Ad Code

ប្រធាន​ការិយាល័យ​វប្បធម៌ ​នៃ​ស្រុក​បរ​កែវ​ម្នាក់ បាន​ស្លាប់ ​បន្ទាប់ពី​ចុះ​ក្នុង​អណ្ដូង​ជីក​រ៉ែ​ត្បូង​



រតនគិរី ៖ បុរស​ម្នាក់​ បាន​ស្លាប់​ភ្លាមៗ​ បន្ទាប់ពី​ចុះទៅ​ក្នុង​អណ្ដូង​ជីក​យក​រ៉ែ​ត្បូង ហើយ​ត្រូវ​បាន​បាក់​ដី​សង្កត់​ពីលើ។

ករណី​ស្លាប់​បុរស​ម្នាក់​ខាងលើនេះ ​បានកើត​ឡើង​កាលពី​វេលា​ម៉ោង​២​និង​៣៥​នាទី​រសៀល ថ្ងៃអាទិត្យ ១២​រោច ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព​.​ស​២៥៦២ ត្រូវ​នឹង​ថ្ងៃទី​៣ ខែ​មីនា ឆ្នាំ​២០១៩ ស្ថិតនៅ​ក្នុង​ភូមិ​១ ឃុំ​ឡា​មិញ ស្រុក​បរ​កែវ។

សមត្ថកិច្ច​នគរបាល​ស្រុក​បរ​កែវ​បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​មាន ឈ្មោះ ទីង ដ្វែ​ល ភេទ​ប្រុស អាយុ​៥៨​ឆ្នាំ ជនជាតិ​ទំពួន មាន​មុខរបរ​ ប្រធាន​ការិយាល័យ​វប្បធម៌ ​នៃ​ស្រុក​បរ​កែវ ខេត្ត​រតនគិរី មាន​ទីលំ​នៅ​ភូមិ​ត្រុំ ស្រុក​បរ​កែវ បាន​ស្លាប់​ដោយសារ​បាក់​ដី​សង្កត់​ពីលើ។

ក្រោយ​កើតហេតុ​ កម្លាំង​នគរបាល​រដ្ឋបាល​ប៉ុស្តិ៍​ឡា​មិញ​ និង​កម្លាំង​ជំនាញ​ នៃ​អធិការនគរបាល​ស្រុក​បរ​កែវ​ បាន​ចុះមក​ត្រួតពិនិត្យ​ និង​ធ្វើ​កោសល្យវិច័យ​រួចមក ​បាន​ប្រគល់​ទៅ​ឲ្យ​សាច់ញាតិ​យក​ទៅ​ធ្វើ​បុណ្យ​តាម​ប្រពៃណី៕


Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu