ភ្នំពេញ ៖ តារាសម្តែងស្រីរូបស្រស់ កញ្ញា សាឡាត់ ស្រីឡាង ពេលនេះ បានផ្ទុះនូវរឿងរ៉ាវដ៏អាម៉ាស់និងកក្រើកពេញបណ្តាញសង្គមហ្វេសប៊ុក ក្រោយពេលដែលនារីម្នាក់ បានទម្លាយថា នាងលួចដណ្ដើមប្តីខ្លួន ដែលត្រូវបានគេស្គាល់ថា ជាថៅកែផលិតកម្ម LD គឺលោក លៀក លីដា។
ការចេញមុខទម្លាយជាសាធារណៈនៅលើបណ្តាញសង្គមហ្វេសប៊ុកពីសំណាក់ភរិយារូបស្រស់របស់ថៅកែផលិតកម្ម LD លោក លៀក លីដា នេះ បានផ្ទុះឡើងភ្លាមៗ ក្រោយពេលដឹងថា សាឡាត់ ស្រីឡាង កំពុងទទួលបានកាដូផ្គាប់ចិត្តនូវផ្ទះវិឡារ និងរថយន្តស៊េរីទំនើបផងនោះ។
បើយោងតាមនារីម្ចាស់Account Facebook ឈ្មោះ Panhchaka June ត្រូវជាភរិយារបស់ លោក លៀក លីដា បានបង្ហោះសារហែកហួរតារាស្រី កញ្ញា សាឡាត់ ស្រីឡាង យ៉ាងវែងអន្លាយ បង្កការភ្ញាក់ផ្អើលពេញបណ្តាញសង្គមហ្វេសប៊ុកថា Srey Lang Salath នៅសុខសុខឲ្យគេស្អប់ ចង់ពេញមួយប្រទេស បើអញ Post យប់មិញមានគេមកអង្វរឲ្យអញថយៗខ្លះ អញថយបន្តិចៗហើយ តែនាងឯងនេះប្រភពមកពីណា អញការជាប្រពន្ធ អញមិនដែរហៅប្តីពេញពេញមាត់ផង ហីនាងឯងការពីកាល បានប្តីពេញៗមាត់ម្ល៉េះ? សហាយគ្នាតើហ៊ី!។
ប្រភពបានរៀបរាប់ថា ថោកទាបអ្វី លាក់ៗគេទៅ កុំចេញមុខពេក គេឆាតមកអញ ឲ្យដាក់នាងឯងឲ្យណាណីទៅ !ហ៊ី តាំងពីដើមមកគិតថាអញខ្លាចមែន បានអញមិននិយាយអ្វីណែ សូមទោស កំណើតដូចនាងឯង អញមិនចង់ជ្រលក់នាំតែអន់ទេ ហើយនៅឲ្យឆ្ងាយពីកូនអញ នាងឯងសហាយគ្នាម៉េច អញមិនដឹងទេ តែកុំឲ្យកូនអញដឹងឮ មីក្រយៅថោក មីចង្រៃឯង ចង់ឲ្យគេបាត់ការងារដោយសារនាងឯងណាស់…? មីផ្កាយដុះកន្ទុយ គិតទៅពួកមីរហាម ឲ្យតែបានឡើងទ្រើង ស្អីក៏ហ៊ានធ្វើដែរ!។ រាល់ដងឃើញព្រុសដាក់អា Tiktok នឹងហ៊ី ហើយម៉េចឥឡូវស្ងាត់ឈឹងអញ្ចឹង ហ៊ីអត់ទៅទូលពិតប្រុសនាងឯងដូចរាល់ដងទេហ៊ី !។
ប្រភពដដែលបន្តថា បញ្ជាក់ ខ្លាដេកកុំគិតថាខ្លាងាប់ មីកំណើតសហាយគេ! នែ អញមិនមែនតារាដូចនាងឯងទេ អញអត់ចង់ល្បីអ្វីដោយសាររឿងប្រុសអន់ៗអញ្ចឹងទេ តែងែង ហ៊ានមកជិតកូនអញ ងែងបង្គាប់កូនអញមែន អញ្ចឹងងែងត្រៀមទៅ ហ៊ីអាឆ្កែណាចង់ប្តឹង មីឆ្កែណាចង់ប្តឹង សូមអញ្ជើញ អញចាំណា My lovely girl srey lang ! មីអន់។ អេ មីឡាង LD ! មួយជាតិនេះ តាំងពីលេង FB(ហ្វេសប៊ុក)មកមិនដែលទេលោកអើយ មកឈ្លោះគ្នាក្នុងនឹង ហើយសំខាន់ឥឡូវមកឈ្លោះគ្នាក្នុងរឿងអន់ៗចឹងទៀត។ ផើយ តែបើអញស្ងាត់ទៀត នាងឯងគិតថាអញខ្លាចហើយ! នែអួតអាងចេញមុខថា ខ្លួនឯងប្រពន្ធថៅកែអីណា អញការពេញមុខ អញមិនដែរទៅខែងរែងនៅ office នឹងផង ថាអញប្រពន្ធថៅកែ ព្រោះគេដឹងអញប្រពន្ធថៅកែហ្នឹង អញមានអារម្មណ៍ថាអញអន់ យល់ទេ !អញនៅតែផ្ទះដេកតែស៊ីលុយចាយពេញដៃ អញមិនទៅអួតផង។
នារីម្ចាស់Account Facebook ឈ្មោះ Panhchaka June ខាងលើនេះបានបន្ថែមទៀតថា នាងឯងគេយកគ្រាន់បោកក្បាលនាងឯងឲ្យបម្រើក្រុមហ៊ុនដាច់ថ្លៃទេ មីល្ងង់ ប្តីនាងឯងប្រាប់អញផ្ទាល់មាត់។ នេះជាហេតុផលដោយមិនឲ្យខ្ញុំដាក់ខ្លួនទៅឈ្លោះមួយមីអន់ហ្នឹង !មកណាគេគុំមីនឹងខ្លះ ប្រាប់មក ខ្ញុំប្រាប់ឲ្យហើយ ជួយប្រាប់លេខទូរស័ព្ទ ប៉ុស្តិ៍ទូរទស្សន៍ផង ចង់ប្រាប់រឿងមីនឹងខ្លះ ហើយបើយកមីនឹងថតរឿងទៀត ខ្ញុំសត្រូវមួយប៉ុស្តិ៍ហ្នឹងហើយ ហើយគិតថាពួកមីចុង តាំងខ្លួនជាប្រពន្ធស្របច្បាប់គេ ថតទៀត គេមើលមែន។ អាណិតងែងណាស់ គេបោកប្រើរាប់ឆ្នាំហើយ ទើបបានផ្ទះមួយបង់រំលស់ទៀត អញមិនដឹងអាណាទិញឲ្យនាងទេ តែឃើញនាងឯងថតឲ្យតែ ផលិតកម្ម LD នឹងមួយហ្នឹង ហើយគ្មានការងារអ្វីផង…។
អញ្ចឹងប្រហែលគេល្បីនឹងត្រូវហើយ ងែងប៉ះកូនអញ ងែងត្រៀមទៅមីមុខអាក្រក់ ហើយស្អុយ ក្លៀកទៀត មានតែផលិតកម្មប្រុសនាងឯងទេ គិតថាងែងស្អាតសមធ្វើតួឯក ! មីសំរាម មីអន់ ពេលណាអើតក្បាលមកហាស អញដេកចាំមួយយប់ហើយ។ ផ្ញើជូន មី សាឡាត់ ស្រីឡាង ជាពិសេសចា។នេះជាសម្តីលើកឡើងរបស់នារីស្រស់ស្អាតខាងលើ។
ទាក់ទងរឿងរ៉ាវដ៏អាម៉ាស់ និងរសើបខាងលើនេះដែរ តារាសម្តែងស្រី កញ្ញា សាឡាត់ ស្រឡាង គិតមកទល់ពេលនេះ នៅមិនទាន់អាចស្វែងរកការបកស្រាយបាននៅឡើយទេ។ ខណៈដំណឹងនេះបានធ្វើឲ្យកក្រើកពេញបណ្តាញសង្គមហ្វេសប៊ុក និងសារព័ត៌មានក្នុងស្រុកមួយចំនួនកំពុងតែធ្វើការចុះផ្សាយយ៉ាងព្រោងព្រាត៕
Source: Kampuchea Thmey Daily
0 Comments