Ad Code

អតីត​ប្រធាន​យុទ្ធនាការ​របស់​លោក​Trump ត្រូវ​បាន​កាត់ទោស​ឲ្យ​ជាប់ពន្ធនាគារ​៤៧​ខែ



លោក Paul Manafort ដែលជា​អតីត​ប្រធាន​យុទ្ធនាការ​របស់​លោក​ប្រធានាធិបតី​អាមេរិក Donald Trump ត្រូវបាន​កាត់ទោស​ឲ្យ​ជាប់ពន្ធនាគារ​រយៈពេល​៤៧​ខែ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ពី​បទ​ឧក្រិដ្ឋកម្ម​ពន្ធ​និង​ការ​ក្លែងបន្លំ​ធនាគារ​នៅក្នុង​ករណី​ខ្ពស់បំផុត​ដែល​កើតចេញពី​ការស៊ើបអង្កេត​លើ​បញ្ហា​រុស្ស៊ី​របស់​រដ្ឋអាជ្ញា​ពិសេស​លោក Robert Mueller។

វា​ជាការ​កាត់ទោស​ជាប់ពន្ធនាគារ​ដ៏​តឹងរ៉ឹង​បំផុត​ចំពោះ​សហការី​ម្នាក់​របស់​ប្រធានាធិបតី​ក្នុងការ​ស៊ើបអង្កេត​រប​ស់លោក Mueller ចូលក្នុង​ការជ្រៀតជ្រែក​របស់​រុស្ស៊ី​នៅក្នុង​ការបោះឆ្នោត​ឆ្នាំ​២០១៦​ប៉ុន្តែ​វា​ស្រាល​ជាង​ការរំពឹងទុក​។​

ចៅក្រម T.S. Ellis បាន​និយាយថា លោក Manafort អាយុ​៦៩​បាន​ប្រព្រឹត្ត​បទល្មើស​ធ្ងន់ធ្ងរ​ខ្លាំងណាស់​ប៉ុន្ដែ​លោក​បាន​ច្រានចោល​ការជំទាស់​របស់​រដ្ឋអាជ្ញា​ពី​ការិយាល័យ​របស់​រដ្ឋអាជ្ញា​ពិសេស​សម្រាប់​ការកាត់ទោស​យូរ​ជាង​នេះ​។​

លោក Manafort ត្រូវបាន​ផ្តន្ទាទោស​កាលពី​ខែសីហា​ចំនួន​ប្រាំ​ករណី​លើ​ការដាក់​ឯកសារ​បញ្ជាក់​ពន្ធ​លើ​ប្រាក់ចំណូល​ក្លែងក្លាយ ការ​ក្លែងបន្លំ​ធនាគារ​ចំនួន​ពីរ​ករណី​និង​ការខកខាន​មិនបាន​រាយ​ការណ៍​ពី​គណនី​ធនាគារ​បរទេស​ចំនួន​មួយ​ករណី​។​

រដ្ឋអាជ្ញា​បាន​ចោទប្រកាន់ថា​លោក Manafort បាន​ប្រើប្រាស់​គណនី​ធនាគារ​នៅ​ឈូង​សមុទ្រ​ក្នុងប្រទេស​សាយ​ព្រើស​និង​ប្រទេស​ដទៃទៀត​ដើម្បី​លាក់​ប្រា​ក់ជាង​៥៥​លាន​ដុល្លារ​ដែល​គាត់​រកបាន​ពី​សេវាកម្ម​ពិគ្រោះ​យោបល់​នយោបាយ​ដែល​គាត់​ផ្តល់​ទៅ​ឲ្យ​អ្នកនយោបាយ​អ៊ុយ​ក្រែ​ន​។​

ប្រាក់​នេះ​ត្រូវបាន​ប្រើ​ដើម្បី​ទ្រទ្រង់​ជីវភាព​ដ៏​ហ៊ឺហារ​ដូចជា​ការទិញ​ផ្ទះ​ប្រណីត​និង​រថយន្ត​ប្រណីត​និង​កម្រាលព្រំ​បុរាណ​រួមទាំង​អាវធំ​ធ្វើ​ពី​ស្បែក​ពស់ថ្លាន់​មួយ​តម្លៃ​១៨,៥០០​ដុល្លារ​ផងដែរ​។​

លោក Manafort នៅតែ​ប្រឈមមុខ​នឹង​ការកាត់ទោស​នៅក្នុង​ករណី​ទី​ពីរ​ក្នុង​ទីក្រុង​វ៉ាស៊ីនតោន​នៅ​សប្តាហ៍​ក្រោយ​ដែល​ការពិន័យ​ជា​អតិបរមា​គឺ​ជាប់ពន្ធនាគារ​រយៈពេល​១០​ឆ្នាំ​។​

គួរ​បញ្ជាក់ថា លោក Manafort គឺជា​មនុស្ស​ម្នាក់​ក្នុងចំណោម​ទីប្រឹក្សា​កំពូល​និង​សហការី​ចំនួន​ប្រាំមួយ​នាក់​នៃ​យុទ្ធនា​ការបោះឆ្នោត​ប្រធានាធិបតី​របស់លោក Trump ឆ្នាំ​២០១៦​ដែល​ត្រូវបាន​ចោទប្រកាន់​នៅក្នុង​ការស៊ើបអង្កេតរ​ប​ស់លោក Mueller៕ AFP



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu