បែកខ្ទេច ហើយ​អ្នកបើក​ម៉ូតូ​ និង​អ្នក​ជិះ​ មិន​ពាក់មួក​សុវត្ថិភាព​ទេ។​

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ទៀតថា ក្រោយ​កើតហេតុ អ្នកបើករថយន្ត​បង្ក ត្រូវ​បាន​ប្រជាពលរដ្ឋ​សហការ​គ្នា​ចាប់​ឃាត់ខ្លួន​បានប្រគល់​ឲ្យ​សមត្ថកិច្ច​ផងដែរ​។

​សមត្ថកិច្ច​បាន​បន្ត​ឲ្យ​ដឹង​ទៀតថា សព​ស្ត្រី​ទាំង​២​នាក់​នេះ​ មាន ៖​
១-​ឈ្មោះ ថាច់ ញឹ​ង អ្នកបើកបរ​ម៉ូតូ រងរបួស​ធ្ងន់ បាន​បញ្ជូនទៅ​សង្គ្រោះ​គ្លីនិក​លិ​គឹម​ឌី​ វាលរេញ ក្រោយ​មក​ស្លាប់។​
២-​ឈ្មោះ ថាច់ សៀន អ្នករួមដំណើរ​លើ​ម៉ូតូ ស្លាប់​នៅនឹងកន្លែង​កើតហេតុ​។

បច្ចុប្បន្ន​ សាកសព​ជនរងគ្រោះ​ទាំងពីរ បាន​ប្រគល់​ជូនទៅ​ឲ្យ​ក្រុមគ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី។ ចំណែក​អ្នកបើកបរ​រថយន្ត​ ត្រូវបាន​ឃាត់ខ្លួន​បញ្ជូន​ទៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ព្រៃនប់ រួម​ទាំង​វត្ថុតាង៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu