Ad Code

ក្នុង​មួយ​យប់ នៅ​អាណាចក្រ​ខណ្ឌ​ទួលគោក​មាន​រថយន្ត​២​គ្រឿង​បើក​បុក​ទ្រូងផ្លូវ របាំង​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ​ក៏​បាក់​ ឯ​រថយន្ត​ក៏​រួញ​អស់​ផ្នែក​ខាងមុខ​ទាំង​២​គ្រឿង



ភ្នំពេញ​ ៖ ​រថយន្ត​ចំនួន​២ គ្រឿង​បាន​ទទួលរង​ការខូចខាត​ផ្នែក​ខាងមុខ​យ៉ាង​ធ្ងន់ធ្ងរ​ ខណៈ​ដែល​រថយន្ត​ទាំង​២ គ្រឿង​នេះ ​បើកបរ​យ៉ាង​លឿន ដូច​ព្យុះ ហើយ​បាន​ជ្រុល​ចង្កូត​ទៅ​បុក​របាំង​ថ្ម​បែងចែក​ទ្រូងផ្លូវ​នៅ​ទីតាំង​ផ្សេងគ្នា​យ៉ាង​ពេញទំហឹង​នោះ។

ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើនេះ​ បានកើត​ឡើង​២​ករណី​ផ្សេងគ្នា​ ប៉ុន្តែ​ស្ថិតនៅក្នុង​មូលដ្ឋាន​ខណ្ឌ​ទួ​ល​គោក​តែមួយ ហើយក៏​ស្ថិតក្នុង​រាត្រី​ជាមួយគ្នា​ផងដែរ។

មន្ត្រីប៉ូលិស​​​ខណ្ឌទួលគោក​បាន​ឱ្យដឹងថា នៅ​ថ្ងៃ​ព្រហស្បតិ៍​២​កើត​ខែផល្គុន​ឆ្នាំច​សំរឹទ្ធិស័ក​ព​-​ស​២៥៦២ ត្រូវ​នឹង​ថ្ងៃទី​០៧​ខែ​មីនា ​ឆ្នាំ​២០១៩ មាន​ករណី​គ្រោះថ្នាក់ ចរាចរ​ណ៍​ចំនួន​២​លើក។ ក្នុងនោះ​លើក​ទី​១ នៅវេលា​ម៉ោង ២២​និង​១០​នាទី នៅត្រង់ចំណុច​ផ្លូវ​២៨៩​កែង​ផ្លូវ​៦១៤​ក្នុង​សង្កាត់​បឹងកក់​ទី​២ ខណ្ឌទួលគោក រវាង​រថយន្ត​ម៉ាក Lexus 400h ពណ៍​ស ​ពាក់​ស្លាក​លេខ​ភ្នំពេញ​២AV ៤៧២៩​បាន​បុក​ជាមួយ​ទ្រូងផ្លូវ​បាក់​មួយ​កង់​បណ្តាល​អោយ​ក្បាល​នាគ​ពុះ​ចែក​ទ្រូងផ្លូវ​ខូច ០១ កង់​រថយន្ត​ខូច​ធ្ងន់​១​គ្រឿង។

ចំណែក​ករណី​លើក​ទី​២ បាន​កើតឡើង​កាលពី​វេលា​ម៉ោង ០២​និង​៣០​នាទី​រំលង​អធ្រា​ត​ត្រង់ចំណុច​ស្តុ​ប​ពេទ្យ​លោក​សង្ឃ​(​ប​២) ផ្លូវ​៥៩៨​កែង​១១០ ភូមិ​១៦ ក្នុង​សង្កាត់​ទឹកល្អក់​ទី​១ ខណ្ឌទួលគោក រវាង​រថយន្ត​ម៉ាក Pruise ពណ៌​ក្រហម​ពាក់​ស្លាក​លេខ​ភ្នំពេញ​២AM៣៩៥៧ បាន​បុក​ជាមួយ​ទ្រូងផ្លូវ​បាក់​មួយ​កង់​ដូចគ្នា បណ្តាល​អោយ ក្បាល​នាគ​ពុះ​ចែក​ទ្រូងផ្លូវ​ខូច ០១ កង់ រថយន្ត​ខូច​ធ្ងន់​១​គ្រឿង។

ក្រោយ​ការវាស់វែង​រួច​រថយន្ត​ទាំង​២​គ្រឿង​ត្រូវបាន​សមត្ថកិច្ច​ប៉ូលិស​ចរាចរណ៍​ខណ្ឌទួលគោក​ប្រគល់​ទៅឱ្យ​ប៉ូលិស​ការិយាល័យ​ចរាចរណ៍​ជើងគោក​រាជធានី​ភ្នំពេញ​ដើម្បី​ចាត់ការ​ទៅតាម​ច្បាប់៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu