Ad Code

បញ្ជាការ​យោធា​ខេត្ត​ប៊ិ​ញ​ភឿ​ក​ ប្រគល់​ ​ម៉ាស៊ីន​ផលិត​ទឹក​ស្អាត ​ធុង​ទឹក​ចំនួន​១០០​ធុង ​ដល់​បញ្ជាការ​ដ្ឋាន​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់ធំ



កំពង់ធំ ​៖ បញ្ជាការដ្ឋាន​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់ធំ បានទទួល​ម៉ាស៊ីន​ផលិត​ទឹកស្អាត​ ធុង​ទឹក​ចំនួន​១០០​ធុង ពី​បញ្ជាការ​យោធា​ខេត្ត​ប៊ិ​ញ​ភឿ​ក នៃ​យោធភូមិភាគ​ទី​៧ កងទ័ព​ប្រជាជន​សាធារណ​រដ្ឋ​សង្គមនិយម​វៀតណាម ដើម្បី​បម្រើ​សេចក្តី​ត្រូវការ ចែក​ជូន​យោធិន ពិសេស​ត្រៀម​បម្រុង​បម្រើ​ឲ្យ​កិច្ចការ​ហ្វឹកហ្វឺន​កងទ័ព ដែល​នឹង​ដំណើរការ​នៅ​ពេល​ខាងមុខនេះ។

ពិធី​ប្រគល់ ម៉ាស៊ីន​ផលិត​ទឹក​ស្អាត សម្រាប់​ប្រើប្រាស់​នៅ​ក្នុង​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់ធំ និង​បម្រើ​គ្រប់​សកម្មភាព​របស់​យោធិន ដែល​អាច​ផលិត​ទឹក​សុទ្ធ ក្នុង​មួយ​ម៉ោង​ដល់​ទៅ​៥០០​លីត្រ​ សម្រាប់​បរិភោគ ដែល​មាន​តម្លៃ​ជាង​៨០០០​ដុល្លារ និង​បាន​ឧបត្ថម្ភ ធុង​ទឹក​ជ័រ​ប្រភេទ​លេខ​១​ចំណុះ​២០​លីត្រ ចំនួន​១០០​ធុង​បន្ថែម​ទៀត ដែល​ពិធី​ប្រគល់​បាន​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​២៥ ខែ​កុម្ភៈ ឆ្នាំ​២០១៩។

លោក​ឧត្ដមសេនីយ៍ទោ​ សោម ស៊ុន មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់ធំ បាន​មាន​ប្រសាសន៍​ថា មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់ធំ បាន​ចុះ​អនុសារណៈ​យោគយល់​គ្នា និង​ចង​សម្ព័ន្ធ​មេត្រីភាព រវាង បញ្ជាការ​យោធា​ខេត្ត​ប៊ិ​ញ​ភឿ​ក នៃ​យោធភូមិភាគ​ទី​៧ កងទ័ព​ប្រជាជន​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់ធំ យោធភូមិភាគ​ទី​៤ ក្រោយពេល​ចង់​សម្ព័ន្ធ​មេត្រីភាព ក៏ត្រូវ​បាន​ជួយ​គ្នា​ទៅវិញទៅមក នូវ​កិច្ចការ​យោធា ការកសាង​បន្ទាយ និង​ផ្នែក​មនុស្សធម៌ ជាក់ស្តែង​នៅពេលនេះ បាន​ជួយ​ម៉ាស៊ីន​ផលិត​ទឹកស្អាត​សម្រាប់ ការ​ប្រើប្រាស់ ដល់​យោធិន ដែល​ជា​ការកាត់បន្ថយ​ការ​ចំណាយ​ថវិកា​មួយចំនួនធំ ក្នុងការ​ចំណាយ​លើ​ទឹក​បរិភោគ។

នាយទាហាន នាយទាហានរង និង​ពលទាហាន ទាំងអស់​ចំណុះ​បញ្ជាការដ្ឋាន​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់ធំ មាន​សេចក្ដីត្រេកអរ​យ៉ាង​ខ្លាំង​ចំពោះ​អំណោយ​របស់​គណៈ​បញ្ជាការ​យោធា​ខេត្ត​ប៊ិ​ញ​ភឿ​ក នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម យោធភូមិភាគ​ទី​៧​ ដែល​តែងតែ​យកចិត្តទុកដាក់​ជួយ​ដោះស្រាយ​សម្របសម្រួល​ដល់​ការលំបាក​ខ្វះខាត​ផ្សេងៗ​ជូន​ដល់​បញ្ជា​ការដ្ឋាន​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់ធំ ហើយ​សូម​ថ្លែងអំណរគុណ​ដ៏​ជ្រាលជ្រៅ​ជាទីបំផុត​ចំពោះ​គណៈ​បញ្ជាការ​យោធា​ខេត្ត​ប៊ិ​ញ​ភឿ​ក៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu