Ad Code

កម្មវិធី​ជជែក​កម្សាន្ត​Viber បញ្ចេញ​វីដេអូ​រាង​ជា “​បេះដូង​” ដើម្បី​ផ្ញើ​ទៅ​អ្នក​ជា​ទី​ស្រឡាញ់​ នៅ​ក្នុង​ថ្ងៃ “​ទិវា​នៃ​ក្តី​ស្រឡាញ់​”



ភ្នំពេញ ​៖​ កម្មវិធី​ជជែក​កម្សាន្ត Viber បាន​ដាក់​ដំណើរការ វីដេអូ​រាង​ជា “​បេះដូង​” របស់​ខ្លួន​បន្ទាប់ពី​អ្នកប្រើប្រាស់​កម្មវិធី​នេះ បាន​ផ្ញើ​​រូបភាព និង​រូបភាព​មាន​ចលនា​ប្រភេទ GIF ទាក់ទង​នឹង​ក្ដី​ស្រឡាញ់​ចំនួន ៦ ពាន់​លាន​កាលពី​ឆ្នាំ ២០១៨។

កម្មវិធី​ជជែក​កម្សាន្ត Viber ដែលជា​កម្មវិធី​ផ្ញើ​សារ​ឈានមុខ​គេ​មួយ​នៅលើ​ពិភពលោក បានប្រកាស​ដំណើរការ​មុខងារ​ពិសេស​របស់ខ្លួន​សម្រាប់​អបអរ​ថ្ងៃ “​ទិវា​នៃ​ក្តី​ស្រឡាញ់​“ គឺ​សារ​វីដេអូ​ដែលមាន​រាង​ជា​បេះដូង​។ លក្ខណៈពិសេស​ដែល​ផ្ដល់ជូន​នេះ ចាប់ផ្ដើម​ដំណើរការ​សម្រាប់​អ្នកប្រើប្រាស់​កម្មវិធី Viber ពីថ្ងៃ​ទី​១១ រហូតដល់​ថ្ងៃទី​១៥ ខែកុម្ភៈ​។​



យើងទាំងអស់គ្នា​ប្រាកដ​ជាមាន​អារម្មណ៍​ភ័យ​រំភើប​ខ្លាំង នៅពេលដែល​ថ្ងៃ “​ទិវា​នៃ​ក្តី​ស្រឡាញ់​“ រំកិល​ជិត​មកដល់ តើ​មែន​ទេ​? អារម្មណ៍​នៃ​ភាពកក់ក្ដៅ និង​សារ​សម្ដែង​ភាព​ម្ញ៉ិកម្ញ៉ក់ នៃ​ក្ដី​ស្រឡាញ់ ត្រូវបាន​ចែករំលែក​រវាង​គូស្នេហ៍ សម្រាប់​ការមកដល់​នាពេលខាងមុខ ប៉ុន្តែ​មនុស្ស​គ្រប់គ្នា​កំពុងតែ​ស្វែងរក​វិធី​ថ្មីៗ ដើម្បី​ធ្វើ​ឲ្យ​អ្នក​ទីស្រឡាញ់​របស់​ពួកគេ មានការ​ភ្ញាក់ផ្អើល​នៅថ្ងៃនោះ​។ នៅក្នុង​ថ្ងៃ “​ទិវា​នៃ​ក្តី​ស្រឡាញ់​“ កម្មវិធី​ជជែក​កម្សាន្ត Viber កំពុង​រៀបចំ​ការ​សារ​ដ៏​ទាក់ទាញ សម្រាប់​ឲ្យ​អ្នកប្រើប្រាស់ ធ្វើការ​បង្ហាញ​នូវ​ក្ដី​ស្រឡាញ់​របស់ខ្លួន ចំពោះ មិត្ត​ភ័ក្ត្រ​, ក្រុមគ្រួសារ និង​មនុស្ស​ជាទី​ស្រលាញ់ តាមរយៈ​ការសន្ទនា ដែល​សុវត្ថិភាព​បំផុត​នៅក្នុង​ពិភពលោក​។​

កម្មវិធី​ជជែក​កម្សាន្ត Viber មាន​ក្ដី​សប្បាយរីករាយ​បំផុត ដែល​បាន​បង្កើត​នូវ​ភាពសប្បាយ​រីករាយ និង​វិធី​ដ៏​ទាក់ទាញ ដើម្បី​បង្ហាញ​ពី​ក្ដី​ស្រឡាញ់ និង​ពី​គ្រប់​ទីកន្លែង​នៅក្នុង​ពិភពលោក ជាមួយនឹង​លក្ខណៈ​ពិសេស នៃ​សារ​ជា​វីដេអូ​មាន​រាង​ជា​បេះដូង​។ សារ​ជា​វីដេអូ​ដែល​មាន​រយៈពេល ៣០ វិនាទី ដែល​អ្នក​ប្រើ​អាច​ថត និង​បញ្ជូន​បាន​ភ្លាមៗ ដោយ​គ្រាន់តែ​ចុច​លើ​រូបតំណាង​វីដេអូ ដើម្បី​ថត​និង​ផ្ញើ​ទៅ​មនុស្ស​ម្នាក់ទៀត​។ លក្ខណៈ​ពិសេស​ដ៏​រំភើប​នេះ រួមបញ្ចូល​នូវ​វិធី​ដ៏​មាន​ប្រជាប្រិយភាព​ជាច្រើន​ទៀត ដើម្បី​បង្ហាញ​ពី​សេចក្តីស្រឡាញ់ និង​អារម្មណ៍​របស់​ពួកគេ នៅ​លើ​កម្ម​វិធី​ជជែក​កម្សាន្ត Viber រួម​ទាំង​ផ្ទាំង​រូបភាព​មាន​ចលនា GIFs និង​សារ​មាន​ផ្ទៃ​ពណ៌​ធម្មជាតិ ដែល​ត្រូវ​បាន​គេ​ហៅថា​ជា "Shouts"។



សម្រាប់​អ្នក​ដែល​ប្រឈម​នឹង​ហានិភ័យ​ទាំងអស់ សូម​ជ្រាបថា Viber នៅតែ​ជា​កម្មវិធី​ជជែក​កម្សាន្ត​ដ៏​មាន​សុវត្ថិភាព​បំផុត សម្រាប់​ធ្វើ​ការ​ប្រាស្រ័យ​ទាក់ទង​គ្នា នៅ​តាម​ប្រព័ន្ធ​អ៊ិនធឺណែត ដែល​អនុញ្ញាត​ឱ្យ​អ្នកប្រើប្រាស់​នៅ​ទូទាំង​ពិភពលោក បង្ហាញ​ពី​សេចក្តី​ស្រឡាញ់​របស់​ពួកគេ ហើយ​បន្ទាប់មក​ស្វ័យប្រវត្តិ លុប​សារ​ទាំងនោះ​ចោល​វិញ នៅពេលដែល​ពួកគេ​ផ្ញើ​សារ​តាម​ការ​មុខងារ “​ការសន្ទនា​សម្ងាត់ (Secret Chats)”​។​

លោក Ander Eyal ប្រធាន​ប្រតិបត្តិការ​របស់​កម្មវិធី​ជជែក​កម្សាន្ត Viber បាន​មានប្រសាសន៍ថា​ ៖ "​នៅ​ឆ្នាំ ២០១៨ អ្នកប្រើប្រាស់​ទូទាំង​ពិភពលោក បាន​ផ្ញើ​សារ​ជាង ៦ ពាន់​លាន រូប stickers និង​រូប​មាន​ចលនា GIF ដោយ​ភ្ជាប់​នឹង​ការ​បង្ហាញ​ពី​សេចក្ដី​ស្រឡាញ់ បេះដូង និង​អារម្មណ៍​របស់​ពួកគេ ដែល​ពួកគេ​ចង់​ចែករំលែក​វា​ជាមួយ​" ។

លោក​បាន​បន្តទៀតថា ​៖​ "​ជាមួយ​កម្មវិធី Viber, ការ​តភ្ជាប់​ទំនាក់ទំនង​ឥឡូវនេះ គឺ​ហួស​ពី​ការ​ភ្ជាប់​ទំនាក់ទំនង​ធម្មតា​នៅ​លើ​អ៊ី​ន​ធឺ​ណែ​ត​។ គឺ​មានន័យថា វា​បាន​ភ្ជាប់​ទំនាក់ទំនង​រួមទាំង​ផ្នែក​អារម្មណ៍ ទៅ​មនុស្ស​ដែល​អ្នក​ស្រឡាញ់ និង​តែងតែ​នឹកនា​ច្រើន ដោយ​ប្រើ​សារ​វីដេអូ​រាង​បេះដូង​របស់ Viber នៅ​ថ្ងៃ​ទិវា​នៃ​ក្តី​ស្រឡាញ់ ដោយ​អ្នកប្រើប្រាស់​កម្មវិធី Viber អាចបង្កើត​ចំណាប់អារម្មណ៍​បានយូរ​អង្វែង​នេះ ពី​គ្រប់​ទីកន្លែង​នៅក្នុង​ពិភពលោក​”​។​

សារ​វីដេអូ​រាង​ជា​បេះដូង គឺជា​ផ្នែក​មួយ​នៃ​ការ​ធ្វើ​បច្ចុប្បន្នភាព​កំណែទម្រង់​ចុងក្រោយ​បំផុត គឺ '​កំណែ​ទី ១០' របស់​កម្មវិធី​ជជែក​កម្សាន្ត Viber ដែល​រួមមាន​ការ​រចនា​ទម្រង់​ថ្មី​សម្រាប់​អ្នក​ប្រើ និង ល្បឿន​នៃ​ការតភ្ជាប់​លឿន​ជាង​មុន ២​ដង ដែល​អាច​ដំឡើង​បាន​តាមរយៈ App Store និង Google Play Store។

Rakuten Viber ផ្ដល់ជូន​នូវ​វិធី​ទូរស័ព្ទ ដើម្បី​ភ្ជាប់​មនុស្ស​ទាំងអស់​នៅក្នុង​ពិភពលោក ដោយ​មិន​គិតថា​ពួកគេ​ជា​នរណា ឬ​មកពីណា​ទេ​។ អ្នកប្រើប្រាស់​ទាំងអស់​នៅក្នុង​ពិភពលោក មានលទ្ធភាព​ទទួលបាន​នូវ​លក្ខណៈពិសេស​ជាច្រើន ដូចជា​ការជជែក​មួយ​ទល់​មួយ​, ការហៅ​ទូរស័ព្ទ​ជា​វីដេអូ​, ការផ្ញើ​សារ​ជា​ក្រុម និង​ព័ត៌មាន​បច្ចុប្បន្នភាព និង​ការពិភាក្សា​ជាមួយនឹង​ម៉ាក​និង​តារា​ល្បីៗ ដែល​ពួកគេ​ចូលចិត្ត​។ យើង​ធានាថា អ្នកប្រើប្រាស់​របស់​យើង​មាន​សុវត្ថិភាព ក្នុងការ​ចែករំលែក​អារម្មណ៍​របស់​ពួកគេ​។​

Rakuten Viber គឺជា​ផ្នែក​មួយ​នៃ​ក្រុមហ៊ុន Rakuten Inc ដែលជា​ក្រុមហ៊ុន​ឈានមុខ​គេ​ក្នុង​វិស័យ​ពាណិជ្ជកម្ម​អេ​ឡិច​ត្រូ​និ​ច (E-commerce) និង​សេវាកម្ម​ហិរញ្ញវត្ថុ​។ Rakuten Viber គឺជា​បណ្តាញ​ទំនាក់ទំនង​ផ្លូវការ របស់​ក្លឹប​បាល់ទាត់​អេ​ស្ប៉ា​ញ Barcelona និង​ជា​ដៃគូ​ផ្លូវការ សម្រាប់​កម្មវិធី​ផ្ញើ​សារ និង​ការហៅ​ទូរស័ព្ទ របស់​ក្រុម​បាល់បោះ Golden State Warriors ។​
​ចូលរួម​ជាមួយ​កម្មវិធី Viber នៅថ្ងៃនេះ ហើយ​រីករាយ​ជាមួយ​បទពិសោធន៍ នៃ​ការទំនាក់ទំនង​ដ៏​ល្អ​បំផុត នៅក្នុង​ពិភពលោក​៕


Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu