កំពង់ចាម ៖ កម្លាំងសមត្ថកិច្ចស្រុកកោះសូទិន បាននិងកំពុងស្វែងរកនាងក្រមុំជនបទម្នាក់ ដែលបានបាត់ខ្លួនដោយពុំដឹងមូលហេតុ រហូតដល់ពេលនេះហើយ នៅតែពីទាន់ដឹងដំណឹងរបស់នាងនៅឡើយ។
ប៉ូលិសបានឲ្យដឹងថា នៅវេលាម៉ោង២៣និង៣០នាទី ថ្ងៃ១៨ ខែមីនា ឆ្នាំ២០១៩ ប៉ុស្តិ៍នគរបាលរដ្ឋបាលមហាខ្ញូង បានទទួលព័ត៌មានពី ឈ្មោះ ហ៊ាន ហ៊ែត (ឪពុកក្មេងស្រីរងគ្រោះ) រស់នៅភូមិមហាសៀកលើ ឃុំមហាខ្ញូង ស្រុកកោះសូទិន ខេត្តកំពង់ចាម តាមរយៈទូរស័ព្ទថា នៅថ្ងៃទី១៨ ខែមិនា ឆ្នាំ២០១៩ វេលាម៉ោងប្រហែល២០និង៣០នាទី កូនស្រីរបស់ខ្លួន ឈ្មោះ ហ៊ែត ធារ៉ា ភេទស្រី អាយុ១៦ឆ្នាំ បានចេញពីផ្ទះ បាត់ដំណឹងដោយពុំដឹងពីមូលហេតុ។
អាណាព្យាបាលរបស់នារីរងគ្រោះ បានសំណូមឲ្យសមត្ថកិច្ចជួយស្រាវជ្រាវ និងផ្សព្វផ្សាយស្វែងរកកូនស្រីរបស់ផង។
ប៉ូលិសបានបញ្ជាក់ថា រហូតមកដល់ពេលនេះ សមត្ថកិច្ច នៅតែពុំទាន់ដឹងដំណឹងនៅឡើយ៕
Source: Kampuchea Thmey Daily
0 Comments