Ad Code

វី​តា​ល់​ បង្កើត​កម្មវិធី​ប្រូ​ម៉ូ​សិន​ពិសេស​ ដោយ​ផ្តល់​ជា​កាបូប​ដាក់​សម្ភារៈ​ទារក​ ឬ​បន្តោង​សោរ​ដល់​អតិថិជន​ដែល​បាន​ជាវ​ទឹក​វី​តា​ល់​ចំណុះ​១.៥​លីត្រ​



​ភ្នំពេញ ​៖ ​វី​តា​ល់​ បាន​បង្កើត​កម្មវិធី​ប្រ៉ូ​ម៉ូ​សិន​ពិ​សេស​មួយ​ សម្រាប់​អតិថិជន​ដែល​បាន​ជាវ​ផលិតផល​ទឹក​វី​តា​ល់​ចំណុះ​១.៥​លីត្រ​កេស​បេ​ប៊ី​ចំនួន​៤​កេស​នឹង​ទទួល​បាន​ថែម​ជូន​កាបូប​ដាក់​សម្ភារៈ​ទារក​គុណភាព​ខ្ពស់​ឬ​បន្តោង​សារ​រូប​ទារ​កមួយ​ដ៏​ស្រស់ស្អាត​ភ្លាមៗ​។



កម្មវិធី​ប្រូ​ម៉ូ​សិន​ពិសេស​នេះ​ចាប់ផ្ដើម​ពីថ្ងៃ​ទី​៩ ​ខែកុម្ភៈ​ ដល់​ថ្ងៃ​ទី​៣​ ខែមីនា​ ឆ្នាំ​២០១៩​ ដែល​សហការ​ជាមួយ​ផ្សារ​ទំនើប​ចំនួន​៣​ទីតាំងនៅ​ភ្នំពេញ​រួមមាន​ផ្សារ​ទំនើប​ខេ​ម​បូ​ឌា​ស៊ុប​ភើ​ស្ទ័​រ​ផ្សារ​ទំនើប​ភ្នំពេញ​ស៊ុប​ភើ​ស្ទ័​រ​និង​ផ្សារ​ទំនើប​ស៊ុប​ភើ​ម៉ា​ត​។​

ចំពោះ​ផ្សារ​ទំនើប​ភ្នំពេញ​ស៊ុប​ភើ​ស្ទ័​រ​ដែលមាន​ទីតាំង​នៅលើ​បណ្តោយ​ផ្លូវ​ទ្រុងមាន់​រៀងរាល់ថ្ងៃ​ពុធ​សៅរ៍​អាទិត្យ​រាល់​ការ​ជាវ​វី​តា​ល់​កេស​បេ​ប៊ី​ចំនួន​៤​កេស ​នឹង​ទទួល​បាន​កាបូប​ដាក់​សម្ភារៈ​ទារក​ដ៏​ស្រស់​ស្អាត​១​ភ្លាមៗ ​និង​ការ​ជាវ​វី​តា​ល់​ចំណុះ​១.៥​លីត្រ​/១២​ដប​(​កេស​ធម្មតា​) ១​កេស​នឹង​ទទួល​បាន​បន្តោង​សោ​រូប​ទារក​ចំនួន​២​។​ ចំណែក​ថ្ងៃ​ចន្ទ​អង្គារ ​ព្រហស្បតិ៍​ សុក្រ​ រាល់​ការ​ជាវ​ទឹក​ពិសា​វី​តា​ល់​ចំណុះ​១.៥​លីត្រ​/៦​ដប​ចំនួន​១​កេស ​នឹង​ទទួល​បាន​បន្តោង​សោ​រូប​ទារក​មួយ។



ចំពោះ​ផ្សារ​ទំនើប​ខេ​ម​បូ​ឌា​ស៊ុប​ភើ​ស្ទ័​រ​ជិត​សាលា​IU​ផ្លូវ​ភ្នំពេញ​ថ្មី​និង​ផ្សារ​ទំនើប​ស៊ុប​ភើ​ម៉ា​ត​ស្ថិតក្នុង​Eden Garden បឹងកក់​រៀងរាល់ថ្ងៃ​សៅរ៍​អាទិត្យ​ជាវ​ទឹក​ពិសា​វី​តា​ល់​ចំណុះ​១.៥​លីត្រ​/៦​ដប​(​កេស​បេ​ប៊ី​) ចំនួន​៤​កេស​នឹង​ទទួលបាន​កាបូប​ដាក់​សម្ភារៈ​ទារក​ដ៏​ស្រស់​ស្អាត​១​និង​ការ​ជាវ​វី​តា​ល់​ចំណុះ​១.៥​លីត្រ​/១២​ដប​(​កេស​ធម្មតា​) ចំនួន​១​កេស​នឹង​ទទួល​បាន​បន្តោង​សោ​រូប​ទារក​ចំនួន​២​។ ​ចំពោះ​ថ្ងៃ​ចន្ទ​ដល់​សុក្រ​រាល់​ការ​ជាវ​ទឹក​ពិសា​វី​តាល់​ចំណុះ​១.៥​លីត្រ​/៦​ដប​(​កេស​បេ​ប៊ី​) ចំនួន​១​កេស​នឹង​ទទួលបាន​បន្តោង​សោ​រូប​ទារក​មួយ​។​



ប្រជាពលរដ្ឋ​ខ្មែរ​ប្រាកដជា​ បានទទួល​ដឹង​ហើយ​ថា​វី​តា​ល់​គឺ​ក្រុម​ផលិត​ទឹក​ពិសា​ដែល​ឈានមុខ​គេ​នៅ​កម្ពុជា​ពេលនេះ​វី​តា​ល់​ បាន​ផ្តល់​ជូន​នូវ​ជម្រើស​ផលិតផល​វី​តា​ល់​ថ្មី​ចំណុះ​១.៥​លីត្រ​ប៊េ​ប៊ី​សម្រាប់​ការ​ឆុង​ទឹកដោះគោ​ឲ្យ​ទារក​ដោយ​ភ្ជាប់​ជាមួយ​ការ​រចនា​កេស​ថ្មី​មាន​លក្ខណៈ​រឹងមាំ​ជាង​មុន​ស្រាល​ជាង​មុន​ងាយស្រួល​កាន់​ងាយស្រួល​លើក​សក្ដិសម​បំផុត​សម្រាប់​មាតា​ដែល​ទើប​សម្រាលកូន​រួច​ដូច្នេះ​ហើយ​សូម​រួសរាន់​ឡើង​ការ​ផ្ដល់ជូន​នេះ​មាន​កំណត់​ហើយ​សម្រាប់​ព័ត៌មាន​បន្ថែម​អតិថិជន​អាច​ទំនាក់ទំនង​មកកាន់​លេខ​010 647 357៕

​    

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu