Ad Code

សហរដ្ឋអាមេរិក មិនត្រូវ​ផ្ដល់​សម្បទាន​លឿន​ពេក​ដល់​កូរ៉េខាងជើង​ទេ​ក្នុងជំនួប​នៅ​ប្រទេស​វៀតណាម​



អំឡុង សន្ទរកថា​ប្រចាំឆ្នាំ របស់លោក​ប្រធានាធិបតី Trump បានប្រកាសថា ជំនួប​កំពូល​លើក​ទី​២ របស់លោក​ជាមួយ លោក Kim Jong un នឹង​កើតឡើង​នៅ​ថ្ងៃទី ២៧ និង ២៨ ខែកុម្ភៈ ក្នុងប្រទេស​វៀតណាម ។​ប៉ុន្តែ​ខណៈ​គណៈកម្មការ​វាយតម្លៃ​ការគំរាមកំហែង​ពិភពលោក របស់​ទីភ្នាក់ងារ​ស៊ើបការណ៍​សំងាត់​អាមេរិក បាន​មើលឃើញថា កូរ៉េខាងជើង ទំនងជា​នឹងមិន​បោះបង់ចោល អាវុធ​នុយក្លេអ៊ែរ និង​សមត្ថភាព​ផលិត​ទាំងអស់​របស់ខ្លួន​ទេ ស្របពេល​កូរ៉េខាងជើង ស្វែងរក​ការចរចា​រំសាយ​ចោល​អាវុធ​នុយក្លេអ៊ែរ​ដោយ​ផ្នែក ដើម្បី​ទទួលបាន សម្បទាន​ពី​សហរដ្ឋអាមេរិក និង​អន្តរជាតិ​។ ដូច្នេះ​ដើម្បី​បង្កើន​លទ្ធភាព​ទទួលបាន​ភាពជោគជ័យ រដ្ឋបាល​លោក Trump ចាំបាច់​ត្រូវមាន​ផែនការ​ហ្គេម​មួយ​ច្បាស់លាស់​ដែល​ទំនងជា​នឹង​អាច​ទទួលបាន​ការយល់​ព្រម​ពី​ទីក្រុង ព្យុងយ៉ាង​។​

ជំនួប​កំពូល ដែល​បាន​គ្រោងទុក​នេះ កើតមានឡើង ក្រោយ​ទណ្ឌកម្ម​សំខាន់ៗ​របស់​សហរដ្ឋអាមេរិក លើ​កូរ៉េខាងជើង ។​រដ្ឋបាល​របស់លោក ត្រាំ បានចេញ វិធានការ​ដាក់ទណ្ឌកម្ម​ចំនួន ១៥៦ លើក ក្នុងពេល ១៦​ខែ​ដំបូង ផ្ទុយ​ពី​រដ្ឋបាល របស់​អតីត​ប្រធានាធិបតី អូ​បា​ម៉ា ដែល​បានចេញ ត្រឹមតែ ១៥៤ លើក​តែប៉ុណ្ណោះ ក្នុងពេល​៨​ឆ្នាំ ។

​ទីក្រុង Washington​ត្រូវតែ​ធ្វើ​ឲ្យ​បានច្បាស់លាស់​ចំពោះ​ទីក្រុង​Pyongyang ដែល​ការធ្វើសម្បទាន​នានា ជាពិសេស​ការ​បន្ធូរ​បន្ថយ​ទណ្ឌកម្ម​ដោយ​ផ្នែក ធ្វើទៅបាន​លុះណាតែ​កូរ៉េខាងជើង​បញ្ចប់​គ្រប់​ឥរិយាបទ​បង្ករឿង។ មកទល់ពេលនេះ ទីក្រុង​វ៉ាស៊ីនតោន​បានដាក់​ទណ្ឌកម្ម​លើ​កូរ៉េខាងជើង មិន​ត្រឹមតែ​ការអភិវឌ្ឍន៍​នុយក្លេអ៊ែរ​របស់ខ្លួន​តែប៉ុណ្ណោះ​ទេ ថែមទាំង​លើ​ការរំលោភ​សិទ្ធិមនុស្ស ការលាង​លុយ​កង្វក់ ប្រភព​ហិរញ្ញវត្ថុ​ខុសច្បាប់​និង សង្គ្រាម​បច្ចេកវិទ្យា​ជាដើម៕


Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu