ឧត្តរមានជ័យ ៖ កម្លាំងអធិការដ្ឋាននគរបាលស្រុកអន្លង់វែង បានបង្ក្រាបករណីចែកចាយប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន មួយករណី ដែលបានកើតឡើងកាលពីវេលាម៉ោង១០និង៣០នាទី ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៩ នៅភូមិប្រលាន ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។
ក្នុងនោះសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យចំនួន១នាក់ ឈ្មោះ ឆេង ពិសិដ្ឋ ភេទប្រុស អាយុ២៩ឆ្នាំ រស់នៅភូមិកណ្ដាលលើ ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ដោយដកហូតវត្ថុតាងថ្នាំញៀនម៉ាទឹកកក ១កញ្ចប់ធំ ទូរស័ព្ទដៃ១គ្រឿង។
បច្ចុប្បន្ន សមត្ថកិច្ច កំពុងធ្វើការសាកសួរ និង កសាងសំណុំរឿងចាត់ការទៅតាមផ្លូវច្បាប់៕
Source: Kampuchea Thmey Daily
0 Comments