Ad Code

ខេត្ត Aceh របស់​ឥណ្ឌូនេស៊ី​ប្រើ​រំពាត់​វាយ​គូស្នេហ៍​មិនទាន់​រៀបការ​ បន្ទាប់ពី​ការ​វាយឆ្មក់​ចូល​សណ្ឋាគារ



គូស្នេហ៍​ចំនួន​៦​គូរ​ត្រូវបាន​វាយ​នឹង​រំពាត់​ជា​សាធារណៈ​នៅក្នុង​ខេត្ត​អភិរក្ស Aceh របស់​ប្រទេស​ឥណ្ឌូនេស៊ី​កាលពី​ថ្ងៃ​ចន្ទ​សម្រាប់​ទំនាក់ទំនង​ក្រៅ​អាពាហ៍ពិពាហ៍​ដោយ​ក្នុងនោះ​មាន​ស្ត្រី​យ៉ាងតិច​ពីរ​នាក់​មិនអាច​ដើរ​បាន​បន្ទាប់ពី​ការដាក់ទណ្ឌកម្ម​ដ៏​ឈឺចាប់​នេះ។

ការ​វាយ​នឹង​រំពាត់​គឺជា​រឿង​ធម្មតា​សម្រាប់​បទល្មើស​ជាច្រើន​ក្នុង​តំបន់​នៅ​ចុង​កោះ​ស៊ូ​ម៉ា​ត្រា​មួយ​នេះ​ដែល​រួមមាន​ដូចជា​ការលេង​ល្បែង ការសេព​គ្រឿង​ស្រវឹង​និង​ការ​រួមភេទ​ជាមួយ​មនុស្ស​ស្រលាញ់​ភេទ​ដូចគ្នា។

វា​គឺជា​ខេត្ត​តែមួយគត់​នៅក្នុង​ប្រទេស​កាន់សាសនា​ឥស្លាម​ធំជាងគេ​បំផុត​លើ​ពិភពលោក​មួយ​នេះ​ដែល​ដាក់​ច្បាប់​ឥស្លាម។

មនុស្ស​ចំនួន​១២​នាក់​ដែល​ត្រូវបាន​វាយ​កាលពី​ថ្ងៃ​ចន្ទ​គឺ​ត្រូវបាន​គេ​ចាប់ខ្លួន​កាលពី​ចុង​ឆ្នាំមុន​ក្នុងអំឡុងពេល​នៃ​ការ​វាយឆ្មក់​លើ​សណ្ឋាគារ​មួយ​នៅក្នុង​ទីក្រុង Banda Aceh របស់​ខេត្ត​នេះ។ មនុស្ស​ចំនួន​បួន​នាក់​ត្រូវបាន​វាយ​នឹង​រំពាត់​ចំនួន​ប្រាំ​ពីរដង​បន្ទាប់ពី​ត្រូវបាន​គេ​រកឃើញ​នៅ​ជាមួយនឹង​សមាជិក​ភេទ​ផ្ទុយគ្នា​ដែល​មិនមែនជា​ទំនាក់ទំនង។

មន្ត្រី​មួយរូប​បាន​និយាយថា អ្នក​ផ្សេងទៀត​ត្រូវបាន​វាយ​នឹង​រំពាត់​ចាប់ពី​១៧​ទៅ​២៥​ដងដោយ​សារ​តែមាន​ទំនាក់ទំនង​ជិតស្និត​ខាងក្រៅ​អាពាហ៍ពិពាហ៍។ អ្នក​ទាំង​១២​ក៏ត្រូវ​ជាប់ពន្ធនាគារ​ជាច្រើន​ខែ​ផងដែរ​មុនពេល​ការដាក់ទណ្ឌកម្ម​ជា​សាធារណៈ។

ស្ត្រី​មួយចំនួន​បាន​ស្រែ​កដោយ​ក្តី​ឈឺចាប់​ខណៈ​ក្រុមមន្ដ្រី Sharia ដែល​បិទមុខ​បាន​វាយ​ពួកគេ​ហើយ​យ៉ាងតិច​មាន​មនុស្ស​ពីរ​នាក់​ត្រូវបាន​នាំ​ចេញពី​កន្លែងកើតហេតុ​ដោយ​ក្រុមមន្ត្រី Sharia​។​
​អ្នកទស្សនា​និង​អ្នកកាសែត​រាប់សិប​នាក់​បាន​មើល​ដោយ​ស្ងាត់ស្ងៀម​។ អ្នកខ្លះ​ធ្លាប់បាន​ប្រើ​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន​និង​ថេ​ប្លេ​ត​ដើម្បី​ថត​ឈុត​ឆាក​នេះ។

ក្រុម​សិទ្ធិមនុស្ស​បាន​រិះគន់​ការ​វាយ​នឹង​រំពាត់​ជា​សាធារណៈ​ថា​ជា​អំពើ​ឃោរឃៅ​ហើយ​ប្រធានាធិបតី​ឥណ្ឌូនេស៊ី​លោក Joko Widodo បាន​អំពាវនាវ​ឲ្យ​បញ្ចប់​ការប្រព្រឹត្ត​បែបនេះ។ ប៉ុន្តែ​ការអនុវត្ត​បែបនេះ​មានការ​គាំទ្រ​យ៉ាង​ទូលំទូលាយ​ក្នុងចំណោម​ប្រជាជន​មូស្លីម​របស់​ខេត្ត Aceh ដែល​ប្រហែល​៩៨​ភាគរយ​ក្នុងចំណោម​ប្រជាជន​ប្រាំ​លាន​នាក់​របស់ខ្លួន​គឺ​កាន់សាសនា​ឥស្លាម។

កាលពី​ខែធ្នូ បុរស​ពីរ​នាក់​ដែល​បាន​រួមភេទ​ជាមួយ​ក្មេងស្រី​មិនទាន់​គ្រប់​អាយុ​ត្រូវបាន​គេ​វាយ​ចំនួន​១០០​ដង​៕ AFP



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu