Ad Code

ខេត្ត​កំពង់ចាម​ ប្រារព្ធ​ពិធី​អបអរសាទរ​ទិវា​អន្តរជាតិ​នារី​៨​មីនា​ ខួប​លើក​ទី​១០៨



កំពង់ចាម ៖ ថ្ងៃទី​០៨ ខែ​មីនា ឆ្នាំ​២០១៩ នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត បាន​ប្រារព្ធ​ពិធី​អបអរសាទរ​ខួប​លើក​ទី​១០៨ ទិវា​អន្តរជាតិ​នារី​៨​មីនា ឆ្នាំ​២០១៩ ​ ក្រោម​អធិបតីភាព ឯកឧត្តម គួច ចំរើន អភិបាល ​នៃ​គណៈ​អភិបាលខេត្ត​កំពង់ចាម និង​លោក​ឧត្ដមសេនីយ៍​ទោ ឯម កុសល ស្នងការ​នគរបាល​ខេត្តកំពង់ចាម ដោយមាន​ការអញ្ជើញ​ចូលរួម​ក្នុង​ពិធី​នេះ​មាន​ លោក លោកស្រី និង​ថ្នាក់ដឹកនាំ​អង្គភាព​ចំណុះ​ស្នងការដ្ឋាន​នគរបាល​ខេត្ត និង​លោកស្រី​ជា​ភរិយា លោកស្រី នាង​កញ្ញា ជា​មន្ត្រីនគរបាល​នារី​ចំណុះ​ស្នងការដ្ឋាន​នគរបាល ខេត្តកំពង់ចាម​ទាំងអស់ សរុប​ចំនួន២៣៤​នាក់​។

គណៈអធិបតី​បានលើកឡើង​ថា​ ទិវា​នារី​អន្តរជាតិ​៨​មិនា​នេះ ​គឺធ្វើឡើង​ជា​រៀងរាល់ឆ្នាំ ​ដើម្បី​រំលឹក​វីរភាព​តស៊ូ​របស់​នារី​ទូទាំង​សកលលោក​ ដែល​បាន​តស៊ូ ​ទាមទារ​ឲ្យ​មាន​ការ​លើក​កម្ពស់​សិទ្ធ​សេរីភាព សមភាព​យេនឌ័រ ភាពស្មើគ្នា​រវាង​បុរស​ និង​នារី​គ្រប់​កាលៈទេសៈ គ្រប់​ទីកន្លែង មិនថាតែ​នារី​មាន​កាយសម្បទា​គ្រប់គ្រាន់​ ឬ​នារី​ពិការ​កាយសម្បទា​មិន​គ្រប់​លក្ខណៈ​ក៏ដោយ​។

ក្នុង​ពិធី​នោះ ​ឯកឧត្ដម អភិបាលខេត្ត បាន​ឧបត្ថម្ភ​ថវិកា ចំនួន​៥,០០០,០០០៛(​ប្រាំ​លាន​រៀល​) ​ហើយ​លោក​ឧត្ដមសេនីយ៍​ស្នងការ​ បាន​ជូន​ថវិកា​ដល់​នគរបាល​ជានា​រី និង​ភរិយា​ស្នងការ​រង និង​ភរិយា​នាយការិយាល័យ ភរិយា​អធិការ​នគរបាល​ស្រុក ក្រុង ក្នុង​ម្នាក់ៗ ថវិកា​២​ម៉ឺន​រៀល និង​ហូល​ផាមួង​០១​ក្បិន ផង​ដែរ៕


 

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu