Ad Code

ក្លិប​អង្គ​រថា​យ​ហ្គឺ​រ ឡើងមក​បោះជុំរុំ​ហ្វឹកហាត់​នៅ​រាជធានី​ភ្នំពេញ ១១​ថ្ងៃ​ព្រមទាំង​ប្រកួត​មិត្តភាព​២​លើក



​ក្លិប​បាល់ទាត់​អង្គ​រថា​យ​ហ្គឺ​រ (Angkor Tiger FC) ដែលមាន​មូលដ្ឋាន​នៅ​ខេត្តសៀមរាប និង​ជា​សមាជិក​ពានរង្វាន​លី​គ​កំពូល​កម្ពុជា បានធ្វើ​ដំណើរ​ទៅ​បោះជុំរុំ​ហ្វឹកហាត់​នៅ​រាជធានី​ភ្នំពេញ​ចំនួន​១១​ថ្ងៃ ព្រមទាំង​បានដាក់​គោលដៅ​ប្រកួត​មិត្តភាព​កម្តៅ​សាច់ដុំ​ចំនួន​២​លើក​មុនពេល​រដូវ​កាល​ថ្មី​ឆ្នាំ​២០១៩ មកដល់​ផងដែរ​។



​នៅ​លើ​វិ​ប​សាយ​ផ្លូវការ​ក្លិប​ដែលមាន​ថៅកែ​ជា​ជនជាតិ​ជប៉ុន​មួយ​នេះ​បាន​បញ្ជាក់​ថា ​ការបោះ​ជុំរុំ​ហ្វឹកហាត់​នេះ​ធ្វើឡើង​នៅ​ជាយ​ទីក្រុង​ភ្នំពេញ គិត​ចាប់តាំងពី​ថ្ងៃទី​២២ ខែកុម្ភៈ និង​គ្រោង​បញ្ចប់​នៅ​ថ្ងៃ​សៅរ៍ ទី ០២ ខែ​មិនា ឆ្នាំ​២០១៩​។ គោលដៅ​នៃ​ការ​បោះ​ជុំរុំ​ហ្វឹកហាត់​នេះ​ធ្វើឡើង​ដើម្បីអោយ​កីឡាករ​ទាំងថ្មី ទាំងចាស់ មានការ​ប្រមូល​អារ​ម្ម​ណ៍​បាន​ល្អ​សិក្សា​ពីគ្នា​ទៅវិញ ទៅមក​ឲ្យ​បាន​ច្រើន យល់ចិត្ត​គ្នា និង​លេង​សហការ​ជា​ក្រុម​ជាដើម​។ លើសពីនេះទៅទៀត លោកគ្រូ​បង្វឹក Oriol Mohedano មាន​យុទ្ធសាស្ត្រ​ថ្មីៗ​បន្ថែមទៀត ចង់អោយ​កីឡាករ​ទាំងអស់​បាន​យល់ និង​អនុវត្ត ត្រៀមលក្ខណៈ​ចូលរួម រដូវ​កាល​ថ្មី​ដែល​ចាប់ផ្តើម​ពី​ខែមីនា តទៅ​។

អំឡុងពេល​លើកទ័ព​មកកាន់​រាជធានី​ភ្នំពេញ ក្លិប​អង្គ​រថា​យ​ហ្គឺ​រ នឹងមាន​ការប្រកួត​មិត្តភាព​ចំនួន ២​ប្រកួត ដែល​ការប្រកួត​ទី​១ នឹងត្រូវ​ជួប​ប្រកួត​ជាមួយ​ក្លិប​បាល់ទាត់​ភ្នំពេញ​ក្រោ​ន នៅ​ថ្ងៃ នៅ​ថ្ងៃ​សៅរ៍ សប្ដាហ៍​នេះ​លើ​ទីលាន​កីឡដ្ឋាន RSN​។ ចំណែក​ការប្រកួត​ទី​២ នឹងត្រូវ​ជួប​ប្រកួត​ជាមួយ ក្លិប​ជើងឯក​ឆ្នាំ​ចាស់​ណាហ្គា​វើ​ល នៅ​ថ្ងៃ​សៅរ៍​ទី​០២ ខែ​មិនា ឆ្នាំ​២០១៩ នៅវេលា​ម៉ោង ៣និង៣០ នាទី លើ​ទីលាន​កីឡដ្ឋាន ISF (​ផ្កាយ​សមុទ្រ​)​។

​គួរ​បញ្ជាក់​ថា ​ក្នុង​យុទ្ធនា​ការប្រកួត​មិត្តភាព​កម្តៅ​សាច់ដុំ​មុន​រដូវ​កាល​ថ្មី​មកដល់​នេះ​ក្លិប​អង្គ​រថា​យ​ហ្គឺ​រ បាន​ប្រកួត​ស្មើ​ជាមួយ​អគ្គិស​នី​កម្ពុជា ១-១, ឈ្នះ ក្រសួង​ការពារ ជាតិ ៤-២, ចាញ់ បឹងកេត ២-៣, ចាញ់ ព្រះខ័ន​រាជ​ស្វាយរៀង ៣-៩, បន្ត​ចាញ់ ព្រះខ័ន​រាជ​ស្វាយរៀង​ក្នុងផ្ទះ ០-២, ចាញ់ វិសាខា ៣-១, ឈ្នះ អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ ១-០, ឈ្នះ អាស៊ី​អឺរ៉ុប ៦-២ និង​ស្មើ​ជាមួយ សូល​ទី​ឡូ​អង្គរ ០-០៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu