ភ្នំពេញ ៖ នៅវេលាម៉ោង១០និង១៥នាទីព្រឹក ថ្ងៃទី០៨ ខែមីនា ឆ្នាំ២០១៩ នេះ ដូចបណ្តាក្រសួង ស្ថាប័ន រដ្ឋនានា និងគណបក្សផ្សេងៗផងដែរ គណបក្សសម្ព័ន្ធ ដើម្បីប្រជាធិបតេយ្យ ដែលមានលោក ខឹម វាសនា ជាប្រធាន បានរៀបចំទិវានារីអន្តរជាតិខួបលើកទី១០៨ យ៉ាងគគ្រឹកគគ្រេង ដែលពិធីនេះរៀបចំធ្វើឡើងក្រោមអធិបតីភាពលោក ខឹម វាសនា ប្រធានគណបក្សសម្ព័ន្ធ ដើម្បីប្រជាធិបតេយ្យ ដោយមានការចូលរួមពីសមាជិកសមាជិកា និងតំណាងសហជីព កម្មករ កម្មការិនី ចូលរួមប្រមាណជាង១០០នាក់ ហើយកម្មវិធីនេះបានរៀបចំឡើងនៅឯសាលប្រជុំធំ ខាងមុខផ្សារទំនើបអ៊ីអនទី២ ខណ្ឌសែនសុខ រាជធានីភ្នំពេញ៕
Source: Kampuchea Thmey Daily
0 Comments