កណ្តាល ៖ យុវជនម្នាក់ ត្រូវបាននគរបាលស្រុកស្អាង ឃាត់ខ្លួនដកហូតបានថ្នាំញៀនចំនួន៥កញ្ចប់ក្រោយពីប្រជាពលរដ្ឋបានរាយការណ៍។
ប្រតិបត្តិការបង្ក្រាបនេះធ្វើឡើង នៅថ្ងៃសុក្រ ៣រោច ខែមាឃ ឆ្នាំច សំរិទ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី ២២ ខែកុម្ភៈ ឆ្នាំ២០១៩ វេលាម៉ោង២១ និង១៥នាទី ចំណុចភូមិឫស្សីជ្រោយ ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្តាល។
លោកវរសេនីយ៍ឯក សេង សុជាតិ អធិការនគរបាលស្រុកស្អាងបានឲ្យដឹងថា ជនសង្ស័យឃាត់ខ្លួនឈ្មោះថូ សុភត្រ័ ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ ទីលំនៅបច្ចុប្បន្នភូមិឫស្សីជ្រោយ ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្តាល។ វត្ថុតាងចាប់យករួមមាន ម្សៅក្រាមពណ៌សថ្លាសង្ស័យថា ជាសារធាតុញៀន(ម៉ាទឹកកក) ចំនួន ០៥កញ្ចប់តូច។
លោកអធិការបញ្ជាក់ថា នៅថ្ងៃទីខែឆ្នាំវេលាម៉ោងកើតហេតុ កម្លាំងប៉ុស្ដិ៍ស្វាយប្រទាល សហការជាមួយកម្លាំងប្រជាការពារ បានចុះល្បាតតាមភូមិសាស្ដ្រដល់ចំណុចកើតហេតុ ធ្វើការត្រួតពិនិត្យឈ្មោះ ថូ សុភត្រ័ បានរកឃើញម្សៅក្រាម ពណ៍សថ្លា សង្ស័យជាសារធាតុញៀន(ម៉ាទឹកកក)ចំនួន ០៥កញ្ចប់តូច នៅនឹងខ្លួន រួចឃាត់ខ្លួនជនសង្ស័យ រួមនឹងវត្ថុតាង មកប៉ុស្ដិ៍ស្វាយប្រទាលដើម្បីសាកសួរ។
នៅចំពោះមុខសមត្ថកិច្ចនគរបាល ឈ្មោះថូ សុភ័ត្រ បានសារភាពថា គ្រឿងញៀន(ម៉ាទឹកកក)នេះ ខ្លួនបានទិញពីឈ្មោះដា ភេទប្រុស អាយុប្រហែល៣០ឆ្នាំ នៅចំណុចប្រឡាយកុងអ៊ុនស្ថិតភូមិឫស្សីជ្រោយ ឃុំស្វាយប្រទាល ស្រុកស្អាង តម្លៃ៥០០០០៛ ក្នុងចំនួន៥កញ្ចប់តូចនេះ ដើម្បីយកមកប្រើប្រាស់(ជក់)នៅផ្ទះរបស់ខ្លួន(ថូ សុភ័ត្រ) ភូមិឫស្សីជ្រោយ ឃុំស្វាយប្រទាល ។ ជនសង្ស័យសារភាពបន្ថែមទៀតថាខ្លួនធ្លាប់ប្រើប្រាស់គ្រឿងញៀនរយះ៤ខែ រួចមកហើយ។
បច្ចុប្បន្នជនសង្ស័យ បានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកស្អាងដើម្បីបន្ដអនុវត្ដតាមនីតិវិធី៕
Source: Kampuchea Thmey Daily
0 Comments