ភ្នំពេញ ៖ យោងតាមរបាយការណ៍ពីនាយកដ្ឋាន ចរាចរណ៍ និងសណ្ដាប់ធ្នាប់ សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ប្រាប់ឲ្យដឹងថា កាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៩ មានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើង ចំនួន១៣លើក ( យប់៥លើក ) បណ្តាលឲ្យមនុស្សស្លាប់ ៥នាក់ ( ប្រុស ) រងរបួសធ្ងន់១២នាក់ ( ស្រី ៤នាក់ ) និងរងរបួសស្រាល៣នាក់ ( ស្រី១នាក់ ) ក្នុងនោះគ្រោះថ្នាក់ចរាចរណ៍ ដោយមិនបានពាក់មួកសុវត្ថិភាព១១នាក់ ( យប់៤នាក់ )។
នៅក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ទាំង១៣លើកនេះ បានបណ្តាលឲ្យមានការខូចខាតយានយន្តសរុប ២២គ្រឿង ក្នុងនោះមាន ម៉ូតូ ចំនួន ១២គ្រឿង រថយន្តធុនតូច ចំនួន៧គ្រឿង រថយន្តធុនធំ ចំនួន ២គ្រឿង និងយានផ្សេងៗ ចំនួន ១លើក។
របាយការណ៍ខាងលើប្រាប់បន្តថា មូលហេតុ ដែលបណ្តាលឲ្យកើតមានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ គឺបណ្តាលមកពី ល្មើសល្បឿន៧លើក ( ស្លាប់២នាក់ ) , មិនប្រកាន់ស្តាំ១លើក , ប្រជែងគ្រោះថ្នាក់២លើក ( ស្លាប់៣នាក់ ) , បត់គ្រោះថ្នាក់២លើក និងមិនគោរពសិទ្ធិ១លើក។
គ្រោះថ្នាក់នៅលើដងផ្លូវ រួមមាន ផ្លូវជាតិ ចំនួន៩លើក ផ្លូវខេត្ត ចំនួន២លើក និងផ្លូវលំ ចំនួន២លើក ។ ដោយឡែកយានយន្តដែលបង្កហេតុ រួមមាន ម៉ូតូ ចំនួន ៦លើក រថយន្តធុនតូច ចំនួន ៦លើក និងរថយន្តធុនធំ ចំនួន១លើក។
រាជធានី ខេត្ត ដែលមានគ្រោះថ្នាក់ និងរងគ្រោះថ្នាក់ រួមមាន ខេត្តបាត់ដំបង១លើក ស្លាប់ ២នាក់ របួស ២នាក់ ( ស្រី១នាក់ ) ខេត្តស្ទឹងត្រែង ១លើក ស្លាប់ ១នាក់ របួស ១នាក់ ខេត្តកណ្តាល ១លើក ស្លាប់ ១នាក់ និងខេត្តព្រះសីហនុ ១លើក ស្លាប់១នាក់។
យោងតាមរបាយការណ៍ពីនាយកដ្ឋាន ចរាចរណ៍ និងសណ្ដាប់ធ្នាប់ សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ប្រាប់បញ្ជាក់ឲ្យដឹងថា រយៈពេល១៤ថ្ងៃ គិតចាប់ពីថ្ងៃទី ១-១៤ ខែកុម្ភៈ ឆ្នាំ២០១៩ គ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេស កើតឡើង១៨៧លើក បណ្តាលឲ្យមនុស្សស្លាប់៨៧នាក់ របួសសរុប ២៧០នាក់ ក្នុងនោះរបួសធ្ងន់១៨៦នាក់ និងរបួសស្រាល៨៤នាក់៕
Source: Kampuchea Thmey Daily
0 Comments