Ad Code

ទៀតហើយ​ ឡិច​ស៊ី​ បើក​បុក​របាំង​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ​កន្លែង​ដដែល ​ត្រង់​ស្តុ​ប​មុខ​ក្តាន់​ពីរ​



ភ្នំពេញ ​៖​ បុរស​ម្នាក់​ ទើប​ចេញពី​ស្រវឹងធ្លាក់ភ្នែក ​បើកបរ​រថយន្ត LEXUS RX400H មួយគ្រឿង​យ៉ាង​លឿន ​ទៅបុក​របាំង​ថ្ម ពុះ​ចែកផ្លូវ បណ្ដាល​ឲ្យ​រថយន្ត​រង​ការខូចខាត​ខាងមុខ​ផ្នែក​ខាងឆ្វេង ​បើក​ទៅ​មុខ​លែងរួច ហើយក៏​ត្រូវបាន​ប្រពលរដ្ឋ​ធ្វើដំណើរ​ឆ្លងកាត់​ឃើញ​ពី​ហេតុការណ៍​រាយការណ៍ ប្រាប់​ឲ្យ​សមត្ថកិច្ច​ចុះមក​ពិនិត្យមើល​ជាក់ស្ដែង​ កាលពី​វេលា​៣​និង​០៥​នាទី​ទៀបភ្លឺ ​ថ្ងៃ​សុក្រ ទី​៨ ខែ​មីនា ឆ្នាំ​២០១៩​នេះ នៅតាម​បណ្ដោយ​មហាវិថី​សហព័ន្ធ​រុស្ស៊ី នៅត្រង់ចំណុច​ស្តុ​ប​សួនច្បារ​ក្ដាន់​២ ស្ថិត​ក្នុង​សង្កាត់​ស្រះចក ខណ្ឌ​ដូនពេញ រាជធានី​ភ្នំពេញ។

ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ បាន​ឲ្យ​ដឹងថា នៅ​មុនពេល​កើតហេតុ គេ​ឃើញ​មាន រថយន្ត ម៉ាក LEXUS RX400h មួយគ្រឿង ពណ៌​ស្ករ ពាក់​ស្លាក​លេខ ភ្នំពេញ 2AG-3186 បើកបរ​ដោយ​បុរស​ម្នាក់ ក្នុងស្ថានភាព​ស្រវឹង​ជោកជាំ ​ធ្វើដំណើរ​តាម​បណ្ដោយ​ផ្លូវ​សហព័ន្ធរុស្ស៊ី​យ៉ាង​លឿន ទិសដៅ​ពី​កើ​តទៅ​លិច លុះ​មកដល់​ចំណុចកើតហេតុ ​ក៏​ស្រាប់តែ​ជ្រុល​ទៅបុក​របាំង​ថ្ម ពុះ​ចែកផ្លូវ លាន់​ដូច​រន្ទះ បណ្ដាល​ឲ្យ​រថយន្ត​រង​ការខូចខាត​ផ្នែក​ឆ្វេង​ និង​ផ្ទុះ​កង់​មុខ​ខាងឆ្វេង បើក​ទៅមុខ​លែងរួច ចំណែក​អ្នក​បើកបរ​រថយន្ត មិនមាន​របួស​នោះទេ ហើយ​ត្រូវបាន​ប្រជាពលរដ្ឋ​ធ្វើដំណើរ​ឆ្លងកាត់ រាយការណ៍ ប្រាប់​ឲ្យ​សមត្ថកិច្ច​មូលដ្ឋាន​ចុះមក​ពិនិត្យមើល​ជាក់ស្ដែង​តែម្តង។

ប្រ​ភព​ព័ត៌មាន​បាន​បន្តទៀតថា​ ក្រោយពេល​កើតហេតុ សមត្ថកិច្ច​មូលដ្ឋាន​ប៉ុស្តិ៍នគរបាល​ស្រះចក បាន​ចុះ​មកដល់​កន្លែងកើតហេតុ រួច​រាយការណ៍​ប្រាប់​សមត្ថកិច្ច​ផ្នែក​វាស់វែង នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌដូនពេញ ចុះមក​ពិនិត្យមើល​ជាក់ស្ដែង និង​រាយការណ៍​បន្ត​ប្រាប់​សមត្ថកិច្ច​ជំនាញ ចុះ​ធ្វើការ​វាស់វែង និង​ស្ទូច​យក​រថយន្ត​បង្ក ទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក នៃ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ រង់ចាំ​ដោះស្រាយ សង​ការខូចខាត តាមផ្លូវ​ច្បាប់។

គួរ​បញ្ជាក់ថា ​របាំង​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ​នោះ បាន​ក្លាយទៅជា​កន្លែង​គ្រោះថ្នាក់​ញឹកញាប់ ​សម្រាប់​អ្នក​ស្រវឹង​ ដែល​បើកបរ​មិន​ប្រយ័ត្ន​ពេលដែល​មកដល់​កន្លែង​នោះ ​តែងតែ​បុក​គ្រោះថ្នាក់​មិន​ត្រឹមតែ​ខូចខាត​យានយន្ត​ប៉ុណ្ណោះ​ទេ​ គឺមាន​ទាំង​អ្នក​គ្រោះថ្នាក់​រហូត​បាត់​បង់ជីវិត​ទៀតផង​ គឺ​នៅ​កន្លែង​របាំង​ពុះ​ចែក​ទ្រូងផ្លូវ​នោះ​តែម្តង​។​ តែ​ខាង​មន្ទីរជំនាញ​វិញ ​បាន​ត្រឹម​តែ​ទារ​សំណង​សម្រាប់​អ្នកបង្ក​បញ្ហា​ប៉ុណ្ណោះ​ ​​ចំណែក​ការ​ដាក់​របាំង​ថ្ម​បែបនេះ ​តែងតែ​បង្ក​គ្រោះ​ស្ទើរតែ​រាល់​យប់​វិញ​ គ្មាន​អ្នក​យក​ភ្នែក​មើល​ឡើយ​ ថា​ហេតុអ្វី​បាន​អ្នកដំណើរ​តែងតែ​គ្រោះថ្នាក់​ញឹកញាប់​បែបនេះ​គឺ​មកពី​គេ​ដាក់​របាំង​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ​នោះ ​ត្រូវ​គេ​ច្រៀក​ទ្រូងផ្លូវ​តូច​ និង​ម្ខាង​ធំ​ ទើប​បណ្តាល​ឲ្យ​អ្នកដំណើរ​ដែល​គាត់​កំពុង​បើកបរ​ពី​ទិសដៅ​ពី​កើតមក​លិច​ ក្នុង​ល្បឿន​លឿន​មិន​នឹកស្មានថា​ មាន​ឧបសគ្គ​ដូច្នេះ​ ក៏​តែងតែ​បុក​ទ្រូងផ្លូវ​កន្លែង​ដដែល​នោះ​ស្ទើរតែ​រាល់​យប់​ដូច្នេះ​តែម្តង​៕



 

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu