Ad Code

ជនសង្ស័យ​​២​នាក់ ដែល​ចែកចាយ ​និង​ប្រើប្រាស់​គ្រឿងញៀន ត្រូវ​បាន​កម្លាំង​មូលដ្ឋាន​អាវុធហត្ថ​ស្រុក​បង្ក្រាប​



ឧ​ត្ត​រ​មានជ័យ​ ៖ កម្លាំង​មូលដ្ឋាន​អាវុធហត្ថ​ស្រុក​អន្លង់វែង​ចំនួន​៧​នាក់ ដឹកនាំ​ដោយ​លោក​វរសេនីយ៍​ទោ ងួន ទ្ធី​រិ​ទ្ធ មេបញ្ជាការ​អ​.​ហ​ស្រុក ចុះបង្ក្រាប​ករណី​ប្រើប្រាស់ ​និង​ចែកចាយ​គ្រឿងញៀន​ នៅ​ចំណុច​ផ្ទះសំណាក់​មនោ​រម្យ កាលពី​វេលា​ម៉ោង​១២​និង​៣០​នាទី ថ្ងៃទី​១៨ ខែ​កុម្ភៈ ឆ្នាំ​២០១៩ ស្ថិត​នៅ​ក្នុងភូមិ​អូរ​ជ​ញ្ចៀ​ន ឃុំ​អន្លង់វែង ស្រុក​អន្លង់វែង ខេត្ត​ឧ​ត្ត​រ​មានជ័យ ជា​លទ្ធផល​អ​.​ហ​ស្រុក​ឃាត់​ខ្លួន​ជនសង្ស័យ​ចំនួន​០២​នាក់​ រួមជាមួយ​វត្ថុតាងមួយចំនួន​។​

ជនសង្ស័យ ដែល​មូលដ្ឋាន​អាវុធហត្ថ​ស្រុក​ឃាត់ខ្លួន​បាន​ចំនួន​២​នាក់​ខាងលើ​នោះ មានឈ្មោះ​ដូចខាងក្រោម ​៖
១/​ឈ្មោះ កែវ វិចា​ន់​ណា ភេទ​ប្រុស ​អាយុ​២៨​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ​ រស់នៅ​ភូមិ​ប្រ​លាន ឃុំ​អន្លង់​វែង ស្រុក​អន្លង់វែង ខេត្ត​ឧ​ត្ត​រ​មានជ័យ​។​
២/​ឈ្មោះ ណ​ម សុឃឿន ភេទ​ប្រុស​ អាយុ​២៣​ឆ្នាំ មុខរបរ​កម្មករ​ រស់នៅ​ភូមិ លំ​ទង​ថ្មី ឃុំ​លំ​ទង ស្រុក​អន្លង់វែង ខេត្ត​ឧ​ត្ត​រ​មានជ័យ​។​

លោក​វរសេនីយ៍ទោ ងួន ទ្ធី​រិ​ទ្ធ មេបញ្ជាការ​មូលដ្ឋាន​អាវុធហត្ថ​ស្រុក បាន​ឲ្យ​ដឹង​ថា ការដែល​ចុះ​បង្ក្រាប​ជនសង្ស័យ​២​នាក់ ខាងលើ​ កម្លាំង​យើង​បាន​ដកហូត​វត្ថុតាង​ដូចខាងក្រោម ៖​
១/​ម្សៅ​ក្រាម​ ពណ៌​ស ​(​ម៉ា​ទឹក​ក​)​ចំនួន​០៤​ថង់​ធំ​ និង​០២​ថង់​តូច ​ស្មើ​៩.៨២​ក្រាម​
២/​ទូរស័ព្ទ​ដៃ​ ម៉ាក​ណូគា​(​អ៊ិន​ចុច​ពិល​)០១​គ្រឿង​
៣/​ទូរស័ព្ទ​ដៃ​ម៉ាក​ស៊ិច​ទិច​០១​គ្រឿង​
៤/​ទូរស័ព្ទ​ដៃ​ម៉ាក​ខេ​ម​ហ្វូ​ន​០១​គ្រឿង​
៥/​ទូរស័ព្ទ​​ដៃ​ម៉ាក​អ៊ិល​ជី​០១​គ្រឿង​
៦/​អត្តសញ្ញាណប័ណ្ណ​ប្រជាពលរដ្ឋ​០១
៧/​កាបូបដៃ​ពណ៌​ឈាមជ្រូក​០១
៨/​កាបូប​ដាក់​ខោអាវ​ព​ណ៏​ខ្មៅ​០១
៩/​កាំបិត​ស្នៀត​០១
១០/​ប្រាក់​ខ្មែរ​ចំនួន​៥០០០០​រៀល​(​ប្រាំ​ម៉ឺន​រៀល​)
​បច្ចុប្បន្ន អ​.​ហ ស្រុក​ កំពុង​កសាង​សំណុំរឿង​ចាត់ការ​តាម​ផ្លូវ​ច្បាប់​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu