ផ្អើលមុខឆាកតន្ត្រីស្រាបៀរកម្ពុជា Rock the Nation នៅទីរួមខេត្តកំពង់ចាមយប់មិញ ស្មានតែទស្សនិកជនមានបញ្ហាអីឃើញមនុស្សរោមអ៊ូ តាមពិត អតិថិជនស្រាបៀរកម្ពុជាម្នាក់ គាស់ក្រវិលកំប៉ុងស្រាបៀរកម្ពុជាឃើញរង្វាន់ 1000 ដុល្លារ សោះ។
លោក Michael ប្រធានគ្រប់គ្រងកម្មវិធីប្រគំតន្រី្ត Rock the Nation ប្រាប់ថា “ខ្ញុំស្មានតែ ទស្សនិកជនមានបញ្ហាអី មានដឹងអី ក្រុមការងារប្រាប់តាមវិទ្យុទាក់ទងថា គាត់សប្បាយចិត្តពេក ពេលឃើញរង្វាន់ 1000 ដុល្លារ លើក្រវិលកំប៉ុងស្រាបៀរកម្ពុជារបស់គាត់សោះ។”
លោកបន្ថែមទៀតថា “ក្រុមការងារស្រាបៀរកម្ពុជា បានរៀបចំបើកប្រាក់រង្វាន់អោយគាត់ភ្លាមៗតែម្តង ក្រោយពេលផ្ទៀងផ្ទាត់ទទួលក្រវិលកំប៉ុងពីគាត់ ដោយពុំមានកាត់ទឹកអ្វីនោះឡើយ ហើយក៏សូមរំលឹកដល់អតិថិជនផលិតផលខ្មែរ ប៊ែវើរីជីសទាំងអស់ បើគាស់ឃើញរង្វាន់នៅលើក្រវិលកំប៉ុងស្រាបៀរកម្ពុជា ឬភេសជ្ជៈណាមួយ សូមទំនាក់ទំនងទៅកាន់ទូរស័ព្ទលេខ 067 902 902 ភ្លាម ដើម្បីធ្វើការបើករង្វាន់។ “
បងស្រី គី ឡៃហៀក អាយុ 38 ឆ្នាំ អ្នកក្រុងកំពង់ចាម ដែលជាអ្នកឈ្នះនិយាយទាំងទឹកមុខញញឹមបិទមាត់មិនជិតថា “បងអើយមិនដែលទេក្នុងមួយជីវិត នេះជាលើកទី 1 ហើយដែលខ្ញុំស្គាល់រសជាតិឈ្នះរង្វាន់ធំលុយរហូតដល់ 1000 ដុល្លារនោះ ចឹងអី អ្នកណាមិនលោតកញ្ឆេងលោកអើយលោក។“
បងស្រីក៏ប្រាប់ផងដែរថា គាត់ពិសាស្រាបៀរកម្ពុជា ជាប្រចាំពេលមានកម្មវិធីជួបជុំផ្សេងៗជាមួយក្រុមគ្រួសារ និងមិត្តភក្តិ ព្រោះវាឆ្ងាញ់ ស្រួលផឹក។
ខ្មែរ ប៊ែវើរីជីស (Khmer Beverages) ជា ក្រុមហ៊ុន វិនិយោគ ដោយ កូន ខ្មែរ ១០០% ហើយ ក៏ ជា ក្រុមហ៊ុន បុត្រ សម្ព័ន្ធ ក្រុមហ៊ុន ជីប ម៉ុង ដោយ ផលិត ស្រាបៀរ កម្ពុជា ស្រាបៀរ អ៊ិចស្ត្រាស្តោត Barrley Black ស្រាបៀរ គូដូ (Kudo) ទឹកក្រូច អាយស៍ (IZE) ទឹក ផ្លែឈើ ជូប (Joop) ភេសជ្ជៈ ប៉ូវ កម្លាំង វើក (Wurkz) និង ទឹក សុទ្ធ កម្ពុជា (Cambodia Water)៕
Source: Kampuchea Thmey Daily
0 Comments