ឧត្តរមានជ័យ ៖ មានករណីខ្យល់កន្ត្រាក់ធ្វើឲ្យខូចខាតដល់ផ្ទះប្រជាពលរដ្ឋ០១ខ្នង ទំហំ ៧មx៩ម ធ្វើពីឈើប្រក់ក្បឿង ម្ចាស់ឈ្មោះ កង សុធី អាយុ៣៨ឆ្នាំ និងប្រពន្ធឈ្មោះ អឹម ស្រីល័ក្ខ អាយុ៣៩ឆ្នាំ មានកូនក្នុងបន្ទុកចំនួន០៣នាក់ ស្រី០១នាក់។
សមត្ថកិច្ចបានឲ្យដឹងថា ករណីខ្យល់កន្ត្រាក់ដែលបណ្តាលឲ្យខូចខាតផ្ទះរបស់ប្រជាពលរដ្ឋមួយខ្នងនោះ បានកើតឡើងកាលពីវេលាម៉ោង១៨និង៣០នាទីយប់ ថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩ ស្ថិតក្នុងភូមិត្រាំប៉ោងត្បូង ឃុំព្រះប្រឡាយ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។
សមត្ថកិច្ចបានឲ្យដឹងទៀតថា ផ្ទះមួយខ្នងដែលត្រូវរងការខូចខាតដោយខ្យល់កន្ត្រាក់នោះ ម្ចាស់បានរៀបរាប់ឲ្យដឹងថា ពួកគាត់បានខ្ចីលុយពីធនាគារ៧,០០០ដុល្លារធ្វើរួចហើយ មិនទាន់ទាំងបានឡើងនៅផង ត្រូវបានខ្យល់កន្ត្រាក់បក់បោករងខូចខាត ក៏ប៉ុន្តែសំណាងល្អដែលមិនប៉ះពាល់ដល់ជីវិតមនុស្សសត្វ៕
Source: Kampuchea Thmey Daily
0 Comments