Ad Code

មុខសញ្ញា​ចែកចាយ​ថ្នាំញៀន​យ៉ាងសកម្ម ក្នុង​សង្កាត់​ចម្ការ​សំរោង ត្រូវ​ចាប់ខ្លួន



បាត់ដំបង ៖ ជនសង្ស័យ​ម្នាក់​ ដែលជា​មុខសញ្ញា​ចែកចាយ​ថ្នាំញៀន​យ៉ាងសកម្ម​ ក្នុង​សង្កាត់​ចំការ​សំរោង ដែល​កន្លងមក​សមត្ថ​កិច្ច​តែ​តែ​ប្រមាញ់​ជាប់​ជាប្រចាំ​ ត្រូវបាន​ចូល​អន្ទាក់ របស់​សមត្ថកិច្ច ខណៈ​ដែល​មុខសញ្ញា​រូបនេះ កំពុង​ធ្វើ​សកម្មភាព ជាក់ស្តែង​នៅក្នុង​មូលដ្ឋាន។​

​ជុំវិញ​កិច្ចប្រតិបត្តិការ​បង្ក្រាប​ករណី​ចែកចាយ​ថ្នាំញៀន​នេះ លោក​វរសេនីយ៍ឯក​ ឆាង វណ្ណ​ឆៃ អធិការ​នគរបាល​ក្រុង​បាត់ដំបង បាន​លើកឡើងថា បន្ទាប់ពី​ទទួល​បាន​នូវ​សេចក្ដីរាយការណ៍​រួចមក នៅ​ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៩ វេលា​ម៉ោង​៣​និង​៤៥​នាទី​រសៀល បាន​ចាត់​កម្លាំង​ជំនាញ​ប្រឆាំង​គ្រឿង​ញៀន សហការ​ជាមួយ​កម្លាំង នគរបាល​ប៉ុស្តិ៍ ចំការ​សំរោង ចុះ​ប្រតិបត្តិការបង្ក្រាបករណី រក្សា​ទុក​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​១​ករណី (​បទល្មើស​ជាក់ស្ដែង​) នៅ​ចំណុច​ភូមិវត្ត​លៀប សង្កាត់​ចំការ​សំរោង ក្រុង​បាត់ដំបង ខេត្តបាត់ដំបង។​

​លោក​អធិការ​បាន​បន្តថា ជនសង្ស័យ​ដែល​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​មាន ឈ្មោះ គុយ សុង​ហាក់ ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ/ឃុំ​កើតហេតុ​ខាងលើ ដោយ​កម្លាំង​បាន​ដកហូត​វត្ថុតាង​រួម​មាន ថ្នាំញៀន​ប្រភេទ​ម៉ា​ទឹកកក​ចំនួន០១​ថង់ ទម្ងន់២,៥០​ក្រាម ទូរស័ព្ទ​ដៃ​ចំនួន០១​គ្រឿង និង សម្ភារៈ​សម្រាប់​វេច​ខ្ចប់​មួយចំនួន​ថែមទៀត។ បច្ចុប្បន្ន​ជនសង្ស័យ​រូបនេះ រួម​ជាមួយនឹង​វត្ថុតាង​ត្រូវ​បាន​កម្លាំង​ជំនាញ​ចាត់​បញ្ជូន​ទៅកាន់​ស្នងការដ្ឋាន នគរបាល​ខេត្តហើយ៕


Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu