ឧត្តរមានជ័យ ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ បានកើតឡើងនៅលើកំណាត់ផ្លូវជាតិលេខ៦៧B ចន្លោះគីឡូលេខ ១១៦-១១៧ ចំណុចផ្លូវកោង កាលពីវេលាម៉ោង១៤និង៣០នាទី ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៩ ស្ថិតនៅក្នុងភូមិអូរគគីកណ្តាល ឃុំលំទង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ រវាង គោយន្តកន្ត្រៃ និង រថយន្ត បើកបរទិសដៅស្របគ្នាពីលិចទៅកើត។
សមត្ថកិច្ចបានឲ្យដឹងថា ជនបង្ក ឈ្មោះ ស៊ីវ ហឿត ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរធ្វើស្រែ រស់នៅភូមិគគីរ ឃុំលំទង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ បានបើកគោយន្តដល់ចំណុចកើតហេតុ លោតចេញពីគោយន្ត បណ្តាលឲ្យគោយន្តរេពេញថ្នល់(មូលហេតុស្រវឹងស្រា)។
រីឯអ្នកបើកបររថយន្ត ឈ្មោះ មុំ កុសល្យ ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរជាអ្នកបើកបរ រស់នៅភូមិត្រពាំងវែង ឃុំបឹងត្រាញ់ខាងត្បូង ស្រុកសំរោង ខេត្តតាកែវ បើកបររថយន្តម៉ាក Hyundai ពណ៌ស ស្លាកលេខ ភ្នំពេញ 2G 0201 បើកបរដល់ចំណុចកើតហេតុ ក៏បុកគោយន្តខាងឆ្វេងដៃ បណ្តាលឲ្យគោយន្ត និងរថយន្តធ្លាក់ខាងត្បូងផ្លូវ តែមិនរងរបួសមនុស្សឡើយ។
សមត្ថកិច្ចបានឲ្យដឹងទៀតថា ករណីនេះ ភាគីទាំងសងខាង បានសម្របសម្រួលគ្នានៅកន្លែងកើតហេតុដើម្បីបញ្ចប់រឿង៕
Source: Kampuchea Thmey Daily
0 Comments