Ad Code

ស្អែក​នេះ ​តុលាការ​បង្គាប់​អោយ​បញ្ជូន​ជន​ភេទ​ទី​៣​ដៀល​ខ្មែរ​មួយ​នគរ​មក​សាកសួរ



ភ្នំពេញ ​៖ ​ជន​ភេទ​ទី​៣ ហៅ​ចំប៉ី​ខ្មៅ ​​ ដែល​ជេរ​ដៀលត្មះ​ខ្មែរ​មួយ​នគរ ហើយ​ត្រូវ​បាន​ចាប់​ឃុំ​ខ្លួន​នៅ​គុក​ព្រៃ​ស​នោះ​ នឹង​ត្រូវ​បញ្ជូន​មក​តុលាការ​នៅ​ព្រឹក​ថ្ងៃ​ទី​១៥ ខែ​​កុម្ភៈ ឆ្នាំ​២០១៩​នេះ ដើម្បី​ធ្វើការ​សាកសួរ​បន្ថែម។

ប្រភព​ព័ត៌មាន​ពី​សាលាដំបូង​បាន​អោយដឹងថា លោក​ចៅក្រម​ពេជ្រ វិជ្ជាធរ ចៅក្រម​ស៊ើបសួរ​ក្នុង​សំណុំ​រឿងនេះ​ បាន​បង្គាប់​អោយ​អនុរក្ស​ពន្ធនាគារ​បញ្ជូន​ជនជាប់ចោទ​ឈ្មោះ យិន ហេង ហៅ​ចំប៉ី​ខ្មៅ មក​សាលាដំបូង​រាជធានី​ភ្នំពេញ​នៅ​​ព្រឹក​ថ្ងៃទី​១៥​ ខែ​កុម្ភៈ ឆ្នាំ​២០១៩ ដើម្បី​ធ្វើការ​សាកសួរ។



ជនជាប់ចោទ​ឈ្មោះ យិន ហេង ហៅ ចំប៉ី​ខ្មៅ កើត​នៅ​ថ្ងៃ​ទី​២៦ ខែ​កុម្ភៈ ឆ្នាំ​១៩៩៦ នៅ​ភូមិ​អណ្តូង​ពោធិ៍ សង្កាត់​កំពង់​ប្រណាក ក្រុង​ព្រះវិហារ ខេត្តព្រះវិហារ ត្រូវបាន​បញ្ជូន​មកកាន់​អយ្យការ​អម​សាលាដំបូង​នៅ​ថ្ងៃទី​០៦ ខែ​​កុម្ភៈ ឆ្នាំ​២០១៩។

ក្នុងនោះ​ក្រោយ​ធ្វើការ​សាកសួរ លោក​លី សុ​ផា​ណា ​ព្រះរាជអាជ្ញា​រង​អម​តុលាការ​បានសម្រេច​ចោទប្រកាន់​ឈ្មោះ​យិន ហេង ហៅចំប៉ីខ្មៅ ពីបទ​ញុះញង់​អោយមាន​ការរើសអើង តាម​មាត្រា​៤៩៦​នៃ​ក្រម​ព្រហ្ម​ទណ្ឌ ហើយ​ចៅក្រមស៊ើបសួរ​បានសម្រេច​ចេញ​ដីកាឃុំខ្លួន​ជន​ត្រូវ​ចោទ​ដាក់ពន្ធនាគារ​ជា​បណ្ដោះអាសន្ន​នៅ​ព្រលប់​ថ្ងៃទី​០៦​កុម្ភៈ ដោយ​មិនទាន់បាន​សាកសួរ​លំអិត​នៅឡើយ​ទេ ទើប​ចៅក្រម​សម្រេច​អោយ​នាំ​ជនជាប់ចោទ​មក​តុលាការ​នៅ​ថ្ងៃទី ១៥​កុម្ភៈ​ដើម្បី​សាកសួរ​បន្ថែម។​

ជននេះ ​ត្រូវបាន​នគរបាល​ចាប់ខ្លួន កាលពី​ល្ងាច​ថ្ងៃទី​០៥ ខែកុម្ភៈ ឆ្នាំ​២០១៩​នៅ ហាង​កាហ្វេ មួយកន្លែង​ក្នុង​ទឹកដី​ខណ្ឌដូនពេញ​។​



ដើមចម​ដែល​នាំ​ឲ្យ​សមត្ថកិច្ច ឃាត់ខ្លួន​ជនសង្ស័យ រូបនេះ គឺ​កាលពី​វេលា​ម៉ោង​១៧៖២៥​នាទី​យប់​ថ្ងៃទី​០៤ ខែកុម្ភៈ ឆ្នាំ​២០១៩ នៅ​ចំណុច​មុខ​ព្រះបរមរាជវាំង ជនសង្ស័យ បាន​បង្ហោះ សារ​ជា​អក្សរ លើ​ទំព័រ ហ្វេ​ស​ប៊ុ​ក ឈ្មោះ ចំប៉ី​ខ្មៅ Chompey Khmoa ថា ជូន​ពូជ​អា​ខ្មែរ​តិរច្ឆាន​៣​នាក់ ដែល​ជិះ​ម៉ូតូ​មក​ខោក​ក្បាល​ខ្ញុំ​តាមផ្លូវ និង​មានភ្ជាប់​ឃ្លី​ប វីដេអូ រយៈពេល ១​នាទី ៥៣​វិនាទី ដោយ​ជេរ​ក្រុម​ជន​បង្ក​ដែល​បាន​វាយ​ក្បាល គាត់ មួយ​ក្រ​ញ៉ និង​បាន​ប្រមាថ​ដល់​ពូជសាសន៍​ខ្មែរ​យ៉ាងធ្ងន់ធ្ងរ​។​

ការប្រមាថ​ពូជសាសន៍​ខ្មែរ ដោយសារ​កំហឹង​ចំពោះ​អ្នក​វាយ​ក្បាល​គាត់​បែរ​នេះ បានធ្វើ​ឲ្យ មហាជន ជាពិសេស​ក្រុម​អ្នក​និយម​លេង​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ថ្កោលទោស និង​ទាមទារ​ឲ្យ​សមត្ថកិច្ច​ស្វែងរក​ចាប់ខ្លួន​ជន​នេះ​អោយខាងតែបាន​ដើម្បី​យកមក​ផ្ដន្ទាទោស​តាមច្បាប់​អោយ​សក្ដិសម​ទៅ​នឹង​កំហុស។

ជា​ការ​កត់សម្គាល់​ឈ្មោះ​យិន ហេង ​ប្រើ​អា​ខោ​ន​ហ្វេ​ស​បុក​ឈ្មោះចំប៉ីខ្មៅ​នេះ​ធ្លាប់​បង្ក​ការក្ដៅក្រហាយ​តាម​បណ្ដាញ​សង្គម​ច្រើនដង​ហើយ តាំងពី​ករណី​ដែល​អង្គការ​យូ​នី​ស្កូ​ចុះបញ្ជី​ទទួលស្គាល់​ល្ខោនខោល របស់​ខ្មែរ​ជា​បេតិកភណ្ឌ​ពិភពលោក និង​ជម្លោះ​កន្លែង​ចត​យានយន្ត​ជាដើម ដោយ​អាជ្ញាធរ​ខណ្ឌ​បានអោយ​ជន​នេះ​ធ្វើ​កិច្ចសន្យា​បញ្ឈប់​ការ​បង្ក​បញ្ហា​ទៀត៕

 



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu