Ad Code

ព្រឹត្តិការណ៍​ប្រកួត​បាល់ទាត់ ​“​អធិរាជ​វាលស្មៅ​GanzbergCup2019”​ រដូវ​កាល​ទី​៤



នៅ​ថ្ងៃទី​១៦ ខែ​​មីនា​ ឆ្នាំ​២០១៩ ខាងមុខនេះ MYTV និង​ក្រុមហ៊ុន​Ganzberg សហការ​ជា​មួយ​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា នឹង​បើក​ការប្រកួត​បាល់ទាត់​ហ្វុ​ត​សាល (Futsal) ដែលមាន​ឈ្មោះ​ថា​” អធិរាជ​វាលស្មៅ​GanzbergCup2019” ​រដូវ​កាល​ទី​៤។

ព្រឹត្តិការណ៍​ប្រកួត​កីឡាបាល់ទាត់​លើ​ទីលាន​ខ្នាតតូច​នេះ បង្កើតឡើង​ដោយ​ការសហការ​គ្នា​ពី​ក្រុមហ៊ុន​ស្រា​បៀរ​Ganzberg ជាមួយ​ក្រុមហ៊ុន​CBS ដែល​គ្រប់គ្រង​ស្ថានីយ៍ទូរទស្សន៍​ចំនួន​៣ គឺ​MY-TV CNC និង CTN ហើយ​ព្រឹត្តិការណ៍​នេះ​នឹង​ផ្សាយ​ផ្ទា​ល់ពី MY-TV ។​ ​ ​ ​ ​

ថ្លែង​ក្នុង​សន្និសីទកាសែត នា​ព្រឹក​ថ្ងៃទី​០៨​មីនា លោក​ស៊ី​ថូ ណា​ថា​ន់ ដែលជា​ប្រធាន​ផ្នែក​ក្រុមហ៊ុន​បណ្ដាញ​ផ្សព្វផ្សាយ​កម្ពុជា​CBS បានបញ្ជាក់​ឲ្យ​ដឹងថា ការប្រកួត​ឆ្នាំនេះ កាន់តែ​អស្ចារ្យ​ជាង​កាលពី​ឆ្នាំកន្លងមក។​
​ ​
ដោយមាន​ការប្រកួត​ជម្រុះ​ចំនួន​៥​ភូមិភាគ​នោះ ក្នុង​មួយ​ភូមិ​ភាគយក​២​ក្រុម ដែល​នៅ​កំពូល​តារាង​មក​ចូលរួម​ គឺមាន​១០​ក្រុម​មកពី​៥​ភូមិភាគ។ ​សម្រាប់​នៅ​រាជធានី​ភ្នំពេញ ដែលមាន​ក្រុម​ច្រើន​ចូលរួម​ប្រកួត​ជម្រុះ​នោះ គឺ​ជ្រើស​រើសយក​១៨​ក្រុម​ចូលរួម និង​៤​ក្រុម​ដែល​លេង​ដល់​វគ្គ​ពាក់កណ្ដាល​ផ្ដាច់​ព្រ័ត្រ​កាលពី​ឆ្នាំ​ចាស់​នោះបាន​ឡើង​លេង​ក្នុង​វគ្គ​៣២​ក្រុម ​ដោយ​ស្វ័យប្រវត្តិ។​
​ ​
៣២​ក្រុម ដែល​ឡើង​មកលេង​នៅ​រាជធានី​ភ្នំពេញ​នេះ គឺ​លេង​តាម​រូបមន្ត​ជួបគ្នា​២​ដង​។ បន្ទាប់ពី​ជួប​គ្នា​២​ដង ​ក្រុម​ដែល​ចាញ់​ គឺ​ហាលអាវ​។​ ក្នុងករណី​ដែល​ជួបគ្នា​២​ដង​ នៅតែ​ស្មើគ្នា​នោះ ​គឺ​ត្រូវ​កាត់​សេចក្ដី​ដោយ​ការទា​ត់បាល់​ប៉េ​ណា​ល់​ទី ដើម្បី​សម្រេច​លទ្ធផល​តែម្ដង។​
​ ​
ការប្រកួត​នឹងធ្វើ​នៅ​ទីលាន​T-Soccer​រៀងរាល់​យប់​ថ្ងៃ​សៅរ៍។ ការប្រកួត​នេះ​ មិនមាន​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​ឡើយ​ គឺ​មានតែ​ការប្រកួត​ផ្ដាច់ព្រ័ត្រ​ប៉ុណ្ណោះ​។ ​ក្រុម​ដែល​លើក​ពាន​ នឹង​ទទួល​បាន​រង្វាន់​អម​ចំនួន​១៥.០០០​ដុល្លារ​ឯណោះ។​

​លោក​Brune​ ដែលជា​តំណាង​ក្រុមហ៊ុន​ស្រា​បៀរ​ហ្គេ​ន​ស្ប៊ើ​ក​ ដែលជា​អ្នក​ឧបត្ថម្ភ​ព្រឹត្តិការណ៍​នេះ​ទាំង​ស្រុង​នោះ បានចាត់ទុក​ព្រឹត្តិការណ៍​នេះ​ថា ជា​ពេលវេលា​ដ៏​វិសេសវិសាល​បំផុត​ក្នុង​អាណាចក្រ​បាល់​ទាត់​ហ្គេ​ន​ស្ប៊ើ​ក។ លោក​កោតសរសើរ​និង​ស្ញប់ស្ញែង​នូវ​ឆន្ទៈ​ដ៏​អង់អាច​របស់​ក្រុម​ទាំង​៣២​ដែល​ចូល​រួម។​
សូមបញ្ជាក់ថា សម្រាប់​ព្រឹត្តិការណ៍​កាលពី​រដូវ​កាល​ទី​១ ក្រុម​ដា​នី​ញែ​ល​(Daniel)​ជា​ក្រុម​លើក​ពាន​ដំបូង​គេ បន្ទាប់មក​រដូវ​កាល​ទី​២​ក្រុម​ស្រ៊ី​ជី​(3G)​តែ​ឆ្នាំនេះ​ក្រុម​ដា​នី​ញែ​ល​បាត់បង់​ឱកាស​ដោយសារ​តែ​ធ្លាក់​ក្នុងការ​ប្រកួត​ជម្រុះ​ និង​រដូវ​កាល​ទី​៣ ក្រុម​កណ្ដុរ ស។ សម្រាប់​រដូវ​កាល​ទី​៤​នេះ​ មិនទាន់​ដឹង​នៅឡើយ​ទេ៕

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu