ភ្នំពេញ ៖ នេះជាដំណឹងដ៏គួរឲ្យសោកស្ដាយ និងក្រៀមក្រំបំផុត ខណៈវីរសិល្បករជើងចាស់ ដែលជាព្រឹទ្ធាចារ្យចម្រៀងអាយ៉ៃ លោកតា ផ្លុង មឿក បានទទួលមរណភាព ហើយ កាលពីយប់មិញ។
បើតាមប្រភពពីកូនស្រី លោកតា ផ្លុង មឿក បានប្រាប់ឲ្យដឹងថា លោកតា បានទទួលមរណភាពនៅយប់ថ្ងៃទី១៤កុម្ភៈ ក្នុងមន្ទីរពេទ្យព្រះកេតុមាលា ខណៈពេលនេះក្រុមគ្រួសារកំពុងរៀបចំចាត់ចែងសព ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី។
ដោយឡែក សម្រាប់ទីកន្លែងធ្វើបុណ្យ នៅមិនទាន់មានការបញ្ជាក់នៅឡើយទេ។ តាមរយៈដំណឹងមរណភាពរបស់លោកតា ផ្លុង មឿក ភ្លាមៗនោះ បានធ្វើឲ្យមហាជន និងអ្នកសិល្បៈជាច្រើនបង្ហាញក្តីរន្ធត់ចិត្ត និងការសោកស្ដាយយ៉ាងខ្លាំង។ កម្ពុជាថ្មី នឹងបន្តការផ្សាយព័ត៌មានលម្អិត ពីពិធីបុណ្យសពលោកតា ផ្លុង មឿក៕
Source: Kampuchea Thmey Daily
0 Comments